Khmer Dictionary: អាចិណ្ណ
Chuon Nath's Khmer-Khmer Dictionary
-
អាចិណ្ណ
( គុ.គុនសព្ទ )
[--ចិន-ណៈ]
( បា.បាលី ( បាលីភាសា ) )
(អាចីណ៌) ដែលបានសន្សំឬអប់រំទុកមកហើយ, ដែលធ្លាប់ប្រព្រឹត្ត, ធ្លាប់កាន់, ធ្លាប់ធ្វើ ថ្នឹកមកហើយ; ដែលជាប់ជានិស្ស័យតមកមិនដាច់ ។ ខ្មែរប្រើជា កិ. វិ. ក៏មាន (អ. ថ. --ចិន) សំដៅសេចក្ដីថា “ជាញឹកញយ, ជានិច្ចកាល” : តែងទៅមកជាអាចិណ្ណ ។
- អាចិណ្ណកម្ម កម្មដែលបានសន្សំមកគឺបុណ្យឬបាបដែលបានធ្វើហើយញឹកញយឬធ្វើតែម្តងពីរដងទេប៉ុន្តែនឹកឃើញរឿយៗចាំបានមិនភ្លេច : អាចិណ្ណកម្មជាអំពើតែងតែចេញមុខឲ្យនឹកឃើញក្នុងពេលជិតអស់ជីវិត (ព. ពុ.) ។
- អាចិណ្ណកុសល កុសលដែលបានសន្សំមករឿយៗ ។
- អាចិណ្ណទ្រព្យ, --ធន ឬ - --សម្បត្តិ ទ្រព្យឬសម្បត្តិដែលគេសន្សំទុក ។
- អាចិណ្ណបាប ឬ - អាចិណ្ណាកុសល (បា. < អាចិណ្ណ + អកុសល) បាបឬអកុសលដែលបានសន្សំមកញឹកញយ ។
- អាចិណ្ណវត្ត វត្តប្រតិបត្តិដែលធ្លាប់តែធ្វើរៀងមក ។
- អាចិណ្ណសមាចារ សមាចារដែលបានសន្សំជាប់ជានិស្ស័យមក ។
- អាចិណ្ណហិរញ្ញ (--ហិរ៉ាញ់) ប្រាក់ដែលគេសន្សំទុកមិនឲ្យរផាត់រទាំង, ប្រាក់សន្សំ ។ល។
Headley's Khmer-English Dictionary
-
អាចិណ្ណ
( adj )
[ʔaacennaʔ]
to be trained, used to, experienced; accumulated; to be routine, usual.
-
អាចិណ្ណ
( adv )
[ʔaacennaʔ]
always, often
-
អាចិណ្ណកម្ម
[ʔaacennaʔ kam~kammeaʔ or kammaʔ]
: (good or bad) deed that cannot be forgotten
-
អាចិណ្ណកុសល
[ʔaacennaʔ koʔsal]
: good deeds that have been accumulated
-
អាចិណ្ណទ្រព្យ
[ʔaacennaʔ troap]
: wealth that has been accumulated
-
អាចិណ្ណវត្ត
[ʔaacennaʔ voat]
: routine tasks
-
អាចិណ្ណហិរញ្ញ
[ʔaacennaʔ heʔraɲ]
: savings