Khmer Dictionary: រាហុ
Chuon Nath's Khmer-Khmer Dictionary
-
រាហុ
( ន.នាមសព្ទ )
[--ហ៊ុ ឬ --ហ៊ូ ]
or រាហូ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(រាហុ) នាមរបស់អសុរម្នាក់ ជាបុត្រនៃវេបចិត្តិអសុរិន្ទនិងនាងសិង្ហិកា, មានខ្លួនដាច់ពាក់អណ្ដាល ដោយត្រូវចក្ររបស់វិស្ណុ (នារាយណ៍) ក្នុងកាលដែល (រាហូ) កាឡាខ្លួនជាទេវតាចូលទៅលួចទឹកអម្រឹតផឹក, តែមិនស្លាប់ (ក្នុងរឿងរាមាយណៈ); ក្នុងហោរាសាស្រ្តរាប់ថាជាទេវតាព្រះគ្រោះទី ៨ ក្នុងពួកទេពតានព្វគ្រោះ មានអម្ពរ និងពាហនៈសុទ្ធតែខ្មៅ; ខ្មែរច្រើនហៅថា រាហុ៍, រាហូ ឬ រាហុអសុរិន្ទ ដែលជាសត្រូវតែងគ្របឬបាំង, ចាប់, លេបព្រះអាទិត្យព្រះចន្រ្ទ : រាហុ៍ចាប់ចន្រ្ទ, ថ្ងៃមានរាហុ៍ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គ្រាស ឬគ្រាះ និង ចន្រ្ទគ្រាស, សូរ្យគ្រាស ផង) ។
- រាហុគ្រ័ស្ត (--គ្រ័ស) ដែលត្រូវរាហូចាប់ ។
- រាហុមុខ មុខឬមាត់នៃរាហូ ។ ព. ប្រ. មានសណ្ឋានស្រដៀងនឹងមុខរាហូដែលជាងគូរឬឆ្លាក់ ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មុខរាហុ៍ ក្នុងពាក្យ មុខ ផង) ។
- រាហុសត្រូវ (សំ. រាហុឝត្រុ) សត្រូវនៃរាហូ គឺព្រះចន្ទ; វិស្ណុ ។
- រាហុអសុរិន្ទ (បា. < រាហុ “រាហូ” + អសុរ “អសុរ” + ឥន្ទ “ដែលជាធំ”) រាហូជាធំលើពួកអសុរ ។
-
រាហុល
( ន.នាមសព្ទ )
[--ហ៊ុល ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(< រាហុ “រាហូ” + លា “ចាប់” > ល = រាហូចាប់) ព្រះនាមរបស់ព្រះរាជឱរសនៃព្រះសក្យមុនីគោតម (កាលដែលព្រះមហាសត្តសិទ្ធត្ថៈ ទ្រង់បានជ្រាបដំណឹងថា “ព្រះរាជបុត្រប្រសូតហើយ”, ទ្រង់លាន់ព្រះឱស្ឋថា “រាហូចាប់អញហើយតើ ! ចំណងកើតហើយតើ !” គឺទ្រង់ប្រៀបថាព្រះរាជបុត្រទុកដូចជារាហូនិងចំណងចាប់ចងព្រះអង្គ; ដោយហេតុនេះ បានជាព្រះបាទសិរីសុទ្ធោទនៈព្រះអង្គបានជ្រាបការណ៍នេះហើយ ទើបទ្រង់ព្រះរាជទាននាមព្រះរាជនត្តារបស់ព្រះអង្គថា រាហុល) ។
-
រាហុលមាតា
( ន.នាមសព្ទ )
[រាហ៊ុ-លៈមាដា ]
( បា.បាលី ( បាលីភាសា ) )
ព្រះមាតារបស់រាហុល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពិម្ពា) ។
-
រាហុ៍
[រា]
រាហូ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាហុ) ។
Headley's Khmer-English Dictionary
-
រាហុ
( n )
[riehuʔ, riehuu]
- detail »
Rahu (one of the Asuras; a legendary monster which devours the sun or moon thereby causing eclipses)
-
រាហុល
( n )
[riehul]
- detail »
Rāhula (name of the son of the Buddha)
-
រាហុ៍
[rieh]
- detail »
See: រាហុ