Khmer Dictionary: ស្នាម
Chuon Nath's Khmer-Khmer Dictionary
-
ស្នាម
( ន.នាមសព្ទ )
សម្លាក : ស្នាមដំបៅ ។ លំអានដែលគូស, ដែលឆ្លាក់ជាដើម : ស្នាមគំនូស, ស្នាមចម្លាក់ ។ ដាន : ស្នាមជើង ។
- ស្នាមចិត្ត គំនូសចិត្ត ។ ព. ប្រ. មានស្នាម មានហេតុអាក្រក់ដែលធ្លាប់ប្រព្រឹត្តពីមុនរួចមកហើយ ។
- បំបាត់ស្នាម ឬ - រំលុបស្នាម បំបាត់, រំលុបឬកាយកប់លុបលាងហេតុអាក្រក់ ។ល។
-
ស្នាម
( ន.នាមសព្ទ )
( ស.សៀម ( ភាសាសៀម ) )
ទីវាលសម្រាប់លេងល្បែងប្រណាំង : ស្នាមប្រណាំងសេះ, ស្នាមប្រដាល់ ។ សមរភូមិ ឬទីតយុទ្ធ : ស្នាមចម្បាំង (ម. ប្រ.) ។
- ធ្លាប់ចុះស្នាម ឬ - ធ្លាប់ចូលស្នាម ធ្លាប់ប្រណាំងមកហើយ, ធ្លាប់ប្រយុទ្ធឬធ្លាប់លេងមកហើយ ។
-
ស្នាមភ្លោះ
( ន.នាមសព្ទ )
គូតូចឬប្រឡាយធំជ្រៅដែលជីកព័ទ្ធជុំវិញកំពែងជាដើម បញ្ចូលទឹកឲ្យដក់នៅជានិច្ច សម្រាប់ការពារមិនឲ្យបច្ចាមិត្តពីខាងក្រៅចូលមកបានដោយងាយ ។
Headley's Khmer-English Dictionary
-
ស្នាម
( n )
[snaam]
- detail »
trace, track, (foot)print; mark, scar, impression, imprint; vestige, remains; excavation
-
ស្នាម
( n )
[snaam]
- detail »
sports ground, court (e.g. tennis court), stage, ring; race track
-
ស្នាម
( n )
[snaam]
- detail »
battlefield