Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: លក្ខណ

Chuon Nath's Khmer-Khmer Dictionary
  1. លក្ខណ ( ន.នាមសព្ទ ) [ល័ក-ខៈ ណៈ ] or លក្ខណៈ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (លក្ខណ; លក្សណ) គ្រឿង​សម្គាល់, គ្រឿង​ចំណាំ; គ្រឿង​សង្កេត​នា​ខ្លួន​ប្រាណ ចង្អុល​ឲ្យ​ឃើញ​ច្បាស់​ថា​មាន​ភ័ព្វ​ឬ​ឥត​ភ័ព្វ; គុណ​សម្បត្តិ : លក្ខណៈ​មាន​បុណ្យ, --ឥត​បុណ្យ; ហោរ​ទាយ​លក្ខណៈ ។
    - លក្ខណញ្ញូ,
    - លក្ខណ​វិទូ ឬ - លក្ខណ​វិទ អ្នក​ស្គាល់​លក្ខណៈ; ហោរ​ ។
    - លក្ខណប្បញ្ញត្តិ បញ្ញត្តិ​តាម​លក្ខណៈ​ច្បាប់ ។
    - លក្ខណ​មន្ត ឬ
    - --វិជ្ជា មន្ត​ឬ​ចំណេះ​សម្រាប់​ទាយ​លក្ខណៈ​ខ្លួន​ប្រាណ ។
    - លក្ខណ​ហេតុ ឬ​
    - លក្ខណ​ការណ៍ ហេតុ​ឬ​ការណ៍ ដែល​ប្រកប​ដោយ​លក្ខណៈ, ដែល​ត្រូវ​លក្ខណៈ ។
    - លក្ខណ​វិបត្តិ វិបត្តិ​លក្ខណៈ, ការ​ខូច​លក្ខណៈ, ទាស់​លក្ខណៈ ។
    - លក្ខណ​សម្បត្តិ ការ​គ្រប់​ព្រម​ដោយ​លក្ខណៈ ។
    - លក្ខណាការ អាការ​នៃ​លក្ខណៈ ។ល។
  2. លក្ខណវិនយប្បញ្ញត្តិ ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    ការ​បញ្ញត្តិ​វិន័យ, បែប​បទ​នៃ​ការ​បញ្ញត្តិ​របស់​វិន័យ
  3. លក្ខណា ( ន.នាមសព្ទ ) [ល័ក-ខៈ-- ]
    លក្ខណៈ; (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ): រី​នាង​កញ្ញា កប​ដោយ​លក្ខណា ឥត​មាន​ទាស់​ឆ្គង គួរ​ឲ្យ​មាតា បិតា​គ្រប់គ្រង តាម​ដោយ​គន្លង ចាស់​ព្រឹទ្ធព្រេង​នាយ ។
  4. លក្ខណ៍ ( ន.នាមសព្ទ ) [ល័ក ] or លក្សណ៍
    លក្ខណៈ ។
    - មនុស្ស​ខាត​លក្ខណ៍ មនុស្ស​មាន​លក្ខណៈ​អភ័ព្វ​ឬ​មាន​ឫកពា​ថោក ។
    - ស្ត្រី​គ្រប់​លក្ខណ៍ ស្ត្រី​ដែល​បរិបូណ៌​ដោយ​លក្ខណៈ​ល្អ ។ល។ (សរសេរ​ជា ល័ក្ខណ៍ ឬ ល័ក្សណ៍ ក៏​បាន ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លក្ស្មណៈ ឬ លក្ស្មណ៍ ផង) ។
Headley's Khmer-English Dictionary
  1. លក្ខណា   - detail »
    See: លក្ខណៈ
  2. លក្ខណៈ ( n ) [leakkʰaʔnaʔ]   - detail »
    attribute, (physical) characteristic, distinctive feature; character, nature, quality; meaning; appearance; shape, form; condition; criterion, qualification; section (of a law text)
  3. លក្ខណ៍   - detail »
    See: លក្ខណៈ


Prohok Solutions @2017 : Learn Khmer | Khmer Calendar