Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: វែក

Chuon Nath's Khmer-Khmer Dictionary
  1. វែក ( កិ.កិរិយាសព្ទ )
    ញែក​ឲ្យ​ឃ្លាត​ចេញ, ឲ្យ​ស្រឡះ, ឲ្យ​មាន​ចន្លោះ, ឲ្យ​មាន​ជ្រលង, ឲ្យ​មាន​ផ្លូវ; ផាត់​ចេញ : វែក​វាំងនន, វែក​មុង ។
    - វែក​ជែក វែក​ប្រជ្រៀត​ចូល ។
    - វែក​ញែក វែក​ផាត់​ឲ្យ​ញែក​ចេញ ។
    - វែក​ផ្លូវ វែក​យក​ផ្លូវ, វែក​ឲ្យ​បាន​ជា​ផ្លូវ ។
    - វែក​ផ្លូវ​វែក​ដំណើរ វែក​ឲ្យ​មាន​ទំនង​សេចក្ដី​ល្មម​ប្រព្រឹត្ត​ទៅ​បាន ។
    - វែក​ផ្លូវ​សេចក្ដី អធិប្បាយ​ឲ្យ​ឃើញ​ដំណើរ​សេចក្ដី, អធិប្បាយ​សេចក្ដី​ឲ្យ​ទូលាយ ។
    - វែក​មុខ វែក​ឲ្យ​មាន​មុខ; វែក​ចំ​ពី​មុខ; វែក​យក​មុខ យក​ប្រយោជន៍ ។
    - វែក​មុខ​វែក​មាត់ ជែក​ជែង​យក​មុខ, យក​អំណាច ឬ​យក​ប្រយោជន៍ ។ល។
  2. វែក ( ន.នាមសព្ទ )
    ប្រដាប់​មាន​ដង​មាន​ផ្លែ​សម្រាប់​ដោះ​ដួស​ភោជនាហារ : ដង​វែក, ផ្លែ​វែក; បាយ​ពីរ​វែក សម្ល​មួយ​វែក ។
    - អា​វែក ! អា​ល្ងង់ ! (ព. ទ្រ. ម.) ។ ព. ទ. បុ. អា​វែក ! គេ​ស៊ី​ក្រោម​ភ្នែក អា​វែក​មិន​ដឹង ! អា​ល្ងង់, គេ​លួច​ប្រពន្ធ អា​ឯង​គ្មាន​ដឹង ! (ព. ទ្រ.) ។
  3. វែក ( ន.នាមសព្ទ )
    ពស់​មាន​ពិស​ឃោរឃៅ​មួយ​ពួក មាន​ឈ្មោះ​ផ្សេង​ៗ​គ្នា : ពស់​វែក​រនាម, វែក​ស្រងែ, វែក​ក្របី, វែក​ដំបូក,... ។
  4. វែកចំហៀង ( កិ.កិរិយាសព្ទ )
    សិត​សក់​វែក​ផាត់​តែ​មួយ​ចំហៀង : សិត​សក់​វែក​ចំហៀង ។ ប្រើ​ជា គុ. ក៏​បាន : សក់​វែក​ចំហៀង សក់​ដែល​សិត​វែក​ចំហៀង ។
  5. វែកឱ ( កិ.កិរិយាសព្ទ )
    សិត​សក់​វែក​ញែក​ចំ​កណ្តាល​ផាត់​ចេញ​ទៅ​ខាង​ទាំង​ពីរ​ស្មើ​ភាគ : សិត​សក់​វែកឱ ។ ប្រើ​ជា គុ. ក៏​បាន :
    - សក់​វែកឱ សក់​ដែល​សិត​វែកឱ ។
Headley's Khmer-English Dictionary
  1. វែក ( v ) [vɛɛk]   - detail »
    to move / slide apart; to separate, disconnect; to make way (for), clear (the way), put to one side; to retract; to rake aside, shovel away
  2. វែក ( n ) [vɛɛk]   - detail »
    ladle, scoop.
  3. វែក ( clf ) [vɛɛk]   - detail »
    for ladles full, scoops full
  4. វែក [vɛɛk]   - detail »


Prohok Solutions @2017 : Learn Khmer | Khmer Calendar