Khmer Dictionary: រាំង
Chuon Nath's Khmer-Khmer Dictionary
-
រាំង
( កិ.កិរិយាសព្ទ )
បិទខ្ទប់,បាំងខ្ទប់, ឃាំង :
- រាំងទ្វារ, រាំងផ្លូវ ។ រាំងដំណើរ បិទឬឃាត់ដំណើរ ។
- រាំងមុខ ឃាំងឬ បាំងចំពីមុខ ។
- រាំងរា ឬ - រារាំង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រា) ។ល។
-
រាំង
( កិ.កិរិយាសព្ទ )
ឈប់លែងធ្លាក់ភ្លៀង, អស់ភ្លៀង; គ្មានភ្លៀង : ភ្លៀងតែមួយឈូរាំងធេង !; ពេញមួយខែហើយរាំងគ្មានភ្លៀងមួយតំណក់ ។ ព. ប្រ. រាំងខែ ឬ រាំងរដូវ ឈប់មិនធ្លាក់រដូវ, គ្មានរដូវ (នៃស្ត្រី) ។
- រាំងភ្លៀង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្រាំង) ។
- រាំងរឹះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រឹះ) ។ល។
-
រាំង
( ន.នាមសព្ទ )
ឈ្មោះឈើ, មាន ២ ប្រភេទគឺ រាំងភ្នំ ឈើធំមួយប្រភេទ ដុះក្នុងព្រៃភ្នំឬព្រៃទួលធំៗ ជាឈើមានខ្លឹមជាប់ធន់បានយូរ សម្រាប់ប្រើការធ្វើគ្រឿងគ្រឹហា, ជាគូគ្នានឹងផ្ចឹក, គេច្រើននិយាយថា ផ្ចឹករាំង គឺផ្ចឹក និងរាំងភ្នំ; រាំងអន្លក់ ឈើរនាមមួយប្រភេទ ស្លឹកខ្ចីប្រើជាអន្លក់ឬរបោយ មានរសចត់ : អន្លក់រាំង, របោយត្រួយរាំង ។
-
រាំងរា
or រារាំង
( ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រា>រា ) ។
-
រាំងគន្លង
( គុ.គុនសព្ទ )
ដែលមានបន្ទះចុងកន្ទុយទទឹងចន្លោះជើងក្រោយទាំងពីរ (ចំពោះតែកន្ទុយដំរី) : កន្ទុយរាំងគន្លង (ដំរីដែលមានលក្ខណៈកន្ទុយយ៉ាងនេះរាប់ថាជាដំរីមង្គលប្រសើរ) : ... មានដំណើរល្គាយល្គងកន្ទុយរាំងគន្លង បោសព្រះធរណី (ព. ទេ. ក្នុងមហាវេស្សន្តរជាតកប្រែរយ) ។ ដែលការពារមិនឲ្យគេចូលមកក្នុងគន្លងឬក្នុងនាទីរបស់ខ្លួន : មាន់រាំងគន្លង ។ ដែលដើរខុសផ្លូវដោយបែរគូទចេញក្រៅហាក់ដូចជារាំងទទឹងគន្លង : គោរាំងគន្លង ។
-
រាំងជល
( គុ.គុនសព្ទ )
[--ជល់]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ជល “ទឹក”) ដែលរាំងឥតទឹកភ្លៀង ។ ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ ចម្បាំង, ច្បាំង ថា : កើតចម្បាំងរាំងជល កើតចម្បាំងផងរាំងឥតភ្លៀងផង; ឬ ច្បាំងរាំងជល ច្បាំងផង រាំងភ្លៀងផង ។
-
រាំងសាប
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ សម្រាប់ប្រើជាថ្នាំបន្សាបរោគ ។
Headley's Khmer-English Dictionary
-
រាំង
( v )
[reaŋ]
- detail »
to block, close off, bar the way, barricade; to lock
-
រាំង
( v )
[reaŋ]
- detail »
to cease / let up (of rain, menstruation); to hold back, bring to a stop, restrain, to detain; to strain, filter
Eg. ពេញមួយខែហើយ រាំងគ្មានភ្លៀងមួយតំណក់សោះ: For a whole month we have not had a single drop of rain -
រាំង
( v )
[reaŋ]
- detail »
to protect
-
រាំង
( n )
[reaŋ]
- detail »
generic name for certain trees and plants including trees of the genera Pentacme, Barringtonia, and Careya
-
រាំង
[reaŋ]
- detail »
see រញ្ញា
Reference: រាំងញា