Khmer Dictionary: សូធ្យ
Chuon Nath's Khmer-Khmer Dictionary
-
សូធ្យ
( កិ.កិរិយាសព្ទ )
[សូត]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ស្វធ្យ, ស្វ ក្លាយមកជា សូ, ដូចជា ស្វ ក្លាយមកជា សួ គឺ ស្វស្តិ > សួស្ដី, ស្វគ៌ > សួគ៌, សួគ៌ា នេះដែរ) ទន្ទេញ; ថាតាមរបៀបពាក្យដែលទន្ទេញចាំមាត់; អានតាមពាក្យដែលសរសេរស្រាប់; អានឲ្យគេថាតាម សូធ្យធម៌, សូធ្យមេរៀន, សូធ្យសេចក្ដីឲ្យគេសរសេរតាម; មេសូធ្យ ។ ប៉ុន្តែខ្មែរយើងជ្រុលប្រើជា សូត្រ យូរណាស់ហើយ ពិបាកនឹងកែឲ្យទៅជា សូធ្យវិញ, បើអាច, លុះតែព្រមព្រៀងគ្នាប្រើ ទើបប្រើបាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សូត្រ ២ កិ. ទៀតផង) ។
Headley's Khmer-English Dictionary
-
សូធ្យ
( v )
[soot]
- detail »
to say, recite (from memory); to chant (a prayer); to read aloud, declaim