Khmer Dictionary: ម៉ែ
Chuon Nath's Khmer-Khmer Dictionary
-
ម៉ែ
( ន.នាមសព្ទ )
ម្ដាយ ។ ហៅម្ដាយមីងថា ម៉ែមីង ឬ ហៅជីដូនថា ម៉ែយាយ ក៏មាន ។ បុរាណច្រើនហៅស្ត្រីដទៃដែលមានវ័យស្មើនឹងមាតាថា ម៉ែ (រាប់ថាជាពាក្យគោរព) ។
-
ម៉ែ
( ឧ.ឧទានសព្ទ )
ពាក្យលាន់មាត់បន្លឺជាមុនដោយអាការក្រោធឬស្ងើច, ស្ញែង, ភ្ញាក់, តឹងចិត្ត, មានសេចក្ដីថា ម្ដាយ ! ឬត្រូវគ្នានឹងពាក្យថា ប៉ៃ!, យ៉ !, ព្ធ !, ព្ធយា !; ចួនកាលលាន់មាត់ថា ម៉ែកូន !, ម៉ែអញ ! ឬថា ម៉ែអើយ ! (ម៉ែអ្ហើយ) ក៏មាន ។
-
ម៉ែត្រ
( ន.នាមសព្ទ )
[ម៉ែត ឬ ម៉ិត]
( បារ.បារាំង ( ភាសាបារាំងសែស ) )
(Mètre ម៉ែត្រិ៍) ឈ្មោះរង្វាស់បារាំងសែស ប្រវែងដប់ដេស៊ីម៉ែត្រឬមួយរយសង់ទីម៉ែត្រ ឬក៏មួយពាន់មិល្លីម៉ែត្រ, ជារង្វាស់ដែលក្នុងសម័យសព្វថ្ងៃនេះ ខ្មែរចេះប្រើពេញទាំងកម្ពុជរដ្ឋ, បើធៀបនឹងរង្វាស់របស់ខ្មែរពីដើមត្រូវគ្នានឹងប្រវែងពីរហត្ថជាងឈើ ដែលហៅថា ហត្ថខ្នាត (ពីរហត្ថខ្នាត), ធៀបនឹងហត្ថមនុស្សប្រក្រតីសព្វថ្ងៃនេះ ច្រើនតែពីរហត្ថមួយទះឬលើសខ្វះពីនោះបន្តិចបន្តួច (ម៉ែត្រ សរសេរកាត់ថា ម) ។
- ដេស៊ីម៉ែត្រ (Décimètre) ប្រវែងដប់សង់ទីម៉ែត្រ (ដ. ម.) ។
- សង់ទីម៉ែត្រ (Centimètre) ចំនួន ឬប្រវែងមួយរយភាគដែលចែក ឬដែលបែងចេញពីក្នុងមួយម៉ែត្រ (ស.ម.) ។
- មិល្លីម៉ែត្រ (Millimètre) ចំនួន ឬប្រវែងមួយពាន់ភាគដែលចែក ឬដែលបែងចេញពីក្នុងមួយម៉ែត្រ (ម. ម.) ។
- ដេកាម៉ែត្រ (Décamètre) ចម្ងាយ ឬប្រវែងដប់ម៉ែត្រ (ដា. ម.) ។
- ហិកតូម៉ែត្រ (Hectomètre) ចម្ងាយ ឬប្រវែងមួយរយម៉ែត្រ (ហ. ម.) ។
- គីឡូម៉ែត្រ (Kilomètre) ចម្ងាយ ឬប្រវែងមួយពាន់ម៉ែត្រ (គ. ម.) ។
- ម៉ែត្រការ៉េ (Mètre carré) ម៉ែត្រទ្វេគុណ មានទំហំទីបួនជ្រុងស្មើគាគ (ម.២); កុំប្រើពាក្យម៉ែត្រក្រឡា ព្រោះជាពាក្យគន្លាស់ពុំសមរម្យ, ត្រូវប្រើពាក្យ ម៉ែត្រទ្វេគុណ ឬម៉ែត្រការ៉េ (តាមបារាំង) វិញក៏បាន ។
- ម៉ែត្រគុប (Mètre cube) ម៉ែត្រត្រីគុណ មានកម្ពស់មួយម៉ែត្របួនជ្រុងស្មើភាគ (ម.៣) ។ល។
Headley's Khmer-English Dictionary
-
ម៉ែ
( n )
[mae]
- detail »
mother, mama.
-
ម៉ែ
( pron )
[mae]
- detail »
you / your (child addressing its mother); I / me / my (mother addressing her child)
-
ម៉ែ
( i )
[mae]
- detail »
exclamation of anger or surprise
-
ម៉ែត្រ
( n )
[maet]
- detail »
meter (unit of measurement) (may be abbreviated ម. )