Khmer Dictionary: អវតារ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ពង្សាវតារ
( ន.នាមសព្ទ )
[ពង់-សាវ៉ៈដា ]
(វំស; វំឝ + អវតារ “ដំណើរឆ្លងចុះ, ការឃ្លាតនៃវង្សត្រកូល”) រឿងរ៉ាវតាមលំដាប់នៃវង្សត្រកូល, ប្រវត្តិដែលឆ្លងពីសង្កាត់មួយមកសង្កាត់មួយ, ដំណើរសេចក្ដីសម្ដែងអំពីតំណនៃវង្សត្រកូល : ពង្សាវតារកម្ពុជរដ្ឋ; ពង្សាវតារលោក ។ (ព. សា.) លុប ពង់ ចេញនៅត្រឹមតែ សាវតារ និយាយក្លាយមកទៀតជា សៅវតារ ។
-
រាមចន្ទ្រ
( ន.នាមសព្ទ )
ព្រះរាម (ក្នុងអវតារទី ២ នៃវិស្ណុ) ។
-
អវតារ
( ន.នាមសព្ទ )
[អៈវៈតា ]
ដំណើរឆ្លងចុះ (ពីមួយទៅមួយជាលំដាប់គ្នា), លំដាប់តៗគ្នា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពង្សាវតារ និង រាជពង្សាវតារ ក្នុងពាក្យ រាជ ផង) ។ ចុតិនៃទេវតា, ការចុះចាកឋានសួគ៌មកចាប់កំណើតជាមនុស្ស; ការបែងភាគមកកើតនៃវិស្ណុ : អវតារនៃវិស្ណុ ។
Headley's Khmer-English Dictionary Full Text Search
-
អវតារ
( n )
[ʔaʔveaʔtaa]
- detail »
incarnation (of a god), avatar (esp. as an incarnation of Vishnu); heredity; succession; evolution, continuation