Khmer Dictionary: បុត្តា
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
បុត្តា
( ន.នាមសព្ទ )
[ប៉ុត-តា]
(ជាឯកសេសន័យ; បុត្រៅ) កូនប្រុសនិងកូនស្រី គឺកូនទាំងអស់ ទាំងប្រុសទាំងស្រី (សម្រាប់ប្រើក្នុងកាព្យ, ប្រសិនបើកវីត្រូវការប្រើ) : គ្រានោះបិតា បានឲ្យបុត្តា មកជួបជុំគ្នា ទើបផ្តាំប្រដៅ តាមផ្លូវធម្មា ឲ្យរួមរក្សា បងប្អូនគ្រប់ប្រាណ ។
-
ឯកសេសន័យ
( និ.និបាតសព្ទ )
[អេកៈសេសនៃ ឬ អេកៈ សែសៈ--]
ន័យរបស់ពាក្យសេសមួយ គឺសព្ទជាគូនឹងគ្នាដែលគេលុបមួយចេញទុកឲ្យសល់តែមួយ, ដូចជា កូនប្រុសនិងកូនស្រី លុបពាក្យ ប្រុស និង ស្រី ចេញទុកត្រឹមតែពាក្យ កូន ត្រូវប្រើជា ពហុវចនៈ ថា កូនទាំងឡាយ ឬថា អស់ទាំងកូន ឬក៏ថា កូនទាំងអស់គ្នា ។ ខាងបាលីថា បុត្តា ឬ បុត្តេ... (ព. វ. សម្រាប់ប្រើក្នុងកាព្យ, ប្រសិនបើកវីត្រូវការប្រើ) : ហៃកូនទាំងឡាយ នាំគ្នាមកអាយ ស្ដាប់ពាក្យអាពុក អាពុកនឹងផ្តាំ ឲ្យឯងចាំទុក តំណទៅមុខ ចូរចាំកុំភ្លេច ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បុត្តា ទៀតផង) ។
Headley's Khmer-English Dictionary Full Text Search
-
បុត្តា
( n )
[pottaa]
- detail »
children, sons and daughters