Khmer Dictionary: ពិណ
Chuon Nath's Khmer-Khmer Dictionary
-
ពិណ
( ន.នាមសព្ទ )
[ ពិន, ឬ ត.ទ. ស្រ. ពឹន ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(វីណា) ចាប៉ី : ដេញពិណ ។
-
ពិណពាទ្យ
( ន.នាមសព្ទ )
[ ពិន-ពាត, ឬ តាមទម្លាប់ថា ពឹន-- ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(វីណា ឬ វល្លកី + វាទ, វាទ្យ) គ្រឿងតន្ត្រីសម្រាប់វាយ, ដំ, ផ្លុំ រួមផ្គុំគ្នាជាមួយវង់ ។ ខ្មែរហៅចំពោះតែតន្ត្រីមានអង្គ ៥ គឺមានវាទ្យភណ្ឌ (គ្រឿងភ្លេង) ប្រាំឈ្មោះគឺមានរតនាមួយ ឬមានរនាតបី គឺរនាតឯក១ រនាតធុង១ រនាតដែក១, មានគងវង់មួយវង់ ឬមានគងវង់ពីរវង់ គឺគងវង់ធំ១ វង់ គងវង់តូច១វង់, មានស្រឡៃ១ មានសម្ភោរ១ មានស្គរធំពីរ រួមគ្នាជា ៥ ឈ្មោះហៅថា ភ្លេងពិណពាទ្យ ព្រោះមាន ពិណ គឺ ចាប៉ី ជាប្រមុខ ដ្បិតចាប៉ីត្រូវចេញមុខបន្លឺសូរសព្ទ បញ្ចេញបទភ្លេងនាំមុខមុនបង្អស់; រួមទាំង ពិណ នេះមួយផងជា ៦ ឈ្មោះ; លុះចំណេរកាលតមក, ខ្មែរយើងបំបាត់ ពិណ ចេញមិនបញ្ចូលក្នុងវង់ភ្លេងនេះ ប៉ុន្តែភ្លេងប្រភេទនេះនៅតែមានឈ្មោះថា ពិណពាទ្យ ដូចដើមដដែល ។ សម័យបច្ចុប្បន្ន, បើលេងភ្លេងធំ សម្ភោរ ត្រូវចេញមុខបន្លឺសូរសព្ទមុនបង្អស់, បើលេងភ្លេងរាយរងគឺភ្លេងឥតវាយស្គរធំ រនាតឯក ត្រូវចេញមុន : ពិធីបុណ្យមានភ្លេងពិណពាទ្យ (ស. ហៅថា ប៉ីពាទ្យ៍ អ. ថ. ពីផាត, ប៉ី “ស្រឡៃ” + ពាទ្យ៍ ព្រោះមានស្រឡៃជាប្រមុខបញ្ចេញសូរសព្ទមុនបង្អស់); មានខ្មែរខ្លះដែលចេះភាសាសៀមក៏ចូលចិត្តហៅភ្លេងនេះថា ពីផាត តាមសំឡេងសៀមដែរ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពិណ, ពាទ្យ និង ពាទ្យភណ្ឌ ទៀតផង ។
Headley's Khmer-English Dictionary
-
ពិណ
( n )
[pɨn]
- detail »
generic name for any stringed musical instrument that is played by plucking the string
-
ពិណ
( n )
[pɨn]
- detail »
harp