Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: គឺ

Chuon Nath's Khmer-Khmer Dictionary
  1. គឺ ( និ.និបាតសព្ទ )
    ពាក្យ​សម្រាប់​និយាយ​ខៃ​ពាក្យ ខៃ​សេចក្ដី​ដែល​មាន​ន័យ​មាន​ទំនង​ស្មើ​គ្នា ដើម្បី​ឲ្យ​ច្បាស់ : សម្រាន​គឺ​ដេក, មិន​ចាំ​គឺ​ភ្លេច, មិន​ល្អ​គឺ​អាក្រក់, មិន​ចេះ​គឺ​ល្ងង់ ។ ប្រាប់​ដំណើរ​សម្រេច​អំពើ​របស់​អ្នក​ធ្វើ មាន​សេចក្ដី​ថា​ដែល : ការ​នុ៎ះ​គឺ​ខ្ញុំ​ធ្វើ (=ការ​នុ៎ះ​ដែល​ខ្ញុំ​ធ្វើ) ។ សម្រាប់​និយាយ​សរុប, ប្រមូល​អ្វី​ៗ​ដែល​រួបរួម រាយ​ឈ្មោះ​ឲ្យ​ឃើញ​តាម​ចំនួន : ឥរិយាបថ​មាន ៤ យ៉ាង​គឺ ដើរ, ឈរ, អង្គុយ, ដេក; បើ​មិន​ប្រើ​ពាក្យ​ថា គឺ នឹង​ប្រើ​សរសេរ​គ្រឿង​សំគាល់ ( : ) នេះ​ជា​ជំនួស​ក៏​បាន, ដូច្នេះ​ឥរិយាបថ​មាន ៤ : ដើរ, ឈរ, អង្គុយ, ដេក, មាន​សេចក្ដី​ដូច​គ្នា​នឹង​ពាក្យ គឺ ដែរ ។
  2. គឺ ( ន.នាមសព្ទ )   ( យ.យួន ( ភាសាយួន ) )
    រង្វាស់​សម្រាប់​វាស់​ឧស បណ្ដោយ ១៦ ម៉ែត្រ ទទឹង ១ ម៉ែត្រ កំពស់ ១ ម៉ែត្រ : ឧស ១ គឺ ។
  3. គឺ ( ន.នាមសព្ទ )
    ភ័ស្ដុតាង​ដែល​មែន, ប្រាកដ, ជាក់ : ដូច​មាន​ខ្លួន​ឈ្មោះ​នោះ​នៅ​ជា​គឺ​ស្រាប់, សឹង​មាន​ឳពុក​ខ្ញុំ​ជា​គឺ ។
Headley's Khmer-English Dictionary
  1. គឺ ( equative v. ) [kɨɨ]   - detail »
    be / is / was (equal to); to consist essentially of, be by nature; that is; as follows, namely (in some cases, គឺ​ is equivalent to the colon) conj introduces consequentive or resultative clauses យើងទៅទីឆ្ងាយគឺកាន់តែល្អ . We'll go far away; that will be much better. :: ហេតុអីបានជាគាត់ដឹង ? គឺបងជំរាបគាត់ . How did he find out? I told him. :: រស់នៅក្នុង ប្រទេសនេះអស់រយៈពេលប្រហែលជាពីរ ឆ្នាំជាមួយប្រជាជនកម្ពុជាមក គឺខ្ញុំបានដឹង ច្បាស់អំពីប្រទេសកម្ពុជានេះ . Having lived in this country for about two years with the Cambodian people has given me a clear understanding of Cambodia.
    Eg. ឥរិយាបថមាន​ ៤ យ៉ាងគឺ ដើរ ឈរ​​ អង្គុយ​ ដេក​: There are four basic body positions: walking, standing, sitting, and lying.
  2. គឺ ( n ) [kɨɨ]   - detail »
    confirmation, corroboration, evidence, testimony; witness
    Eg. ដូចមានខ្លួនឈ្មោះនោះនៅជាគឺស្រាប់: They already have that person as a witness.
  3. គឺ ( n ) [kɨɨ]   - detail »
    unit of measurement for a stack of firewood (16 meters long X 1 meter high X 1 meter wide)
  4. គឺ ( conj ) [kɨɨ]   - detail »
    introduces consequentive or resultative clauses
    Eg. យើងទៅទីឆ្ងាយគឺកាន់តែល្អ​: We'll go far away; that will be much better. :: ហេតុអីបានជាគាត់ដឹង ? គឺបងជំរាបគាត់ . How did he find out? I told him. :: រស់នៅក្នុង ប្រទេសនេះអស់រយៈពេលប្រហែលជាពីរ ឆ្នាំជាមួយប្រជាជនកម្ពុជាមក គឺខ្ញុំបានដឹង ច្បាស់អំពីប្រទេសកម្ពុជានេះ . Having lived in this country for about two years with the Cambodian people has given me a clear understanding of Cambodia.


Prohok Solutions @2017 : Learn Khmer | Khmer Calendar