Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស៊ី

Chuon Nath's Khmer-Khmer Dictionary
  1. ស៊ី ( កិ.កិរិយាសព្ទ )   ( ព. សា.ពាក្យសាមញ្ញ ( ពាក្យធម្មតា ឬ ពាក្យផ្សា ) )
    បរិភោគ​ភោជនាហារ ។ និយាយ​ចំពោះ​អ្នក​បរិភោគ, ប្រើ​តាម​ថ្នាក់​បុគ្គល​ដូច្នេះ​គឺ សម្រាប់​ក្សត្រិយ៍​ថា សោយ (ខ្មែរ​បុរាណ​ប្រើ ស្វោយ); សម្រាប់​បព្វជិត​ថា ឆាន់; សម្រាប់​មន្រ្តី​ធំ​ថា ពិសា​ក្រយា; សម្រាប់​មន្រ្តី​តូច​និង​សាធារណ​ជន​ដែល​គួរ​គោរព​ថា ពិសា; សម្រាប់​សាធារណ​ជន​ធម្មតា​ឬ​ជន​ស្មើ​គ្នា​ថា ហូប; ពាក្យ​កណ្ដាល​ថា បរិភោគ; សម្រាប់​សាធារណ​ជន​អ្នក​តូច​ជាង, និយាយ​គួរ​សម​ថា អាស្រ័យ : មើល​នាំ​គ្នា​អាស្រ័យ​បាយ​ទៅ !; ពាក្យ​សាមញ្ញ​សម្រាប់​សាធារណ​ជន​ថា ស៊ី  (បុរាណ​ថា ឆី); ពាក្យ​លំអុត​សម្រាប់​កូន​តូច​ថា ញ៉ាំ; ពាក្យ​សាមញ្ញ​ទ្រគោះ​មើល​ងាយ​ថា ច្រាស, ច្រាស​ច្រំ, បុះ, បុះ​ច្រាស, សុល, អំពះ ។ និយាយ​ចំពោះ​ខ្លួន​ឯង​ជា​អ្នក​បរិភោគ បើ​និយាយ​តាម​ថ្នាក់​ដូច្នេះ​គឺ ក្នុង​ទី​ចំពោះ​ព្រះ​ភក្រ្ត​ក្សត្រិយ៍​ថា ទទួល​ព្រះ​រាជ​ទាន; ក្នុង​ទី​ចំពោះ​មុខ​ឥស្សរ​ជន​ក្រៅ​ពី​ក្សត្រិយ៍ ឬ​ចំពោះ​មុខ​សាធារណ​ជន ដែល​គួរ​គោរព​ថា ទទួល​ទាន; ចំពោះ​មុខ​សាធារណ​ជន​យ៉ាង​កណ្ដាល​ថា បរិភោគ; ចំពោះ​គ្នា​ស្មើ​ថា អាស្រ័យ ឬ​ថា ស៊ី; ចំណែក​ខាង​បព្វជិត​ថា ឆាន់ (ដូច​ជា​អ្នក​ដទៃ​និយាយ​ចំពោះ​មក​រក​ខ្លួន​ដែរ) : អាត្មា​ឆាន់​រួច​ហើយ; ឥស្សរ​ជន​និយាយ​ពី​ខ្លួន​ឯង​ជា​អ្នក​បរិភោគ​ទៅ​រក​សាធារណ​ជន​តូច​ជាង​ថា​អាស្រ័យ, ឬ​និយាយ​ដោយ​គួរ​សម​ថា ទទួល​ទាន ។ល។ ពាក្យ ស៊ី នេះ ប្រើ​សំដៅ សេចក្ដី​ចំពោះ និង សេចក្ដី​ប្រៀប បាន​ជា​អនេក, ដូច​ជា ស៊ី​ការ​ប្រាក់ យក​ការ​ប្រាក់, បាន​ការ​ប្រាក់​ជា​ប្រយោជន៍ ។
    - ស៊ី​កម្រៃ យក​កម្រៃ ឬ​គៃ​ឲ្យ​បាន​កម្រៃ​ខ្លះ ។
    - ស៊ី​កម្លាំង ពឹង​កម្លាំង​គេ ឬ​រស់​ដោយ​សារ​គេ​ចិញ្ចឹម : មាតា​បិតា​ស៊ី​កម្លាំង​បុត្រ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស៊ី​ព្រោះ​លោះ​កម្លាំង​ផង) ។
    - ស៊ី​ក្នុង ឬ - ស៊ី​រូង រូង​សាច់​ចូល​ទៅ​ក្នុង : ដំបៅ​ស៊ី​ក្នុង ។
    - ស៊ី​ក្រចក ចាប់​ត្រង់​សាច់​ក្បែរ​ក្រចក​មើល​មិន​ជា : ស្រែង​ស៊ី​ក្រចក ។
    - ស៊ី​ក្រោម​ភ្នែក បំបាត់​នៅ​មុខ​ឬ​លួច​ប្រពន្ធ​គេ​បាន​ដោយ​ងាយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វែក ១ ន. ផង) ។
    - ស៊ី​ខាវ ជក់​ខ្យល់​ចំហៀង​ឬ​ទទឹង : ក្តោង​ស៊ី​ខាវ ។
    - ស៊ី​ខ្វាត់​បំបាត់​ពន្ធ កិប​ឬ​លួច​យក​ប្រាក់​បង់​ខ្វាត់​ទាំង​បំបាត់​ប្រាក់​ពន្ធដារ​ផង ។
    - ស៊ី​គំនិត ឬ - ស៊ី​ប្រាជ្ញា លួច​គំនិត​គ្នា, ដេញ​គំនិត​គ្នា, លួច​ល្បិច​គ្នា ។
    - ស៊ី​គ្នា ត្រូវ​គ្នា, ដូច​គ្នា, សម​គ្នា; លើស​គ្នា : គំនិត​ស៊ី​គ្នា គំនិត​ត្រូវ​គ្នា; សំឡេង​មិន​ស៊ី​គ្នា សំឡេង​មិន​ត្រូវ​គ្នា; ចំណេះ​មិន​ស៊ី​គ្នា​ទេ ចំណេះ​មិន​លើស​គ្នា​ទេ ។
    - ស៊ី​ចាយ ចាយ​វាយ​ស៊ី​ផឹក​តាម​តែ​ប្រទះ ។
    - ស៊ី​ចុក (ព. សា.) ស៊ី​ស្លា​ចុក​ថ្នាំ; ចិញ្ចឹម​ជីវិត​តាម​ប្រក្រតី ។
    - ស៊ី​ចុក​បុក​ទំពា (ព. សា.) ស៊ី​ចាយ​អស់​គង់​ជា​មួយ​គ្នា, អត់​ឃ្លាន​មាន​ស៊ី​ជា​មួយ​គ្នា ។
    - ស៊ី​ចំណេញ យក​ចំណេញ ។
    - ស៊ី​ជី ចាប់​យក​ជាតិ​ជី, ស្រូប​យក​ជាតិ​ជី : ដី​ស៊ី​ជី ។
    - ស៊ី​ជើង កាត់​សាច់​ចង្វែក​ម្រាម​ជើង : ទឹក​ស៊ី​ជើង ។
    - ស៊ី​ជំនោរ ឬ - ស៊ី​បញ្ជោរ ឡើង​បញ្ចោរ : មនុស្ស​ស៊ី​ជំនោរ ។
    - ស៊ី​ជម្រៅ ឬ - ស៊ី​ទឹក​ជ្រៅ ដែល​មាន​បាត​ជ្រៅ (ចំពោះ​តែ​នាវា) : ទូក​ស៊ី​ជម្រៅ (ព. ផ្ទ. ស៊ី​រាក់ ឬ ស៊ី​ទឹក​រាក់) ។
    - ស៊ី​ឈ្នួល ធ្វើ​ការ​យក​ឈ្នួល, ទទួល​ជួល​ឲ្យ​គេ ។
    - ស៊ី​តូច ចាយ​វាយ​តូច​ឬ​ស៊ី​ម្ហូប​តិច​មុខ (ព. ផ្ទ. ស៊ី​ធំ) ។
    - ស៊ី​ថោក យក​តម្លៃ​ថោក, យក​ថ្លៃ​តិច (ព. ផ្ទ. ស៊ី​ថ្លៃ) ។
    - ស៊ី​ថ្លៃ យក​ថ្លៃ​ច្រើន (ព. ផ្ទ. ស៊ី​ថោក) ។
    - ស៊ី​ទម្លាក់ ឬ - ស៊ី​យាង​យាវ និយាយ​ពី​ទូក​ង​មាឌ​រឹង បាន​តែ​អុំ​ទម្លាក់​ច្រវា​ឲ្យ​យាង​យាវ​មួយ​ៗ​ទើប​លឿន : ទូក​នេះ​ស៊ី​ទម្លាក់ អុំ​សាប់​មិន​លឿន​ទេ (ព. ផ្ទ. ស៊ី​សាប់) ។
    - ស៊ី​ធំ ស៊ី​ម្ហូប​ច្រើន​មុខ​ឬ​ចាយ​វាយ​ធំ (ព. ផ្ទ. ស៊ី​តូច) ។
    - ស៊ី​នុយ ត្របាក់​នុយ, លេប​នុយ ។ ព. ប្រ. ស៊ី​សំណូក ។
    - ស៊ី​នៅ​មុខ បំបាត់​យក​នៅ​មុខ ឬ​លួច​នៅ​មុខ ។
    - ស៊ី​ប្រាក់ ឬ - ស៊ី​ប្រាក់​កាស បំបាត់​ប្រាក់ (មាន​បំបាត់​បា្រក់​រាជការ​ជាដើម) ឬ យក​ប្រាក់​សំណូក ។
    - ស៊ី​ប្រាក់​ខែ បាន​ប្រាក់​ដែល​ត្រូវ​បើក​តាម​កំណត់​ពេញ​រៀង​រាល់​ខែ (មាសិក) ។
    - ស៊ី​ប្រាក់​ថ្លៃ បាន​ប្រាក់​ដែល​ត្រូវ​បើក​តាម​កំណត់​ត្រឹម​តែ​ថ្លៃ​ដែល​ធ្វើ​ការ (ទិនិក) ។
    - ស៊ី​ប្រាក់​រ៉ឺត្រែត, ស៊ី​រ៉ឺត្រែត ឬ - ស៊ី​ប្រាក់​កម្រៃ បាន​ប្រាក់​ដែល​ខ្លួន​អ្នក​រាជការ​ចាស់​ត្រូវ​បាន​រៀង​រាល់​ខែ (ដោយ​មិន​បាច់​ធ្វើ​រាជការ គឺ​ចូល​និវត្តន៍) ។
    - ស៊ី​ប្រេង បង្អស់​ប្រេង, ចុះ​ប្រេង : រថយន្ត​អ្នក ស៊ី​ប្រេង​តិច​ជាង​របស់​ខ្ញុំ ។
    - ស៊ី​ផឹក ស៊ី​ផង​ផឹក​ស្រា​ផង ។
    - ស៊ី​ផេះ ! ឬ - ស៊ី​តែ​ផេះ ! (ព. សា.) គ្មាន​អ្វី​ស៊ី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ផេះ ផង) ។
    - ស៊ី​ផ្តាច់​ស្រុក យក​ប្រយោជន៍​បាន​ពី​ស្រុក​មួយ​ទាំងមូល ។ ព. ប្រ. លេង​ឈ្នះ​កាយ​យក​គ្រាប់​ទាំងអស់​ពី​ក្នុង​រន្ធ​មិន​ឲ្យ​អ្នក​ម្ខាង​ដើរ​ផង​បាន (ក្នុង​ល្បែង​បាយខុំ) ។
    - ស៊ី​ផ្លែ​ត្នោត ត្រូវ​គេ​បញ្ឆោត​ឬ​ចាញ់​បោក​គេ ។
    - ស៊ី​ផ្អែម ស៊ី​ចំណី​ផ្អែម ។ ព. ប្រ. រក​បាន​ដោយ​ងាយ​ៗ, មាន​ចំណេញ​ងាយ​ៗ, ងាយ​បាន​ប្រាក់ ។
    - ស៊ី​ពី​ក្រោយ​ខ្នង យក​បាន​ពី​ក្រោយ​ខ្នង ឬ​បំបាត់​យក​បាន​មិន​ឲ្យ​ដឹង​ខ្លួន ។
    - ស៊ី​ពី​មុខ យក​បាន​ពី​មុខ​ឬ​បំបាត់​យក​ពី​មុខ ។
    - ស៊ី​ព្រោះ​លោះ​កម្លាំង មិន​ធ្វើ​ការ​នឿយ​ហត់​ព្រម​ទាំង​បាន​សុខ​ស្រួល​ដោយសារ​កូន​ឬ​កូន​សិស្ស​ចិញ្ចឹម​រក្សា ។
    - ស៊ី​ម៉ង់ ស៊ី​ក្នុង​មួយ​រន្ធ​បាន​តែ​គ្រាប់​មួយ​ម៉ង់​ៗ (ក្នុង​ល្បែង​បាយខុំ) ។ ព. ប្រ. គួរ​នឹង​បាន​ច្រើន បែរ​ជា​បាន​តែ​មួយ​គត់​ឬ​គួរ​នឹង​បាន​ចំណែក​ច្រើន​ទៅ​ជា​បាន​តែ​មួយ​ចំណែក ។
    - ស៊ី​មិន​មុត ធ្វើ​ការ​មិន​កើត​ឬ​យក​ប្រយោជន៍​មិន​បាន ។
    - ស៊ី​មួយ​ចំហៀង​ស្រុក បាន​ប្រយោជន៍​ពី​ក្នុង​ស្រុក​ចំនួន​ពាក់​កណ្ដាល ។ ព. ប្រ. លេង​ឈ្នះ​កាយ​យក​គ្រាប់​ពី​ប៉ែក​ខាង​គេ​អស់​ទាំង ៥ រន្ធ (ក្នុង​ល្បែង​បាយខុំ)។
    - ស៊ី​មេ​កូន យក​ទាំង​មេ​ទាំង​កូន ឬ​យក​ទាំង​ម្តាយ​ទាំង​កូន ។ ព. ប្រ. ស៊ី​ម្ដង​ពីរ​រន្ធ (ល្បែង​បាយខុំ) ។
    - ស៊ី​រាក់ ឬ - ស៊ី​ទឹក​រាក់ ដែល​មាន​បាត​រាក់ (ចំពោះ​តែ​នាវា) : ទូក​ស៊ី​រាក់ (ព. ផ្ទ. ស៊ី​ជម្រៅ ឬ ស៊ី​ទឹក​ជ្រៅ) ។
    - ស៊ី​រះ​សង​ខាង ចេះ​រេ​បែរ​លៃ​លក​យក​ប្រយោជន៍​ឲ្យ​បាន​ពី​មនុស្ស​ទាំង​ពីរ​ខាង ។ ព. ទ. បុ. នាង​តី​ស្មា​គាង ស៊ី​រះ​សង​ខាង​មិន​ឲ្យ​ឃ្នើស​ចិត្ត និយាយ​ពី​អ្នក​ដែល​ចេះ​ផ្គាប់​ចិត្ត​មនុស្ស​ទាំង​ពីរ​ខាង ដែល​ទាស់​អធ្យាស្រ័យ​គ្នា មិន​ឲ្យ​អាក់​អន់​ចិត្ត​យក​លើ​ខ្លួន​ផង ឲ្យ​កើត​ប្រយោជន៍​មក​លើ​ខ្លួន​ផង ដូច​ជា​ស្រី​ម្នាក់​ឈ្មោះ តី  ដែល​មាន​ប្តី​ពីរ​ចេះ​ផ្គាប់​ចិត្ត​ប្តី​ទាំង​ពីរ​នាក់​មិន​ឲ្យ​អាក់អន់ ។
    - ស៊ី​វេលា អស់​វេលា, ខាត​វេលា : ការ​នុះ​ស៊ី​វេលា​ច្រើន​ណាស់ ។
    - ស៊ី​សាច់ បរិភោគ​សាច់ ។ ព. ប្រ. ខឹង​ខ្លាំង, ខឹង​ខ្លាំង​ស្ទើរ​ហ៊ាន​ស៊ី​សាច់ : ខឹង​ស៊ី​សាច់ ។
    - ស៊ី​សាច់​ខ្នង (ព. ប្រ.) ស៊ី​សំណូក ។
    - ស៊ី​សាប់ និយាយ​ពី​ទូក-ង​មាឌ​ទន់​បាន​តែ​អុំ​សាប់​ឲ្យ​ញាប់​ច្រវា​ទើប​លឿន : ទូក​នេះ​ស៊ី​សាប់ អុំ​យាង​យាវ​មិន​លឿន​ទេ (ព. ផ្ទ. ស៊ី​ទម្លាក់ ឬ ស៊ី​យាងយាវ) ។
    - ស៊ី​សោហ៊ុយ ចុះ​សោហ៊ុយ, ត្រូវ​ចាយ​ប្រាក់​តាម​ការ​ប្រកប : ការ​នុះ​មិន​ស៊ី​សោហ៊ុយ​ច្រើន​ប៉ុន្មាន​ទេ ។
    - ស៊ី​សំ ស៊ី​រំអិល​គ្នា​ឯង (និយាយ​តែ​ពី​ត្រី​រំអិល​ពួក​ខ្លះ) : ត្រី​ឆ្លាំង​ស៊ី​សំ ត្រី​ឆ្លាំង​ដែល​ប្រជុំ​គ្នា​ជា​ពួក​ជា​ហ្វូង​ចចឹក​ស៊ី​តែ​រំអិល​គ្នា​ឯង ។
    - ស៊ី​សំណូក ទទួល​យក​ប្រាក់​ឬ​របស់​ដែល​គេ​សូក ។
    - ស៊ី​សំណែន ស៊ី​ភោជន​ដែល​គេ​សែន ។ ព. ប្រ. ស៊ី​សំណូក ។
    - ស៊ី​ឡឹប កិប​បំបាត់​យក ។
    - ស៊ី​អាចម៍​ផឹក​ទឹក (ព. សា.) អក​អាចម៍​អាភៀន​ហើយ​ផឹក​ទឹក រំលេម​លេប​ជា​មួយ​នឹង​ទឹក​ទៅ (លេប​អាចម៍​អាភៀន) ។ល។
  2. ស៊ី ( ន.នាមសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    ព័ណ៌, សម្បុរ ។
    - ស៊ីនួន : សម្បុរ-ស​លាយ​លឿង​ខ្ចី​បន្តិច​ៗ, សម្បុរ-ស​លឿង​ខ្ចី​ប៉ផូរ ។ល។
  3. ស៊ី--
    (មើល​ក្នុង​អត្ថន័យ​របស់​ពាក្យ ស៊ី ១ កិ.) ។
  4. ស៊ីគោល ( កិ.កិរិយាសព្ទ )
    ដាក់​កោយ​បោះ​លើ​ក្បាល​ចង្គង់​យឹត​មេ​ដៃ​ឬ​ម្រាម​ដៃ​មួយ​បាញ់​តម្រង់​ផ្តួល​កោយ​ដាំ (ក្នុង​ល្បែង​អង្គញ់) ។
  5. ស៊ីញេ ( កិ.កិរិយាសព្ទ ) [--ញ៉េ]
    ចុះ​ហត្ថ​លេខា គឺ​សរសេរ​ឈ្មោះ​ខ្លួន​ដោយ​ដៃ​ខ្លួន​ឯង តាម​ចំណាំ​ដែល​ធ្លាប់​តែ​សរសេរ​រៀង​មក​យ៉ាង​ណា​ក៏​ឲ្យ​នៅ​ជា​យ៉ាង​នោះ (បារ. Signer) : គាត់​មិន​ព្រម​ស៊ីញេ... (សព្វ​ថ្ងៃ​នេះ​ប្រើ​ពាក្យ​ថា ចុះ​ហត្ថ​លេខា តាម​សម័យ​និយម) ។ ន. ហត្ថ​លេខា គឺ​ឈ្មោះ​របស់​ខ្លួន​ដែល​ខ្លួន​បាន​សរសេរ​រួច​ហើយ ដោយ​ដៃ​ខ្លួន​ឯង​តាម​ចំណាំ​រៀង​មក (បារ. Signature ស៊ីញ៉ាតួរ); សព្វ​ថ្ងៃ​នេះ​ប្រើ​ពាក្យ ហត្ថ​លេខា តាម​សម័យ​និយម​របស់​ប្រទេស​កម្ពុជា​ឯករាជ្យ អព្យាក្រឹត​ទៅ​ហើយ; រ. ស. ជា ព្រះ​ហស្ដ​លេខា; ទ្រង់​ឡាយ​ព្រះ​ហស្ដ​លេខា ។ល។ (គួរ​កុំ​ច្រឡំ ហស្ដ ជា ហស្ថ) ។
  6. ស៊ីប៉ារេត ( កិ.កិរិយាសព្ទ ) [--រ៉េត]
    ដាក់​កោយ​បោះ​លើ​​ផែន​ដី យឹត​ម្រាម​ដៃ​មួយ​ផ្ទប់​នឹង​ដី​បាញ់​តម្រង់​ផ្តួល​កោយ​ដាំ (ក្នុង​ល្បែង​អង្គញ់) ។
  7. ស៊ីមឹង ( កិ.កិរិយាសព្ទ )
    សម្ដែង​អាការ​ខ្មាំង​មឹល​រក​គ្នា; តស៊ូ​ឥត​ញញើត: ស៊ី​មឹង​រក​គ្នា ។ កិ. ដែល​ខ្មាំង​មឹល​រក​គ្នា : ចិត្ត​ស៊ីមឹង, សម្ដី​ស៊ីមឹង ។
  8. ស៊ីម៉ងត៍ ( ន.នាមសព្ទ ) [--ម៉ង់ ]   ( បារ.បារាំង ( ភាសាបារាំងសែស ) )
    (Ciment) កំបោរ​វិសេស កាល​ណា​សើម​ឬ​ទទឹក​ឆាប់​រឹង មាន​អាការ​ជា​ថ្ម​សាច់​រឹង ។
    - ស៊ីម៉ងត៍​អារម៉េ (បារ. Ciment armé) បាយអ​លាយ​ផ្សំ​ដោយ​ស៊ីម៉ងត៍, ខ្សាច់, ក្រួស, ដែក : ចាក់​ស៊ីម៉ងត៍​អារម៉េ (ហៅ បេតុង ឬ បេតុង​អារម៉េ ក៏​បាន; បារ. Béton ឬ Béton armé : ផ្ទះ​ចាក់​បេតុង ឬ ផ្ទះ​បេតុង​អារម៉េ) ។
  9. ស៊ីរ៉ូប៍ ( ន.នាមសព្ទ ) [--រ៉ូ ]   ( បារ.បារាំង ( ភាសាបារាំងសែស ) )
    (Sirop) ទឹក​ស្អិត​មាន​រស​ផ្អែម លាយ​ដោយ​មាន​គ្រឿង​ផ្សំ​មាន​ស្ករ-ស​ឬ​ស្ករ​ក្រាម​និង​រស​ជាតិ​ផ្លែ​ឈើ​ជាដើម ប្រើ​ជា​គ្រឿង​ផឹក (ភេសជ្ជៈ) : ស៊ីរ៉ូប៍​ខាប់, ស៊ីរ៉ូប៍​រាវ, ស៊ីរ៉ូប៍​ក្រូច​ឆ្មារ ។
  10. ស៊ីវិឡាត ( ន.នាមសព្ទ )
    ដែក​សម្បុរ-ស ដែល​ប្រើ​ធ្វើ​ប៉ោត​ប្រេងកាត​ជាដើម (មក​ពី​ប្រទេស​ក្រៅ) : ដែក​ស៊ីវិឡាត, ប៉ោត​ស៊ីវិឡាត ។

1   2   Next >>

Headley's Khmer-English Dictionary
  1. ស៊ី ( v ) [sii]   - detail »
    to eat, consume (food or fuel); to guzzle, devour; to corrode (as rust or an acid) (used for animals feeding; with humans it is intimate in urban centers but may be used more generally in rural areas. The following words which translate as `to eat' in English are used in Cambodian: ច្រាស, ច្រាសច្រំ, បុះ, បុះច្រាស, សុល​, អំពះ​ are all vulgar terms conveying the idea of cramming food into the mouth; ឆាន់​ is used for Buddhist monks; ញ៉ាំ is a polite term used for the speaker and for persons younger than or the same age as the speaker; ទទួលទាន is respectful; ទទួលព្រះរាជទាន is used by the king referring to himself; បរិភោគ is used to refer to persons of lower rank than the speaker or by persons of lower rank referring to themselves; ពិសា​ is a polite form used for persons of equal or higher rank; ពិសាក្រយា is used for high officials; ស៊ី is a common neutral or intimate term used especially of animals; សោយ​ is used of royalty; ហូប is a common rural term; it is used for persons of the same age or rank and is somewhat more polite than ស៊ី not used for animals; ហូប was the favored term by the KR; អាស្រ័យ is used of lower ranking or younger persons; more polite than បរិភោគ )
  2. ស៊ី ( n ) [sii]   - detail »
    shellac

    Reference: ស៊ីឡិច
  3. ស៊ី ( v ) [sii]   - detail »
    to bite / take hold (of tools, brakes); to engage (of gears)
  4. ស៊ី ( v ) [sii]   - detail »
    to take a bribe
  5. ស៊ី ( v ) [sii]   - detail »
    to require, demand, take / use up (time)
  6. ស៊ី ( v ) [sii]   - detail »
    to extract, derive, acquire, gain; to win (of the dealer in a card game); to take advantage of
  7. ស៊ី ( v ) [sii]   - detail »
    to earn (wages); to live / feed (on)
  8. ស៊ី ( v ) [sii]   - detail »
    to combine (with), go (with), harmonize (with); (of colors) to match; to suit, fit
  9. ស៊ី ( n ) [sii]   - detail »
    color
  10. ស៊ី ( v ) [sii]   - detail »
    to make love, have sexual intercourse

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar