Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឥទ្ធិ

Chuon Nath's Khmer-Khmer Dictionary
  1. ឥទ្ធិ ( ន.នាមសព្ទ ) [ឥត-ធិ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឫទ្ធិ) ឫទ្ធិ គឺ​សេចក្ដី​សម្រេច; សេចក្ដី​ចម្រើន; ដំណើរ​កើត​ការ; អានុភាព, អំណាច, អានុភាព​ដ៏​ស័ក្តិសិទ្ធ​ឬ​ជាក់​ស្តែង; អស្ចារ្យ; អានុភាព​ក្រៃលែង​ជាង​ធម្មតា... ។
    - ឥទ្ធិពល (--ពល់) កម្លាំង​នៃ​ឫទ្ធិ ។
    - ឥទ្ធិ​មន្ត (--ម៉ន់) ដែល​មាន​ឫទ្ធិ​ឬ​អ្នក​មាន​ឫទ្ធិ (ឫទ្ធិ​ម័ត) : បើ​ស្ត្រី​ជា​
    - ឥទ្ធិ​មតី ឬ - ឥទ្ធិ​មន្តី ។
    - ឥទ្ធិ​លាភ ការ​បាន​ឫទ្ធិ, ការ​សម្រេច​ឫទ្ធិ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឫទ្ធិ ទៀត​ផង) ។
  2. ឥទ្ធិ --
    (មើល​ក្នុង​ពាក្យ ឥទ្ធិ) ។
  3. ឥទ្ធិបាទ ( ន.នាមសព្ទ ) [--បាត] or ឫទ្ធិ​បាទ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ព. ពុ.) គុណ​ធម៌​ប្រៀប​ដូច​ជា​ជើង​ឬ​ដូច​ជា​ជំហាន​នៃ​សេចក្ដី​សម្រេច, នៃ​សេចក្ដី​ចម្រើន; មាន ៤ យ៉ាង ១- ឆន្ទៈ បំណង; ២- វិរិយៈ ព្យាយាម; ៣- ចិត្តៈ គំនិត (ចេះ​តែ​រស់​រវើក); ៤- វីមំសា ការ​ពិចារណា, ល្បង​មើល, ពិសោធ​មើល; ប្រឡង ។ ឥទ្ធិបាទ​ទាំង ៤ នេះ​ជា​ធម៌​សំខាន់​បំផុត​របស់​សត្វ​លោក (ទាំង​ផ្លូវ​លោក​ទាំង​ផ្លូវ​ធម៌) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : យើង​គួរ​សង្វាត បំពេញ​ឥទ្ធិបាទ ឲ្យ​បាន​គ្រប់គ្រាន់ គង់​នឹង​សម្រេច ប្រយោជន៍​ឃើញ​ទាន់- ភ្នែក​នា​បច្ចុប្បន្ន ពុំ​ដែល​ឃ្វាង​ឡើយ ។
Headley's Khmer-English Dictionary
  1. ឥទ្ធិ ( n ) [ʔəttʰiʔ, ʔettʰiʔ]   - detail »
    power, influence, authority; progress; success, effectiveness, efficiency; achievement, accomplishment; miracle


Prohok Solutions @2017 : Learn Khmer | Khmer Calendar