Khmer Dictionary: ស
Chuon Nath's Khmer-Khmer Dictionary
-
ស
( គុ.គុនសព្ទ )
ដែលមានសម្បុរដូចសំឡីកប្បាស : ព័ណ៌ស, សំពត់ស ។
- សក្បុស សណាស់ ។
- សត្រសុស សម៉ដ្ឋប៉ផូរ, សផូរផង់ ។
- សភ្លឺ សស្អាត ។
- សស្គុស សត្រសោល, សបរិសុទ្ធ ។
- សស្ងាច សភ្លឺមើលទៅឃើញស្ងាច ។ល។
-
ស
( កិ.កិរិយាសព្ទ )
ចាក់បុះព្រាវដោយស្ន :
- សត្រី ។ ព. ប្រ. សរកឲ្យឃើញ សង្កេតរកព្រាវៗ ដោយស្មានៗ ឲ្យឃើញ ។
-
ស
( កិ.កិរិយាសព្ទ )
សម្ដែងអាការឲ្យឃើញច្បាស់, បញ្ចេញបែបឲ្យឃើញជាក់ : សសេចក្ដី, សហេតុ ។
- ហែកកេរ្តិ៍ : សកេរ្តិ៍ ឬ សកេរ្តិ៍សគល់ ។ ព. ទ. បុ. សម្ដីសជាតិ មារយាទសត្រកូល សំនៀងភាសា សប្រាប់ឲ្យគេស្គាល់ជាតិឫកពាមារយាទ សម្រាប់ឲ្យគេស្គាល់ពូជត្រកូល ។
-
ស
ព្យញ្ជនៈ ទី ៣០ តាមលំដាប់ពួកព្យញ្ជនៈទាំង ៣៣ តួ, ជាព្យញ្ជនៈទី ៥ ក្នុងសេសវគ្គ ឬអវគ្គ សម្រាប់ប្រើក្នុងភាសាបាលីនិងភាសាខ្មែរ, ជាទន្តជៈ មានសំឡេងកើតត្រង់ប្រទល់ធ្មេញ។ តាមរបៀបព្យញ្ជនៈសម្រាប់ប្រើក្នុងភាសាសំស្រ្កឹតក្នុងសេសវគ្គ រៀងអក្សរ ឝ (ស-គ) ជាតាលុជៈ ត្រង់ទី ៥, ឞ (ស-ប) ជាមុទ្ធជៈត្រង់ទី ៦, ស (ស-ល) ជាទន្តជៈត្រង់ទី ៧ (រៀងជា យ រ ល វ ឝ ឞ ស) តួ ស នេះមានសំឡេងជាពីរគឺ ស និង ស៊ ។ សំ. បា. អ. ថ. សៈ ជាអឃោសៈ ។
-
ស-ក
( ន.នាមសព្ទ )
[ស-ក ]
ឈ្មោះកុកមួយប្រភេទ មានកសម្បុរ-ស : កុកស-ក ។ អ្នកស្រុកខ្លះហៅ កុកគ្រោង, ខ្លះហៅ កុកកន្រ្តុំ, ខ្លះហៅត្រឹមតែ កន្រ្តុំ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពាក្យកំព្រា ទៀតផង ។
-
សក
( កិ.កិរិយាសព្ទ )
បកសំបក, យកសំបកចេញ, ធ្វើឲ្យរសក : សកសំបក; សកអំពៅ ។ ធ្វើឲ្យស្បែកចាស់ឬសំបកចាស់របូតចេញឯង តាមកាលកំណត់ គឺផ្លាស់ស្បែកឬសំបកចាស់ចេញ : ពស់សកសំណក, ក្តាមសក; ពស់, ក្តាម, ម្រើមព្រះ, បង្កួយ... ហៅថា សត្វចាស់សក។
-
សកកាល
( ន.នាមសព្ទ )
[សៈកៈ--]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឝក--) សករាជ (ម. ប្រ., ច្រ. ប្រ. សករាជ ជាង) ។
-
សកញ៉ក
( គុ.គុនសព្ទ )
or សកម៉្ញក
ដែលស្គមប្រដក់ទាំងមានឫកពាមើកៗផង : ស្គមសកញ៉ក, រាងសកម៉្ញក, ដំណើរសកញ៉ក ។
-
សកដមគ្គ
( ន.នាមសព្ទ )
[សៈកៈដៈម័ក]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(--មាគ៌) ផ្លូវរទេះ, ផ្លូវធ្លា ។ ហៅ សកដមាគ៌ា ក៏បាន ។
-
សកដមាគ៌ា
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សកដមគ្គ) ។
Headley's Khmer-English Dictionary
-
ស
[sɑɑ]
- detail »
30th letter of the Cambodian alphabet
-
ស
( adj )
[sɑɑ]
- detail »
to be white, silver-colored (as polished metal); bright; clear / fair (of the complexion); pure, innocent; colorless
-
ស
( v )
[sɑɑ]
- detail »
to prove, confirm, corroborate; to testify, give evidence; to show, reveal, bring out, expose; to probe, examine, determine
-
ស
( v )
[sɑɑ]
- detail »
to harpoon, spear (using a ស្ន )
-
សក
( n )
[sɑɑ kɑɑ]
- detail »
kind of white heron
-
សក
( v )
[sɑɑk]
- detail »
to peel (off), remove / strip off (the outer covering of something, e.g. bark, peel, or husk); to shed the skin (of a reptile), moult
-
សកកាល
( n )
[saʔkaʔkaal]
- detail »
era, epoch; date
-
សកញ៉ក
( adj )
[sɑɑk - ɲɑɑk]
- detail »
to be cowardly, fearful (esp. referring to chickens)
-
សកញ៉ក
( adj )
[sɑɑk - ɲɑɑk]
- detail »
to be lean, skinny; to be weak, sick; to be contorted, crumpled
-
សកដមគ្គ
( n )
[saʔkaʔdaʔmeak]
- detail »
road, small road or pathway