Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ផល

Chuon Nath's Khmer-Khmer Dictionary
  1. ផល ( ន.នាមសព្ទ ) [ផល់ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ផ្លែ; សេចក្ដី​ចម្រើន; លាភ; ចំណេញ; រង្វាន់; សម្បត្តិ; សេចក្ដី​រុងរឿង; ការ​ដុះដាល; ប្រយោជន៍​ដែល​បាន​សម្រេច​ហើយ; អ្វី​ៗ​ដែល​កើត​មក​អំពី​ហេតុ; សុខ​ទុក្ខ​ដែល​កើត​អំពី​កម្ម; លេខល័ព្ធ : ​ឆ្នាំ​នេះ​សារពើ​ដំណាំ​មាន​ផល​ល្អ​ជាង​ឆ្នាំ​មុន; ខ្ញុំ​ខំ​ប្រឹង​ធ្វើ​ការ​ណាស់ ប៉ុន្តែ​មិន​សូវ​មាន​ផល​ប៉ុន្មាន; កម្ម​ឲ្យ​ផល; ផល​បុណ្យ​ពី​ព្រេង​នាយ; បាន​សម្រេច​មគ្គ​ផល ។ល។
    - ផល​កាល (ផៈល៉ៈ--) ន. (សំ. បា.) រដូវ​ឈើ​មាន​ផ្លែ : សម័យ​នេះ​ជា​ផល​កាល ។
    - ផល​ចិត្ត (ផៈល៉ៈចិត) ន. (សំ. បា.) ចិត្ត​ដែល​បាន​សម្រេច​លោកុត្តរ​ផល (ហៅ​បាន​តាំង​អំពី​សោតាបត្តិ​ផល​រៀង​ដល់​អរហត្ត​ផល), ជា​គូ​គ្នា​នឹង
    - មគ្គ​ចិត្ត (ព. ពុ. សម្រាប់​ប្រើ​ខាង​លោកុត្តរ​ធម៌),
    - ផល​ញាណ (ផៈល៉ៈញាន) ន. (បា. ផលញ្ញាណ; សំ. ផលជ្ញាន) ប្រាជ្ញា​ដែល​ឆ្លុះ​ឃើញ​លោកុត្តរ​ផល (ព. ពុ. ជា​គូ​គ្នា​នឹង មគ្គ​ញាណ) ។
    - ផល​ព្រឹក្ស (ផៈល៉ៈព្រឹក) ន. (សំ. ផលវ្ឫក្ស; បា. ផល​រុក្ខ) ឈើ​ដែល​មាន​ផ្លែ គឺ​ឈើ​ដែល​បញ្ចេញ​ផ្កា​ហើយ​ក​កើត​ជា​ផ្លែ​ផង ។ ព. ផ្ទ. បុប្ផ​ព្រឹក្ស ឬ បុស្ប​ព្រឹក្ស ។
    - ផល​សម្បទា ឬ - ផល​សម្ប័ទ (ផៈល៉ៈស័មប៉ៈទា ឬ--ស័ម-ប័ត) ន. (បា. ផល​សម្បទា; សំ. ផល​សំបទ៑ ឬ--សម្បទ៑) ការ​បរិបូណ៌​ដោយ​ផល, ការ​ចម្រើន​ផល ។
    - ផល​សិទ្ធិ (ផៈល៉ៈសិត-ធិ ឬ--សិត) ន. (សំ. បា.) ការ​សម្រេច​ផល ។
    - ផលានិសង្ស ( ផៈល៉ានិសង់ ) ន. (បា. > ផល + អានិសំស) អានិសង្ស​នៃ​ផល, ការ​ហូត​យក​នៃ​ផល គឺ​សេចក្ដី​សុខ​សេច​ក្ដី​ចម្រើន​ដែល​កើត​អំពី​ផល​នៃ​អំពើ​ល្អ ។
    - ផលានុផល (ផៈល៉ានុផល់) ន. (បា. ផល + អនុផល) ផ្លែ​និង​ផ្លែ​តាម​លំដាប់, ផ្លែ​មុន​និង​ផ្លែ​ក្រោយ; ផ្លែ​ធំ​និង​ផ្លែ​តូច ។ ពាក្យ​នេះ តាម​ទម្លាប់​ដែល​ប្រើ​មក គឺ​សំដៅ​យក​ផល​ដំណាំ​សំខាន់​ៗ ដូច​ជា​ស្រូវ, ពោត ដែល​ប្រើ​ជា​អាហារ​ចាំបាច់ និង​ផល​ដំណាំ​បន្ទាប់​បន្សំ​រាយ​រង​ផ្សេង​ៗ ដូច​ជា​ល្មុត, ស្វាយ, ចេក ជាដើម : ឆ្នាំ​នេះ ផលានុផល​គ្រប់​ប្រភេទ​នៅ​ប្រទេស​យើង​បាន​ចម្រើន​កើន​ជាង​ឆ្នាំ​មុន ។
    - ផលាផល (ផៈល៉ាផល់) ន. (សំ. បា.) ផ្លែ​តូច​និង​ផ្លែ​ធំ (ផ្លែ​ឈើ​តូច​ធំ) : ស្វែង​រក​ផលាផល​ជា​អាហារ ។
    - ផលារាម (ផៈ ល៉ារ៉ាម) ន. (សំ. បា. < ផល + អារាម) សួន​ឈើ​មាន​ផ្លែ, ចម្ការ​ដំណាំ​មាន​ផ្លែ ។
    - ផលាហារ (ផៈល៉ា--) ន. (សំ. បា.) ផ្លែ​ជា​អាហារ, ផ្លែ​ឈើ​សម្រាប់​ប្រើ​ជា​អាហារ ។ល។
  2. ផល -- or ផលា--
    (មើល​ក្នុង​ពាក្យ ផល) ។
  3. ផលិក ( ន.នាមសព្ទ ) [ផៈលិក ឬ ផ្លឹក ]   ( បា.បាលី​ ( បាលីភាសា ) )
    ឈ្មោះ​កែវ​ថ្ម​វិសេស​មួយ​ប្រភេទ​មាន​ព័ណ៌​ស :
    - កែវ​ផលិក គឺ កែវ​ផ្លេក ។
  4. ផលិតកម្ម ( ន.នាមសព្ទ ) [ផៈលិតៈ-- ]   ( បា.បាលី​ ( បាលីភាសា ) )
    (ផលិត + កម្ម) ការ​បង្កើត​ផល, ការ​ធ្វើ​ឲ្យ​បាន​ផល, ការ​បង្ហាញ​ឬ​បញ្ចេញ​ផល​ឲ្យ​ឃើញ​ជាក់​ស្ដែង, អំពើ​ដែល​នាំ​ឲ្យ​បាន​សម្រេច​ផល (បារ. Production) ។
  5. ផលិតផល ( ន.នាមសព្ទ ) [ផៈលិតៈផល់ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ផលិត + ផល) ផល​ដែល​បាន​ធ្វើ​សម្រេច​ហើយ គឺ​ផល​ដែល​កើត​បាន​មក​ពី​ការ​ប្រកប​មុខ​របរ​ផ្សេង​ៗ មាន​កសិកម្ម​និង​ឧស្សាហកម្ម​ជាដើម (បារ. Produit) ។
  6. ផល់ស្មា ( ន.នាមសព្ទ )
    ស្មា ។ (រ. ស.) : ផល់​ព្រះ​អង្សា គឺ​ផល់​ស្មា ឬ​ស្មា​នៃ​ក្សត្រិយ៍ ។ ឈឺ​ផល់​ស្មា ឈឺ​ស្មា ។ ពាក្យ​កាព្យ​ថា : លើក​ដាក់​តាម​កម្លាំង កុំ​ភើច​ខ្លាំង​ឈឺ​ផល់​ស្មា ប្រើ​គេ​ប្រើ​ឲ្យ​ត្រា- ប្រណី​គេ​ដោយ​ចៅរ៉ៅ​ ។... (សាស្រ្តា​ច្បាប់​ពាក្យ​ចាស់) ។ ផល់​ស្មា នេះ ព. សា. ថា ផស់​ស្មា (កុំ​ប្រើ) ។
  7. ផល្គុន
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ផគ្គុណ) ។
Headley's Khmer-English Dictionary
  1. ផល ( n ) [pʰɑl]   - detail »
    fruit; product, output, result, reaction, effect
  2. ផល ( n ) [pʰɑl]   - detail »
    benefit, interest, profit, progress, wealth
  3. ផល ( n ) [pʰɑl]   - detail »
    luck, (good or bad) consequences of one's actions, karma
  4. ផលិក ( n ) [pleek, plək, pʰaʔlək]   - detail »
    crystal, crystalware, fine glass; quartz
  5. ផល្គុន ( n ) [pʰɑlkun]   - detail »
    Phalgun (fourth month of the Cambodian lunar calendar corresponding to mid-February - mid-March)


Prohok Solutions @2017 : Learn Khmer | Khmer Calendar