Khmer Dictionary: សម្បត្តិ
Chuon Nath's Khmer-Khmer Dictionary
-
សម្បត្តិ
( ន.នាមសព្ទ ) [សំប័ត] ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
សេចក្ដីសម្រេច, ការសមប្រកប; ការបរិបូណ៌; ការគ្រប់ព្រមឬគ្រប់គ្រាន់; សេចក្ដីសុខ; លំអ; គុណភាព; ទ្រព្យ, ធនធាន : មានសម្បត្តិ; សម្បត្តិមនុស្ស, សម្បត្តិសួគ៌, សម្បត្តិនិញ្វន ។
- សម្បត្តិសម្បូណ៌ ការបរិបូណ៌ដោយសម្បត្តិ ។
- គុណសម្បត្តិ ឬ - គុណសម្ប័ទ, --សម្បទា ការបរិបូណ៌ដោយគុណ ។ល។ ពាក្យសុភាសិតបុរាណ : សម្បត្តិកម្ចាត់ព្រួយ មានគេជួយមិនបាច់ហៅរក ។ ពាក្យសុភាសិតសម័យថ្មី : សម្បត្តិច្រើន ចម្រើនបុណ្យ ប្រពន្ធល្អ បរិបូណ៌មិត្រ ចិត្តទូលាយ ងាយទាំងគ្រប់ ។
Headley's Khmer-English Dictionary
-
សម្បត្តិ
( n ) [sɑmbat]
charm, beauty
-
សម្បត្តិ
( n ) [sɑmbat]
wealth, asset(s), property, belongings, possessions; prosperity; abundance, sufficiency, easy circumstances; state of good health
-
សម្បត្តិ
( n ) [sɑmbat]
completion, termination
-
សម្បត្តិ
( n ) [sɑmbat]
peace, tranquility
-
គុណសម្បត្តិ
[kun sɑmbat] : virtue, quality, value; qualification; moral conduct
-
ចរិយាសម្បត្តិ
[caʔreʔyaa sɑmbat] : personality, manner
-
ទិដ្ឋិសម្បត្តិ
[tittʰeʔ sɑmbat] : ability to perceive what is right
-
ទ្រព្យសម្បត្តិ
[troap sɑmbat] : assets, goods, property, riches, wealth, fortune
-
ប្រយោគសម្បត្តិ
[prɑyook sɑmbat] : good attitude / qualification
-
មានសម្បត្តិ
[mien sɑmbat] : to be wealthy
-
រតនសម្បត្តិ
[rɔɔt nɔɔ sɑmbat] : treasures; treasury
-
រាជសម្បត្តិ
[riec sɑmbat] : throne, kingdom
-
រាជ្យសម្បត្តិ
[riec sɑmbat] : royal wealth; throne
-
លក្ខណសម្បត្តិ
[leakkʰaʔ nɑɑ sɑmbat] : attribute of character, qualification, conditions, circumstance
-
វណ្ណសម្បត្តិ
[vannaʔ sɑmbat] : healthy complexion, good color
-
វិជ្ជាសម្បត្តិ
[vɨccie sɑmbat] : knowledge, education
-
សម្បត្តិគុណ
[sɑmbat kun] : advantage; positive trait; quality
-
សម្បត្តិធម្មជាតិ
[sɑmbat tʰoammeaʔ~tʰoam ciet] : natural resource
-
សម្បត្តិនិព្វាន
[sɑmbat nippien~niʔpien] : entry into Nirvana
-
សម្បត្តិភត្តតិរែក
[sɑmbat -----] : abundant wealth
-
សម្បត្តិមនុស្ស
[sɑmbat mɔnuh~meaʔnuh~mɔnɨh] : human character / disposition / qualities
-
សម្បត្តិសម្បូណ៌
[sɑmbat sɑmboo] : abundance of wealth / property
-
សម្បត្តិសួគ៌
[sɑmbat suǝ] : boundary of paradise
-
សាសនសម្បត្តិ
[saasaʔnaʔ sɑmbat] : funds for supporting a religion
-
សីលសម្បត្តិ
[sel~sǝl sɑmbat] : richness in moral principles, holding fast to moral principles; attainment by moral living
-
សិរីសម្បត្តិ
[seʔrǝy sɑmbat] : riches, wealth
-
សុន្ទរសម្បត្តិ
[sonteaʔreaʔ~sontɔɔ sɑmbat] : property / wealth of good people
-
សំបុកសម្បត្តិ
[----- sɑmbat] : hidden fortune / wealth
-
អត្តសម្បត្តិ
[ʔattaʔ sɑmbat] : attribute, prerogative; personal / private property