Khmer Dictionary: វយ
Chuon Nath's Khmer-Khmer Dictionary
-
វយ
( ន.នាមសព្ទ )
[វាៈយៈ ]
or វ័យ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វយ; វយស៑) អាយុ, កំណត់អាយុ; ដំណើរសូន្យទៅខាងក្រោយលឿនកើនទៅខាងមុខ (នៃអាយុ) : វ័យក្មេង, វ័យកំលោះក្រមុំ, វ័យចាស់ ។
- បឋមវ័យ វ័យដំបូង;
- មជ្ឈិមវ័យ វ័យកណ្ដាល;
- បច្ឆិមវ័យ វ័យខាងចុង ។
- វយជន ជនចាស់ (ព. ផ្ទ. យុវជន) ។
- វយានុរូប (បា. < វយ + អនុរូប) កិ. វិ. តាមសមគួរដល់វ័យ, សមរម្យតាមវ័យ : តែងខ្លួនតាមវយានុរូប ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ក្នុងវ័យទាំងបី គួរធ្វើអ្វីៗ កុំឲ្យឃ្លាតក្លាយ ខុសចាករយៈ នៃវ័យទាំងឡាយ ទាស់ខុសនាយអាយ គួរស្តាយពន់ពេក ។ ...
-
វយវឌ្ឍនាការ
( ន.នាមសព្ទ )
[វៈយៈវ័ត-ឍៈនាកា]
( បា.បាលី ( បាលីភាសា ) )
(វយ + វឌ្ឍន + អាការ) អាការចម្រើនតាមលំដាប់វ័យគឺតាំងពីប្រសូតមករហូតដល់ចម្រើនធំខ្លួនរៀងទៅដល់ចាស់ : លុះព្រះសិទ្ធត្ថៈ -គោតម ទ្រង់មានវយវឌ្ឍនាការបានព្រះជន្ម ១៦ ឆ្នាំ ព្រះបាទស្រីសុទ្ធោទនជាព្រះ វរបិតា ក៏ទ្រង់ផ្ទេររាជសម្បត្តិដល់ព្រះរាជបុត្រ ... (ប្រថមសម្ពោធិកថា ត្រង់សិទ្ធត្ថរាជាភិសេក) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : បុត្រមានវយវឌ្ឍនាការ គ្រូបាអាចារ្យគួរពោលក្រើន មាតាបិតាឲ្យក្រវើន រកក្តីចម្រើនឲ្យកូនខ្លួន ។ ...
-
វយស្ថ
( គុ.គុនសព្ទ )
[វៈយ័ស ]
or វយ័ស្ថ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(វយស្ថ; វយដ្ឋ) ដែលកំពុងពេញជំទង់, ដែលនៅក្មេង; កំលោះ, ក្រមុំ ។
- វយស្ថា នាងក្រមុំ; ស្រ្តីជាសំឡាញ់ ( របស់ស្រ្តី) ។
-
វយស្យ
( គុ.គុនសព្ទ )
[វៈយ័ស]
or វយ័ស្យ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វយស្យ) មានអាយុ ។ ន. អ្នកមានអាយុស្មើគ្នាឬស្រករគ្នា; សំឡាញ់ស្និទ្ធ, ភឿន, ភ្លើ (បើស្រ្តីជា វយស្យា ឬ វយ័ស្យា) ។
Headley's Khmer-English Dictionary
-
វយ
( n )
[vey, veaʔyeaʔ-]
- detail »
age, range / span of age
-
វយានុរូប
( adv )
[veaʔyienuʔruup]
- detail »
according to the age, appropriate to one's age
-
វយាភិវឌ្ឍន៍
( n )
[veaʔyiepʰiʔvoat]
- detail »
precociousness