Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អធិបតេយ្យ

Chuon Nath's Khmer-Khmer Dictionary
  1. អធិបតេយ្យ ( ន.នាមសព្ទ ) [អៈធិប៉ៈតៃ កុំ​ថា --ប៉ៈតី ]
    (< បធិបតី + ភាវ, ដោយ​អំណាច ឯយ្យ-បច្ច័យ​ត្រូវ​លុប ឥ របស់​ តិ ចេញ ផ្សំ​ជា អាធិបតេយ្យ, ប៉ុន្តែ​ខ្មែរ​យើង​ធ្លាប់​ប្រើ​ជា អធិបតេ-យ្យ តាម​ស្រួល​មាត់​យូរ​ហើយ) អធិបតី​ភាព, ភាវៈ​នៃ​បុគ្គល​ជា​អធិបតី, ឥស្សរ​ភាព, អំណាច​ដាច់​ខាត​លើ​ខ្លួន​តាម​គន្លង​ច្បាប់​បើក​សិទ្ធិ​ឲ្យ : ប្រទេស​ឯករាជ្យ មាន​អធិបតេយ្យ​ពេញ​លក្ខណៈ ។ កុំ​ប្រើ​ជា អធិបតេយ្យ​ភាព ឡើយ ដ្បិត អធិបតេយ្យ ប្រែ​ថា “ភាវៈ​ឬ​ភាព​នៃ...ជា​អធិបតី” ដូច​គ្នា​នឹង អធិបតី​ភាព ដែរ​ស្រេច​ទៅ​ហើយ, បើ​ប្រើ​ជា អធិបតេយ្យ​ភាព ត្រូវ​ប្រែ​ថា “ភាព​នៃ​ភាព​នៃ ... ជា​អធិបតី”, ប៉ុន្តែ​បើ​ប្រើ​ជា អធិបតី​ភាព បាន ។ បើ​ផ្សំ​ជា​មួយ​នឹង​សព្ទ​ឯ​ទៀត ត្រូវ​ប្រើ​ជា អាធិបតេយ្យ តាម​លំនាំ​វេយ្យាករណ៍​បាលី​បាន ដូច ធម្មាធិបតេយ្យ, លោកាធិបតេយ្យ, ប្រជាធិបតេយ្យ ជាដើម (មើល​ក្នុង​ពាក្យ អធិប, អធិបតី ទៀត​ផង) ។
Headley's Khmer-English Dictionary
  1. អធិបតេយ្យ ( adj ) [ʔaʔtʰippaʔtay]   - detail »
    to be sovereign, supreme.
  2. អធិបតេយ្យ ( n ) [ʔaʔtʰippaʔtay]   - detail »
    sovereignty, power; supreme rule, lordship, sovereignty


Prohok Solutions @2017 : Learn Khmer | Khmer Calendar