Khmer Dictionary: ពេទ្យ
Chuon Nath's Khmer-Khmer Dictionary
-
ពេទ្យ
( ន.នាមសព្ទ )
[ពែត ]
or ពែទ្យ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(វៃទ្យ; វជ្ជ) អ្នកចេះប្រើថ្នាំរម្ងាប់រោគ, អ្នកចេះព្យាបាលជំងឺ, គ្រូមើលជំងឺ : ថ្នាំពេទ្យ, គ្រូពេទ្យ, ពេទ្យហ្ម, មន្ទីរពេទ្យ ។
- ពេទ្យសត្វ ឬ - ពែទ្យសត្វ (បសុពេទ្យ) ពេទ្យមើលជំងឺសត្វចិញ្ចឹមឬរក្សាការពារមិនឲ្យបសុសត្វមានជំងឺ ។ល។ ពាក្យសំស្ក្រឹត កាលបើមានស្រៈ អៃ នៅពីខាងដើមដូច វៃទ្យ ជាដើមនេះ ជួនអានឮសូរជាស្រៈ អៃ ជួនឮសូរជា អេ ឬ អែ តាមគួរដល់សូរសព្ទស្រួលមាត់ថា, ដូចជា ចៃត្យ អានថា ចៃត្យ៉ៈ ក៏បាន, ថា ចែត្យ៉ៈ ក៏បាន (ខ្មែរអានថា ចៃដី ឬ ចែដី); សៃន្យ, សៃន្យា សំ. អានថា សែន្យ៉ៈ, សែន្យ៉ា (ខ្មែរប្រើក្លាយមកជា ស្រែន្យ, ស្រែន្យា “សេនីយ, សេនា”, ប្រើជាឋានន្តរ គឺងារមន្ត្រីជា ស្រែន្យភក្តី, ស្រែន្យសង្គ្រាម, ស្រែន្យានុជិត, ស្រែន្យានុរក្ស); ជៃន អ. ថ. ជេន ឬ ជែន “អ្នកជឿកាន់តាមលទ្ធិគ្រូដើមឈ្មោះ ជិនៈ (បរិស័ទរបស់គ្រូឈ្មោះ ជិនៈ); សៃំហ ឬ សៃង្ហ អ. ថ. សែង្ហ “អ្វីៗជាសរីរាវយវៈរបស់សីហៈ” ។ ដោយហេតុនេះ, ពាក្យសំស្ក្រឹតថា វៃទ្យ, ខ្មែរប្រើផ្លាស់ វ ជា ព, អៃ ជា អេ ឬជា អែ ផ្សំជា ពេទ្យ ឬ ពែទ្យ ក៏បាន អ. ថ. ពែត ដូចគ្នាទាំង២, យើងអាចសរសេរជា ពេទ្យ ក៏បាន ជា ពែទ្យ ក៏បាន តាមពេញចិត្តប្រើ ។ (ព្រោះហេតុមានវិធីឲ្យផ្លាស់សំឡេងស្រៈ អៃ ជា អែ បានយ៉ាងនេះឯង បានជាបុព្វបុរសខ្មែរយើងក្នុងសម័យបុរាណព្រេងនាយ ដែលកំពុងជក់ចិត្តទៅរកសម្ដីសំស្ក្រឹតតាមលទ្ធិព្រាហ្មណិកនោះ ធ្លាប់អានធ្លាប់និយាយតាមសូរសព្ទសំស្ក្រឹត, ទោះឃ្លាតក្លាយសំឡេងខ្លះក៏ដោយ, លុះដល់ខ្មែរងាកបែរមកកាន់ព្រះពុទ្ធសាសនាប្រើការរៀនសូត្រតាមភាសាបាលីវិញ ក៏អានបាលីត្រង់ ព្យញ្ជនៈអឃោសៈ ដែលផ្សំជាមួយនឹងស្រៈ អេ ជាយូរ អែ ទៅអស់, ដូចជា កេតុ, ចេត្រ, ប្រេត, សេត, ស្វេត. ហេតុ អានឮសូរជា កែត, ចែត, ប្រែត, សែត, ស្វែត, ហែតុ ។ល។ ដល់សម័យយើង, យើងក៏ពុំអាចកែប្រែសូរសព្ទទាំងនោះឲ្យឮតាមប្រភបដើមបានឡើយ... ។
-
ពេទ្យមន្ទីរ
( ន.នាមសព្ទ )
[ពែទ្យៈមន់-ទី ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វៃទ្យ + មន្ទិរ) ផ្ទះពេទ្យ, ផ្ទះសម្រាប់ពួកពេទ្យធ្វើការ (ហៅថា មន្ទីរពេទ្យ ឬ វេជ្ជមន្ទីរ, វេជ្ជគ្រឹះ, ពេទ្យគ្រឹះ, ពេទ្យាគារ ក៏បាន) ។
-
ពេទ្យវិទ្យា
[ពែទ្យៈវិត-ទ្យា ឬ --វិច-ជា ]
or #NAME?
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(វៃទ្យ + វិទ្យា; វេជ្ជ + វិជ្ជា) វិជ្ជាពេទ្យ គឺចំណេះរបស់ពេទ្យ ឬចំណេះសម្រាប់ពួកពេទ្យសិក្សា : រៀនពេទ្យវិទ្យា, ចេះពេទ្យវិទ្យា (ហៅថា វេជ្ជវិជ្ជា ឬ វេជ្ជវិទ្យា (បា. សំ.) ក៏បាន) ។
-
ពេទ្យសាស្ត្រ
( ន.នាមសព្ទ )
[ពែទ្យៈសាស]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វៃទ្យ + ឝាស្ត្រ) គម្ពីរ ឬតម្រា, ក្បួន សម្រាប់ពួកពេទ្យសិក្សា : ផ្សំថ្នាំតាមពេទ្យសាស្ត្រ ។
-
ពេទ្យស្ថាន
( ន.នាមសព្ទ )
[ពែទ្យៈ--]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វៃទ្យ + ស្ថាន) ទី, តំបន់ ដែលសង់ផ្ទះពេទ្យ គឺកន្លែងដែលសង់សុទ្ធតែមន្ទីរពេទ្យ ។
Headley's Khmer-English Dictionary
-
ពេទ្យ
( n )
[pɛɛt]
- detail »
medical doctor, physician
-
ពេទ្យ
( n )
[pɛɛt]
- detail »
hospital
-
ពេទ្យ
( adj )
[pɛɛt]
- detail »
of or pertaining to the medical profession