Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: នគរ

Chuon Nath's Khmer-Khmer Dictionary
  1. នគរ ( ន.នាមសព្ទ ) [ន-គ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    បុរី, ក្រុង : អ្នក​នគរ គឺ​អ្នក​ក្រុង ។
  2. នគរ​ជន ( ន.នាមសព្ទ ) [នៈគៈរៈជន់]
    (នគរ + ជន) ជន​អ្នក​នៅ​ក្នុង​ក្រុង (អ្នក​ក្រុង) ។ ប្រើ​ឲ្យ​ត្រឹមត្រង់​តាម​បែប​បាលី​ជា នាគរ​ជន ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នាគរា, នាគរិក ទៀត​ផង ។ ព. ផ្ទ. ជានបទ ។
  3. នគរ​ជុំ ( ន.នាមសព្ទ )
    ឈ្មោះ​ប្រទាល​មួយ​ប្រភេទ មាន​ស្លឹក​និង​មើម​ស្រដៀង​នឹង​ស្រជែត ប៉ុន្តែ​ស្លឹក​ឈរ​ៗ, អ្នក​លក់​ទំនិញ​ច្រើន​ដាំ​ក្នុង​ផើង​ដាក់​នៅ​កន្លែង​លក់​ទំនិញ ដោយ​មាន​ជំនឿ​តាម​ប្រពៃណី​ថា នឹង​មាន​មនុស្ស​ច្រើន​មក​ជួប​ជុំ​ទិញ​ទំនិញ : ប្រទាល​នគរ​ជុំ (ហៅ​ក្លាយ​ថា ប្រទាល​អង្គរ​ជុំ) ។
  4. នគរ​ធំ ( ន.នាមសព្ទ ) [ន-គ-- ]
    ឈ្មោះ​ក្រុង​ចាស់​ធំ​មួយ​នៅ​ក្នុង​ខែត្រ​សៀមរាប ជា​ក្រុង​រុងរឿង​ដោយ​កំពែង, ខ្លោង​ទ្វារ, ប្រាសាទ​ក្បាច់​រចនា​ប្លែក​ផ្សេង​ៗ ហៅ​ក្លាយ​មក​ជា អង្គរ​ធំ ។
  5. នគរ​បាល ( ន.នាមសព្ទ ) [ន-គ-- ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    អ្នក​រក្សា​នគរ (ហៅ​ក្លាយ​ជា អង្គរ​បាល ក៏​មាន) ។ ក្រសួង​ឬ​ក្រុម​រាជការ​ត្រួតត្រា​រក្សា​ប្រជាជន​ក្នុង​ក្រុង ឲ្យ​ប្រតិបត្តិ​តាម​បញ្ញត្តិ​សម្រាប់​ក្រុង ។ ក្រុម​នគរ​បាល ឬ តម្រួត​នគរ​បាល រាជ​តម្រួត​ក្រុង (ចំពោះ​តែ​រាជ​ធានី​ភ្នំពេញ) ។ សម្រាប់​ខែត្រ​ស្រុក​ហៅ រាជ​តម្រួត​ខែត្រ, រាជ​តម្រួត​ស្រុក ។ សម្រាប់​មណ្ឌល​នីតិកម្ម​ក្នុង​តំបន់ ឬ​ក្នុង​សង្កាត់ ក៏​ហៅ រាជ​តម្រួត​ស្រុក ដែរ ។
  6. នគរ​បុរី ( ន.នាមសព្ទ ) [នគ-បុរ៉ី ]
    ឈ្មោះ​រាជ​ធានី​ចាស់​តូច​មួយ​ក្នុង​ស្រុក​ព្រៃ​កប្បាស​ខែត្រ​តាកែវ (ហៅ​ក្លាយ​មក​ជា អង្គរ​បុរី) : នគរ​បុរី ជា​រាជ​ធានី​ចាស់​ព្រេង​ព្រឹទ្ធ​របស់​ប្រទេស​កម្ពុជា ។
  7. នគរ​រាជ ( ន.នាមសព្ទ ) [ន-គ-រាច ]
    ឈ្មោះ​បទ​ភ្លេង​ខ្មែរ​បុរាណ​មួយ​មេ : បទ​ភ្លេង​នគរ​រាជ​ជា​អនុស្សរណៈ​ដល់​ខែត្រ​ចាស់​របស់​ប្រទេស​កម្ពុជា ក្នុង​សម័យ​បុរាណ​ព្រេង​នាយ​ដែល​ឃ្លាត​ចេញ​ពី​ប្រទេស​ខ្មែរ​ទៅ​ដោយ​ខ្មែរ​បែក​សាមគ្គី...។
  8. នគរ​រាជ​ជាតិ ( ន.នាមសព្ទ ) or នគរ​រាជ​ភ្លេង​ជាតិ
    ឈ្មោះ​បទ​ភ្លេង​ជាតិ​របស់​ប្រទេស​កម្ពុជា សម្រាប់​បន្លឺ​សូរ​សព្ទ​ជា​ព័ស្ដុតាង​ឲ្យ​ឮ​ក្នុង​សម័យ​បច្ចុប្បន្ន​នេះ, សាកល​លោក​ស្គាល់​ច្បាស់​ថា​ជា​ភ្លេង​ជាតិ​របស់​ខ្មែរ : ឈរ​សម្រឹង​គោរព​ភ្លេង​ជាតិ ។ ភ្លេង​ជាតិ​ខ្មែរ​នេះ​មាន ៥ សង្កាត់​គឺ សង្កាត់​ទី ១ មាន ៩ ម៉ាត់, ទី ២ មាន ១១ ម៉ាត់, ទី ៣ មាន ១២ ម៉ាត់, ទី ៤ មាន ១៣ ម៉ាត់, ទី​៥ មាន ៨ ម៉ាត់, រួម​ទាំង ៥ សង្កាត់ មាន ៥៣ ម៉ាត់ ត្រូវ​ជា ១ បទ ភ្លេង មាន​បទ ឬ​ទំនុក​ចាប់​ចួន​គ្នា​រាល់​ថ្នាក់​ហៅ​ថា បទ​នគរ​រាជ​ជាតិ ជា​អនុស្សរណៈ​ដល់​ខែត្រ​នគរ​រាជ​ចាស់​របស់​ប្រទេស​កម្ពុជា​ក្នុង​សម័យ​បុរាណ ។
  9. នគរ​រាជ​ជើង​ព្រៃ ( ន.នាមសព្ទ ) [ន-គ-រាច-- ]
    ឈ្មោះ​បទ​ភ្លេង​ខ្មែរ​បុរាណ​មួយ​មេ ដែល​គេ​បង្កើត​ឲ្យ​មាន​ឡើង​ក្នុង​ខែត្រ​ជើង​ព្រៃ គឺ​នៅ​ស្រុក​ជើង​ព្រៃ​សម័យ​បច្ចុប្បន្ន ឲ្យ​ជា​អនុស្សរណៈ​ដល់​ខែត្រ​នគរ​រាជ​ដែល​ព្រាត់​ពី​ប្រទេស​កម្ពុជា​ទៅ ។
  10. នគរ​វត្ត ( ន.នាមសព្ទ ) [ន-គ-វ័ត]
    ឈ្មោះ​ប្រាសាទ​បុរាណ​មួយ​កន្លែង​នៅ​ក្នុង​ខែត្រ​សៀមរាប ជា​មហា​មន្ទីរ​រុងរឿង​ដោយ​លម្អ​គ្មាន​ពីរ (ហៅ​ក្លាយ​មក​ជា អង្គរ​វត្ត) ។ ពាក្យ នគរ នេះ​ច្រើន​តែ​មាន​សំឡេង​ក្លាយ​ឃ្លាត​ជា អង្គរ ដូច្នេះ​ឯង, ដូច​ជា នគរ​បាល, នគរ​បុរី, នគរ​យមរាជ, នគរ​វត្ត​ ក្លាយ​ជា អង្គរ​បាល, អង្គរ​បុរី, អង្គរ​ជមរាជ, អង្គរ​វត្ត ជាដើម; សម្ដី​ត្រឹមត្រូវ​ខ្ពង់ខ្ពស់​ដែល​ក្លាយ​ឃ្លាត​ជា​សម្ដី​សាមញ្ញ គ្មាន​អត្ថន័យ​បែប​នេះ ពុំ​មែន​ត្រឹមតែ នគរ ជា អង្គរ ប៉ុណ្ណោះ​ទេ មាន​ពាក្យ​ឯ​ទៀត​ៗ​ខ្លះ ក៏​ក្លាយ​ឃ្លាត​ពី​រូប​ដើម​ពី​សំឡេង​ដើម​ដូច្នោះ​ដែរ ដូច​ជា នង្គ័ល បទុម, បព្វជិត, បព៌ត, បពិត្រ, មច្ឆា, សុខតម ក្លាយ​ជា អង្គ័ល, បូទុម, បុព្វជិត, បរិពត, បូពិត្រ, មេឆា, សុខដុម ជាដើម ក៏​សុទ្ធ​តែ​ក្លាយ​ឃ្លាត​ដូច​គ្នា​ដែរ; ការ​ក្លាយ​បែប​នេះ​មក​ពី​អ្នក​និយាយ​ប្រហែស​ធ្វេស ចេះ​តែ​ថា ចេះ​តែ​សរសេរ​ៗ ទៅ ពុំ​គិត​ដល់​ការ​រក្សា​ភាសា​ជាតិ, យូរ​ៗ​ត​ៗ​មក ក៏​ទៅ​ជា​សម្ដី​ឥត​ន័យ​ទៅ​អស់, នាំ​ឲ្យ​អ្នក​អក្សរ​សាស្រ្ត​មាន​ការ​លំបាក​នឹង​កែ​តម្រូវ ។ល។ (មើល​ក្នុង​ពាក្យ ប្រាក្រឹត ទៀត​ផង) ។

1   2   Next >>

Headley's Khmer-English Dictionary
  1. នគរ ( n ) [nɔkɔɔ]   - detail »
    kingdom, empire, country, state, nation; domain, realm; city, city-state
  2. នគរោបនីយកម្ម ( n ) [nɔkɔɔroupaʔniiyeaʔkam]   - detail »
    urbanization


Prohok Solutions @2017 : Learn Khmer | Khmer Calendar