Khmer Dictionary: សូរ
Chuon Nath's Khmer-Khmer Dictionary
-
សូរ
( ន.នាមសព្ទ )
[សូ]
( បា. ឬ សំ. ក្ល.None )
(ស្វរ “សព្ទ, សំឡេង; ផ្លាស់ជើង វ (្វ) ក្រោមតួ ស ជាស្រៈ ូ > សូ; បា. សរ”) សព្ទ, សំឡេង; សំឡេងលាន់ឮ : សូរភ្លេង, សូរផ្គរ, សូរកាំភ្លើង, ឥតសូរ ។
- សូរសព្ទ សូរសំឡេងឬសំឡេងក្លៀវក្លា, សំឡេងខ្លាំង ។ សូរសព្ទសំនៀងនៃព្រះសម្មាសម្ពុទ្ធប្រកបដោយអង្គ ៨ ហៅថា អដ្ឋង្គុបតសរៈ ឬ អដ្ឋង្គិកសរៈ គឺ ១-ស្រឡះស្រឡំស្មើៗ; ២-ស្រទន់ពីរោះ; ៣-ឲ្យអ្នកស្ដាប់ងាយដឹងងាយយល់; ៤-គួរឲ្យអ្នកស្ដាប់ចង់ស្ដាប់មិនធុញទ្រាន់; ៥-ក្បោះក្បាយមិនស្អកស្អា; ៦-មានសូរនិគ្គហិតមូលក្រឡង់; ៧-មានសូរជ្រៅក្នុងទ្រូង; ៨-ក្រាងក្រអៅ ។
- សូរសៀង (ល. ស្យង, ស. សើ្យង, អ. ថ. ស៎ៀង “សំឡេង”) សូរសំឡេងឬសំឡេងភ្លៀងក្លា; (រ. ស.) : ព្រះសូរសៀង ។
-
សូរ
( គុ.គុនសព្ទ )
[--រ៉ៈ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឝូរ) ក្លៀវក្លា, អង់អាច, ក្លាហាន, អាចហាន, ដែលមានចិត្តមុត, មោះមុត ។ ន. អ្នកក្លៀវក្លា, អ្នកអង់អាច,... អ្នកចម្បាំង ។ (សំ. សូរ) ព្រះអាទិត្យ ។
- សូរចិត្ត ចិត្តក្លាហាន ។
- សូរបុរស បុរសក្លៀវក្លា; អ្នកចម្បាំង ។
- សូរពាក្យ ឬ - --វាក្យ សម្ដីក្លៀវក្លា, សម្ដីក្អេងក្អាង; សម្ដីអ្នកក្លៀវក្លា ។
- សូរភាព ភាពក្លៀវក្លា, សេចក្ដីអង់អាច ។
- សូរយុទ្ធ ចម្បាំងក្លាខ្លាំង ។
- សូរសីហនាទ សីហនាទដ៏ក្លៀវក្លា ។ ព. ប្រ. សព្ទបន្លឺឬកម្ទរឡើងដូចជាសម្រែកសីហៈក្លៀវក្លា : ព្រះរាជឱង្ការនូវព្រះបន្ទូលសូរសីហនាទ (--សូរ៉ៈ--) សំបុត្រប្រកាសរបស់ក្សត្រិយ៍ទ្រង់រាជ្យ ចេញឲ្យសាធារណជនដឹងគ្រប់គ្នា ។
- សូរសៀង (ស. សើ្យង អ. ថ. ស៎ៀង “សំឡេង”) សំឡេងក្លៀវក្លា; (រ. ស.) : ព្រះសូរសៀង ។
- សូរសេនា សេនាចិត្តមុត ។ល។
-
សូរង
( ន.នាមសព្ទ )
[--រ៉ង ]
ក (ប្រើចំពោះតែរាជសព្ទ) :
- ព្រះសូរង គឺ ក នៃក្សត្រិយ៍ ។ (ក្នុងសាស្រ្តាបុរាណច្រើនប្រទះឃើញសរសេរជា សូរង្គ; បើដូច្នេះមែន គួរសន្និដ្ឋានថាក្លាយមកពី សំ. សូរ + អង្គ > ស្វរាង្គ; ជើង វ “្វ” > ស្រះ ូ, រា > រ ផ្សំបានជា សូរង្គ “អង្គរបស់សំឡេង ឬអវយវៈសម្រាប់ញ៉ាំងសំឡេងឲ្យកើត គឺ ក” ប៉ុន្តែបានស្រាវជ្រាវរកសព្វគ្រប់ទៅ ក៏ពុំឃើញមានពាក្យសំស្រ្កឹតថា “ស្វរាង្គ” ដែលប្រែថា “ក” ទេ, បើប្រើជា សូរង្គ ដោយសន្មតិផ្សំក៏គួរដែរ ព្រោះមានអត្ថន័យគួរដោះស្រាយបាន) ។
-
សូរេច
( កិ.កិរិយាសព្ទ )
[--រ៉ាច់ ]
ស្រេច, ចប់, ចប់ស្រេច, ចប់បរិបូរ : ការណ៍នេះសូរេចត្រឹមប៉ុណ្ណេះ; សូរេចម្ល៉េះហោង (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ឬ ព. ទេ. ច្រើនប្រើពាក្យនេះតាមស្ម័គ្រ) ។
-
សូរ្យ
( ន.នាមសព្ទ )
[សូរ-យ៉ៈ ឬ សូ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(សូយ៌; សុរិយ) ព្រះអាទិត្យ ។ ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃបានតាមការប្រកប (ដូច សុរិយ ដែរ) :
- សូរ្យករ, --ការ ឬ--រស្មី រស្មីព្រះអាទិត្យ ។
- សូរ្យកាល ពេលថ្ងៃត្រង់ ។
- សូរ្យគតិ ដំណើរព្រះអាទិត្យ ។
- សូរ្យគោត្រ គោត្រព្រះអាទិត្យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សុរិយគោត្ត, សុរិយវង្ស ផង) ។
- សូរ្យគ្រាស ឬ --គ្រាះ (សូ--) ដំណើរដែលរាហូចាប់ឬបាំងដួងព្រះអាទិត្យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គ្រាស ឬ គ្រាះ ផង) ។
- សូរ្យសែង (សូ--) ពន្លឺព្រះអាទិត្យ ។ល។
-
សូរ្យ --
(មើលក្នុងពាក្យ សូរ្យ) ។
-
សូរ្យកាន្ត
( ន.នាមសព្ទ )
[សូរ-យ៉ៈកាន ឬ សូរ៉ៈកាន ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(សូយ៌ “ព្រះអាទិត្យ” + កាន្ត “ជាទីស្រឡាញ់, ដែល... ពេញចិត្ត”; សុរិយ + កន្ត) ថ្មព្រះអាទិត្យ (អាទិច្ចសិលា), ត្បូងព្រះអាទិត្យ គឺត្បូងឬកែវមួយប្រភេទ កាលបើយកទៅដាក់ឲ្យចំពន្លឺព្រះអាទិត្យ អាចបញ្ចេញកម្តៅយ៉ាងខ្លាំងក្លាបាន ឬអាចបង្កើតជាភ្លើងក៏បាន; កែវប្រភេទនេះ គេសន្មតថាមានគុណភាពពូកែស័ក្ដិសិទ្ធិ ដែលច្រើនតែមានតំណាលក្នុងរឿងល្បើកផ្សេងៗ ពីបុរាណកាលដូចគេតែងបានឮរឿយៗ ក្នុងរឿងល្ខោនជាដើមថា : ព្រះរាជកុមារ... គ្រវីកែវសូន្យកាន្តកើតជាភ្លើងឆេះពួកខ្មាំងសត្រូវ រលាយសាបសូន្យឥតសេសសល់; បើតាមន័យដែល “...អាចបញ្ចេញកម្តៅយ៉ាងខ្លាំងក្លាបាន ឬអាចបង្កើតជាភ្លើងក៏បាន” នេះគួរយោលទៅដល់សេចក្ដីម្យ៉ាងទៀតថា កែវចរណៃមួយប្រភេទដែលគេយកទៅដាក់បញ្ចាំងក្រោមរស្មីព្រះអាទិត្យកំពុងក្ដៅ ហើយអាចបង្កើតភ្លើងបានដោយសារក្រដាសប៉ុយឬកម្ទេចសំរាមល្អិត ដែលដាក់ពីខាងក្រោមកែវនោះ គឺគួរហៅថា សូរ្យកាន្ត បានដែរ ។ ពាក្យនេះ ច្រើនប្រើជាមួយនឹងពាក្យ ពិទូរ្យ ថា : កែវពិទូរ្យសូរ្យកាន្ត ។
-
សូរ្យាទិត្យ
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
ដួងពន្លឺនៃព្រះអាទិត្យដែលចាំងជះរស្មីភ្លឺក្រៃលែងបំភ្លឺលោក ។
Headley's Khmer-English Dictionary
-
សូរ
( n )
[soo, sooraʔ-]
- detail »
noise, sound; voice
-
សូរ
( adj )
[soo, sooraʔ-]
- detail »
to be bold, daring, courageous; capable.
-
សូរ
( n )
[soo, sooraʔ-]
- detail »
soldier, brave man, hero; capable man
-
សូរ
( n )
[soo, sooraʔ-]
- detail »
sun
-
សូរង
( n )
[suurɑɑŋ]
- detail »
neck
-
សូរេច
( v )
[soorac]
- detail »
to finish, conclude, terminate completely.
-
សូរេច
( adj )
[soorac]
- detail »
to be finished
-
សូរ្យ
( n )
[sooryaʔ, soo]
- detail »
sun ; Surya (Indian sun god)