Khmer Dictionary: អហិត
Chuon Nath's Khmer-Khmer Dictionary
-
អហិត
( គុ.គុនសព្ទ )
[អៈហិតៈ ឬ ព. កា. --ហិត]
ដែលឥតផលប្រយោជន៍; ដែលមិនមែនជាការទំនុកបម្រុងឬផ្ចុងផ្តើម ។ ន. ដំណើរមិនមែនជាផលប្រយោជន៍ឬមិនមែនជាការទំនុកបម្រុង; សត្រូវ ។ ព. ផ្ទ. ហិត ។
- អហិតករ ឬ - --ការកៈ, --ការី អ្នកដែលធ្វើអំពើឥតផលប្រយោជន៍ឬអ្នកដែលធ្វើឲ្យឥតផលប្រយោជន៍; បើស្ត្រីជា អហិតការិកា ឬ --ការិនី (ព. ផ្ទ. ហិតករ, --ការកៈ, --ការី; ហិតការិកា, --ការិនី) ។
- អហិតកម្ម អំពើឥតផលប្រយោជន៍ (ព. ផ្ទ. ហិតកម្ម) ។
- អហិតប្រឹថពី ដ៏ឥតផលប្រយោជន៍ គឺដីដែលធ្វើរបរអ្វីពុំកើត (ព. ផ្ទ. ហិតប្រឹថពី) ។
- អហិតពាក្យ ឬ - --វាចា, --វាទ សម្ដីឥតផលប្រយោជន៍ (ព. ផ្ទ. ហិតពាក្យ, --វាចា, --វាទ) ។
- អហិតវាទិន ឬ - --វាទី អ្នកដែលច្រើនតែនិយាយសម្ដីឥតផលប្រយោជន៍; បើស្ត្រីជា អហិតវាទិនី (ព. ផ្ទ. ហិតវាទិន ឬ--វាទី; ហិតវាទិនី) ។
- អហិតានុគ្រោះ (សំ. អហិត + អនុគ្រហ; បា. អហិត + អនុគ្គហ) អនុគ្រោះដោយការឥតផលប្រយោជន៍ (ព. ផ្ទ. ហិតា-នុគ្រោះ) ។
- អហិតេសី (បា. < អហិត + ឯសី “អ្នកស្វែងរក, អ្នកត្រូវការរក”; សំ. អហិតៃឞិន៑ < អហិត + ឯឞិន) អ្នកស្វែងរកឬត្រូវការរកតែអំពើឥតផលប្រយោជន៍; បើស្ត្រីជា អហិតេសិនី (ព. ផ្ទ. ហិតេសី; ហិតេសិនី) ។ល។
-
អហិត--
or អហិតា--, អហិតេ--
(មើលក្នុងពាក្យ អហិត) ។
Headley's Khmer-English Dictionary
-
អហិត
( adj )
[ʔaʔhet, ʔaʔheʔtaʔ]
- detail »
to be useless.
-
អហិត
( n )
[ʔaʔhet, ʔaʔheʔtaʔ]
- detail »
uselessness
-
អហិត
( adj )
[ʔaʔhet, ʔaʔheʔtaʔ]
- detail »
to be unfriendly.
-
អហិត
( n )
[ʔaʔhet, ʔaʔheʔtaʔ]
- detail »
enemy
-
អហិតេសី
( n )
[ʔaʔheʔteesəy]
- detail »
one who does useless / unproductive work