Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: រាប

Chuon Nath's Khmer-Khmer Dictionary
  1. រាប ( គុ.គុនសព្ទ )
    ដែល​មិន​រដិប​រដុប, ដែល​ឥត​ប៉ោង, ឥត​ផត, ឥត​ខ្ពស់​ទាប : ដី​រាប, ផ្លូវ​រាប, ឈើ​មាន​សាច់​រាប ។ ដែល​ពង្រាប​បាន​បទ​ស៊ាំ​ថ្នឹក​ហើយ : គោ​រាប, ក្របី​រាប ។
    - រាប​ទាប ដែល​មាន​តែ​ទាប​ឥត​ខ្ពស់, ឥត​រដិប​រដុប; ដែល​សុភាព​ទន់​ភ្លន់ : ឫកពា​រាប​ទាប, សម្ដី​រាប​ទាប ។
    - រាប​ធេង រាប​សព្វ​អន្លើ ។
    - រាប​ស្មើ ដែល​រាប​ស្មើ​គ្នា​ឥត​មាន​ប្លែក ។ល។
  2. រាបទាប
    (ម. ក្នុង ព. រាប) ។
  3. រាបសា ( គុ.គុនសព្ទ )
    ដែល​មិន​ប្លែក​ពី​គេ, យ៉ាង​អណ្ដាល, សាមញ្ញ : មនុស្ស​រាបសា, សម្ដី​រាប​សា, របស់​រាបសា ។
  4. រាប់ ( កិ.កិរិយាសព្ទ )
    គិត​ចំនួន, ត្រួត, ពិនិត្យ ឬ​កំណត់​ឲ្យ​ដឹង​ចំនួន : រាប់​ដប់, រាប់​ម្ភៃ រាប់​ឲ្យ​ដឹង​ចំនួន​ដប់​ឬ​ចំនួន​ម្ភៃ ។ ស្រឡាញ់​យក​ជា​គ្នា, ទុក​ដាក់​ថា​ជា​បាន​ការ​ : រាប់​គ្នា​ជា​ញាតិ; ឥត​គេ​រាប់ ។
    - រាប់​បាត្រ ដាក់​បាយ​ក្នុង​បាត្រ​ដូច​គេ​រាប់​ គឺ​ដួស​បាយ​នឹង​វែក​ដាក់​ក្នុង​បាត្រ​ភិក្ខុ​សង្ឃ ដែល​ដាក់​រៀប​ដង្ហែ​គ្នា, ដោយ​គ្នេរ​បាយ​ឲ្យ​ល្មម​គ្រប់​គ្រាន់​តាម​ចំនួន​បាត្រ (ព. ផ្ទ. ដាក់​បាត្រ) ។
    - រាប់​មុខ រាប់​យក​ជា​មុខ, ទុក​ដាក់​ថា​ជា​អ្នក​មាន​មុខ​មាន​ឈ្មោះ : មនុស្ស​សាប​រលាប​ឥត​គេ​រាប់​មុខ ។
    - រាប់​រក រាប់​អាន​ទៅ​មក​រក​នេះ​រក​នោះ ឬ​រាប់​អាន​ពឹង​រក​គ្នា ។ល។
  5. រាប់រៀប ( កិ.កិរិយាសព្ទ ) or រៀបរាប់
    និយាយ​បូរបាច់​តាម​របៀប​ហូរ​ហែ​ឬ​និយាយ​តំណាល​តាម​របៀប​រឿង​រ៉ាវ : រាប់​រៀប​ប្រាប់; និយាយ​រៀប​រាប់ ។
  6. រាប់អាន ( កិ.កិរិយាសព្ទ )
    ចង​ចិត្ត​ស្រឡាញ់, ពេញ​ចិត្ត​ទៅ​រក; គោរព, ជឿ​ស្ដាប់ : រាប់​អាន​បង​ប្អូន, រាប់​អាន​ពុទ្ធ​សាសនា ។
Headley's Khmer-English Dictionary
  1. រាប ( adj ) [riep]   - detail »
    to be flat, level, even, smooth
  2. រាប ( adj ) [riep]   - detail »
    to be obedient, submissive, pacified; tame; gentle; calm, quiet; polite
  3. រាប់ ( v ) [roap]   - detail »
    to count, enumerate; to calculate, figure; to rate, value; to examine; to appreciate, esteem, consider (e.g. someone as a friend)


Prohok Solutions @2017 : Learn Khmer | Khmer Calendar