Khmer Dictionary: អាល
Chuon Nath's Khmer-Khmer Dictionary
-
អាល
( កិ.កិរិយាសព្ទ )
ដាក់ដែកក្ដៅប្រមៀលស្រាលៗពីលើ : អាលដំបៅលេច ។ អ៊ុតស្លឹកម្លូស្រស់ដោយកញ្ចប់ដីខ្សាច់ក្ដៅ ឲ្យស្លោកក្រៀម សម្រាប់ទុកប្រើការបានយូរ : អាលស្លឹកម្លូ ។
- ម្លូអាល ស្លឹកម្លូដែលក្រៀមដោយអាល (មើលក្នុងពាក្យ រោល ១ កិ. និង អុជ ផង) ។
-
អាល
( និ.និបាតសព្ទ )
ពាក្យសម្រាប់ប្រើបានតែជាមួយនឹងពាក្យ បដិសេធថា កុំ គឺត្រូវមានពាក្យ កុំ នៅពីខាងដើមបន្ទាប់ ទើបប្រើបាន, មានសេចក្ដីថា “ឈប់, បង្អង់, រង់, កុំប្រញាប់” : កុំអាលសិន បង្អង់សិន; កុំអាលទៅ កុំប្រញាប់ទៅ ។ ព. សុ. ការអ្វីមិនទាន់ប្រាកដ កុំអាលហើបមាត់ថា ។ ពុ. ទ. បុ. ឃ្លានកុំអាលស៊ី ។ មានកុំអាលអរ ក្រកុំអាលភ័យ ។ ព. សុ. ថា : ការអ្វីមិនទាន់កើត កុំអាលរហើតពោលអួតមុន ។ មួយយ៉ាងថា : មិនទាន់សម្រេចកុំអាលពោលអួត ក្រែងគេព្រួតបំផ្លាញបង់ ។ មួយយ៉ាងទៀតថា : អាថ៌កំបាំង កុំចេញអួត ក្រែងគេប្រកួតមិនឲ្យសម្រេច ។
Headley's Khmer-English Dictionary
-
អាល
( v ) [ʔaal]
to roast, grill, to burn; to press tree leaves (with a hot iron); to cauterize
-
អាល
( adj ) [ʔaal]
to be shameless, impudent, insolent, impertinent
-
អាល
( i ) [ʔaal]
ah! exclamation of joy or grief
-
អាល
( pvp ) [ʔaal]
don't be in a hurry to ...! be careful not to ...! don't rush to ...!
Eg. ការអ្វីមិនទាន់ប្រាកដ កុំអាលហើបមាត់ថា: Don't jump to conclusions while a matter is yet to be done.
Reference: កុំអាល1 -
កុំទាន់អាលអរ
[kom toan ʔaal ʔɑɑ] : do not count one's chickens yet, not to be off the hook yet, not to be out of the woods yet
Eg. គាត់បានឲ្យដឹងថាអ្នកដែលបានទៅពិនិត្យ ឈាមរួចហើយ មិនមានឃើញមេរោគអេដស៍នៅក្នុងខ្លួននោះកុំទាន់អាលអរ: He stated that the fact that the people who went out to give the blood tests did not find the AIDS virus does not mean that they're off the hook yet. -
នាំអុចនាំអាល
[noam ʔoc noam ʔaal] : to inflame, excite, incite, provoke (e.g. trouble, a fight)
-
នឹងអាល
[nɨŋ ʔaal] : and then, so one can, in order that, only then (can one...) (This word is equivalent to ដើម្បី but it has the added connotation of doing something in haste)
Eg. យើងរៀនឲ្យចប់ នឹងអាលដើរលេងបន្តិច: We'll finish studying, then we'll take a walk. -
រោលអាល
[rool ʔaal] : to burn, sting; to be very painful; to irritate, disturb, trouble; to excite
-
អាលស្លឹកម្លូ
[ʔaal slǝk mluu] : to press betel leaves with a hot iron (in order to dry and preserve them)
-
អុចអាល
[ʔoc ʔaal] : to inflame, excite, provoke, irritate, annoy, vex, tease; to be inflammatory, provocative; exciting
-
អាលបង្ខំ
[ʔaal bɑŋkʰɑm] : to hurry, urge on