Khmer Dictionary: អយោ
Chuon Nath's Khmer-Khmer Dictionary
-
អយោ
( ន.នាមសព្ទ )
[អៈយោ ]
ពាក្យផ្លាស់មកពី បា. អយ, សំ. អយស៑ “ដែក”; ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ, ដូចជា អយោកុម្ភ ឆ្នាំងដែក (ប្រើជា អយស្កុម្ភ ក៏បាន < សំ. អយស៑ + កុម្ភ > អយស្កុម្ភ) ។
- អយោគុឌ ឬ --គុឡ ដុំដែក; ដុំដែកមូល ។
- អយោឃន អន្លូងដែក; ញញួរ (ដែក) ។
- អយោធាតុ ធាតុដែក; ជាតិដែក ។
- អយោព័ន្ធ ដែលចងព័ទ្ធព័ន្ធ, រួតរឹត, ត្របែង ដោយដែក ។
- អយោព័ន្ធន៍ ចំណងដែក ។
- អយោភណ្ឌ គ្រឿងដែក ។
- អយោម័យ (--ម៉ៃ) ដែលធ្វើដោយដែក, ដែលយកដែកធ្វើ, ដែលជាដែក : របស់អយោម័យ (ប្រើជា អយស្ម័យ ក៏បាន < សំ. អយស៑ + មយ > អយស្មយ)។
- អយោមុខ ដែកមានមុខជាដែកឬពាសដែក, ស្រោបដែក; ព្រួញមុខដែក; ផាល ។
- អយោសង្ខលិក ច្រវាក់ដែក; ច្រួលដែក (បា. ប្រើជា អយសង្ខលិក ក៏បាន) ។
- អយោហទ័យ ឬ--ហ្ឫទ័យ ចិត្តរឹងដូចដែក (ចិត្តដែក); អ្នកដែលមានចិត្តរឹងដូចដែក (មនុស្សចិត្តដែក) ។ល។
-
អយោ --
(មើលក្នុងពាក្យ អយោ) ។
-
អយោគិន
[អៈ-- ]
or អយោគិនី
មើលក្នុងពាក្យ អយោគី ។
-
អយោគី
( ន.នាមសព្ទ )
[អៈ-- ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អយោគិន៑) អ្នកដែលមិនមែនជាយោគី (ប្រើជា អយោគិន ក៏បាន; បើស្ត្រីជា អយោគិនី) ។ ព. ផ្ទ. យោគិ, យោគី; យោគិនី ។
-
អយោធ
( ន.នាមសព្ទ )
[អៈ-- ]
or អយោធា
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អយោធ) អ្នកដែលមិនមែនជាយោធា, មនុស្សក្រៅពីទាហាន (ប្រើជា អយោធិន ក៏បាន) ។ ព. ផ្ទ. យោធ, យោធា, យោធិន ។
-
អយោធិន
[អៈ-- ]
ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អយោធ ឬ អយោធា ។
-
អយោធ្យា
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អយុធ្យា) ។
-
អយោនិសោមនសិការ
( ន.នាមសព្ទ )
[អៈយោនិ សោមៈនៈ-- ]
( បា.បាលី ( បាលីភាសា ) )
ការមិនពិចារណាដោយឧបាយឬដោយគំនិតទៀងទាត់, ដោយគំនិតល្អិតល្អ; ដំណើរមិនយកចិត្តទុកដាក់, ការគិតខុសទំនង; ការឥតបើគិត : ធ្វើការដោយអយោនិសោមនសិការ ។ ព. ផ្ទ. យោនិ-សោមនសិការ ។
-
អយោម័យ
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
វត្ថុដែលធ្វើហើយដោយដែក, ធ្វើពីដែក, មានឆ្នាំង, បាត្រជាដើម ។
Headley's Khmer-English Dictionary
-
អយោ
( n )
[ʔaʔyou]
- detail »
iron, metal
-
អយោគី
( n )
[ʔaʔyoukii]
- detail »
one who is not an ascetic
-
អយោធ
( n )
[ʔaʔyout]
- detail »
civilian
-
អយោធា
- detail »
See: អយោធ -
អយោធ្យា
- detail »
See: អយុធ្យា -
អយោនិសោមនសិការ
( n )
[ʔaʔyouniʔsaomeaʔneaʔseʔkaa]
- detail »
carelessness, indifference
-
អយោព្វនភាព
( n )
[ʔaʔyouppoannaʔpʰiep]
- detail »
prepubescence