Khmer Dictionary: ជំនាងផ្ទះ
Chuon Nath's Khmer-Khmer Dictionary
-
ជំនាងផ្ទះ
( ន.នាមសព្ទ )
ទេវតាដែលថែរក្សាផ្ទះ, វត្ថុសក្តិសិទ្ធិដែលនៅអាស្រ័យក្នុងផ្ទះ (តាមប្រពៃណីខ្មែរ, នៅវេលាសង់ផ្ទះថ្មី, មុននឹងដាក់មេដំបូល, គេតែងយកសំពត់ជាតីឬព្រៃពណ៌ក្រហមប្រមាណជាកន្លះម៉ែត្រ មានគូរយន្តទៅដាក់ភ្ជាប់ចំកណ្ដាលមេដំបូល-គេរៀបទ្រនឹបជាងមានបង្អែម, ចម្អាប, ទៀន, ធូប, ភ្ញីផ្កាជាដើម តាមសមគួរ ធ្វើពិធីសែនព្រេនបួងសួងរំលឹកដល់ទេវតា ១ អង្គគឺព្រះពិស្ណុការ ដែលពួកជាងពីបុរាណតែងប្រកាន់ជឿថាជាគ្រូធំបំផុតរបស់ពួកជាងទាំងអស់ - សូមអញ្ជើញព្រះពិស្ណុការនោះមកជាអធិបតីក្នុងការសង់ផ្ទះថ្មី កុំឲ្យមានឧបស័គ្គគ្រោះថ្នាក់ផ្សេងៗ ព្រមទាំងសូមឲ្យជួយថែរក្សាម្ចាស់ផ្ទះឲ្យបានសុខចម្រើន ... គេជឿថាវត្ថុសក្ដិសិទ្ធិនោះមកសណ្ឋិតនៅក្នុងផ្ទះ នៅវេលាដែលគេធ្វើផ្ទះរួចហើយ, ដូច្នេះទើបគេសន្មតកំណត់ហៅ ទេវតានោះថា ជំនាងផ្ទះ) : អុជទៀនធូបបូជារំលឹកនឹកដល់ជំនាងផ្ទះ សុំឲ្យជួយថែរក្សាកូនចៅឲ្យបានសុខសប្បាយ, ជំនាងផ្ទះមកពន្យល់សប្ដិ ... (ហៅក្លាយជា ជនាងផ្ទះ ក៏មាន) ។
Headley's Khmer-English Dictionary
-
No matching entries found!