Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: នាគ

Chuon Nath's Khmer-Khmer Dictionary
  1. នាគ ( គុ.គុនសព្ទ, ន.នាមសព្ទ ) [នាក]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ប្រសើរ, ចម្បង, បរិសុទ្ធ ។ ព្រះ​សព្វញ្ញុពុទ្ធ, ព្រះ​បច្ចេកពុទ្ធ, ព្រះ​អរហន្ត​ទាំងអស់​ហៅ​ថា នាគ ព្រោះ​លោក​លះលែង​ធ្វើ​បាប​ដោយ​ដាច់​ខាត​ហើយ ។ អនាគាមិ​បុគ្គល ក៏​ហៅ​ថា នាគ ព្រោះ​លោក​លែង​អន្ទោល​វិល​ត្រឡប់​មក​កើត​ក្នុង​លោក​នេះ​ទៀត​ហើយ ។ អរិយ​បុគ្គល​ដែល​បាន​សម្រេច​ស្រោតា​និង​សកិទាគា ក៏​ហៅ​ថា នាគ ព្រោះ​លោក​ខ្ពើម​ខ្លាច​រអា​ចំពោះ​អំពើ​អាក្រក់​ពិត​ប្រាកដ​ហើយ ។ បុគ្គល​ជា​បុថុជ្ជន​ណា​មួយ ដែល​កើត​មាន​សេចក្ដី​អៀន​ខ្មាស ខ្លាច​បាប​ខំ​ប្រឹង​ប្រព្រឹត្ត​ចៀស​ចាក​ទុច្ចរិត ក៏​ហៅ​ថា នាគ ។ កុលបុត្រ​ដែល​មាន​សេចក្ដី​ធុញ​ទ្រាន់​ចំពោះ​ការ​នៅ​គ្រប់គ្រង​ផ្ទះ មាន​ចិត្ត​ជ្រះថ្លា​ចូល​ទៅ​សូម​ផ្នួស​បួស​សំណាក់​ក្នុង​ព្រះ​ពុទ្ធ​សាសនា ក៏​ហៅ​ថា នាគ ព្រោះ​អ្នក​នោះ​ផ្គង​គំនិត​បម្រុង​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​សម្រាប់​បព្វជិត ។ ដំរី​ដែល​មាន​រូប​រាង​ស័ក្តិសម​ប្រសើរ​ក៏​ហៅ​ថា នាគ ។ ពស់​ដែល​មាន​អានុភាព​ចម្បង ក៏​ហៅ​ថា នាគ ។ ដើម​ខ្ទឹង, សំណ ក៏​ហៅ​ថា នាគ ។ល។
  2. នាគរា ( ន.នាមសព្ទ ) [--គៈ--]   ( បា.បាលី​ ( បាលីភាសា ) )
    អ្នក​នគរ​ទាំងឡាយ, ពួក​អ្នក​ក្រុង, បណ្ដា​ជន​អ្នក​នៅ​ទី​ក្នុង​ក្រុង ។
  3. នាគរី ( ន.នាមសព្ទ ) [--គៈ--]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ស្រី​អ្នក​ក្រុង; ស្រី​អ្នក​លេង​ឫកពា​ហ៊‌ឺហា ។
  4. នាគា ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (នាគ > នាគា) នាគ​ទាំងឡាយ, ពួក​នាគ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
  5. នាគា ( ន.នាមសព្ទ )
    ចម្រៀក​ឈើ​ទាម​ដែល​គេ​បោះ​ដែក​គោល​ភ្ជាប់​នឹង​ក្ដារ​ច្រើន​បន្ទះ​ឲ្យ​ជាប់​គ្នា : បោះ​នាគា​ក្ដារ​មឈូស ។ នាគា នេះ បា. មាន​អត្ថ​ន័យ​ថា “នាគ​ទាំងឡាយ”, ដោយ​ស្មាន​ទៅ, ប្រហែល​ជា​ចាស់​ទុំ​ក្នុង​សម័យ​បុរាណ​ព្រេង​នាយ​ប្រៀប​ចម្រៀក​ឈើ​វែង​ៗ នេះ​ថា​ដូច​ជា​ពស់​សន្ធឹង​ខ្លួន​ស្ដូក​ៗ​នោះ​ទេ​ដឹង ? ដ្បិត​មាន​ពាក្យ​ដែល​ប្រៀប​ប្រដូច​ទៅ​នឹង​នាគ​ឬ​ពស់​នោះ​ក៏​ក្រែល​ដែរ ដូច​ជា ផ្សិត​ពពារ​នាគ​រាជ, ដើម​ឆ្អឹង​ពស់ ជាដើម ។
  6. នាគាធិបតី ( ន.នាមសព្ទ ) [--ប៉ៈដី ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (--បតិ) ព្រះ​នាម​លោក​បាល​មហា​រាជ​មួយ​អង្គ គឺ​ព្រះ​បាទ​វិរូបក្ខ ជា​អ្នក​ត្រួតត្រា​ខាង​ទិស​បស្ចិម ជា​អធិបតី​លើ​អស់​ពួក​នាគ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មហា​រាជ និង លោក​បាល ទៀត​ផង) ។
  7. នាគ​ទណ្ឌ (ទន្ត) ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    ប្រដាប់​សម្រាប់​ពាក់ ឬ​ព្យួរ អីវ៉ាន់​មាន​សម្ពៀត តែ​គួរ​សរសេរ​នាគទន្ត ប្រែ​ថា ភ្លុក​ដំរី ឬ​ដៃកែវ សម្រាប់​ដាក់​ព្យួរ ខោ អាវ ឬ​សម្ពៀត ។
  8. នាគ​ទន្ត ( ន.នាមសព្ទ ) [នាគៈទ័ន]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ភ្លុក​ដំរី ។ ដៃ​កែវ (សម្រាប់​ពាក់, ព្យួរ​អ្វី​ៗ) : ព្យួរ​អាវ​នឹង​នាគ​ទន្ត ។
  9. នាគ​បាស ( ន.នាមសព្ទ ) [នាគៈបាស]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (នាគបាឝ) អន្ទាក់​ជា​នាគ ឬ​នាគ​ដែល​ជា​អន្ទាក់, ជា​ចំណង (នាគ​ដែល​កើត​ដោយ​អំណាច​ឫទ្ធិ​ផ្លែង​សរ​របស់​ឥន្ទ្រជិត; មាន​និយាយ​ក្នុង​រឿង​ចម្បាំង​រាមកេរ្តិ៍); ចំណង​ដែល​គេ​ចង​ទាក់​ឆ្វាក់​បែប​ដូច​ជា​ពស់​ថ្លាន់​រួតរួប​ព័ទ្ធ​រឹត ក៏​អាច​ហៅ​ថា នាគបាស បាន​ដែរ (ដោយ​ប្រៀបធៀប) ។
  10. នាគ​ប្រក់ ( ន.នាមសព្ទ ) [នាក--]
    ព្រះ​ពុទ្ធ​រូប​មួយ​បែប មាន​រូប​នាគ​រាជ​មួយ​ពេន​ព័ទ្ធ​បើក​ពពារ​គ្រប​ប្រក់​ពី​លើ​ព្រះ​អង្គ; ធ្វើ​តាម​រឿង​តំណាល​កាល​ដែល​នាគ​រាជ​ឈ្មោះ​មុចលិន្ទ មក​សម្ដែង​អាការ​គោរព​ព្រះ​អង្គ​ពេញ ៧​ថ្ងៃ ក្នុង​ខាង​ក្រោយ​បន្ទាប់​ពេល​ដែល​ទ្រង់​បាន​ត្រាស់​អស់ ៣៥​ថ្ងៃ​រួច​មក​ហើយ ។

1   2   Next >>

Headley's Khmer-English Dictionary
  1. នាគ ( n ) [niek]   - detail »
    Naga (sacred serpent of Indian cosmology with a human face and a serpent's body), dragon
  2. នាគ ( n ) [niek]   - detail »
    person who wishes to become a monk, candidate for ordination as a monk
  3. នាគ ( n ) [niek]   - detail »
    young strong elephant
  4. នាគ ( adj ) [niek]   - detail »
    to be charming, fascinating; seductive, alluring; pure, chaste; noble; high; lofty; strong
  5. នាគ ( n ) [niek]   - detail »
    epithet of the Buddha
  6. នាគរា ( n ) [niekeaʔrie]   - detail »
    townsperson, city-dweller
  7. នាគរិក ( n ) [niekeaʔrɨk]   - detail »
    townsperson, city-dweller
  8. នាគរី ( n ) [niekeaʔrii]   - detail »
    sophisticated girl, city girl
  9. នាគា ( n ) [niekie]   - detail »
    (all of the) Nagas
  10. នាគា ( n ) [niekie]   - detail »
    wooden bar linking two pieces of wood, wooden board nailed to two pieces of wood to join them

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar