Khmer Dictionary: មាស
Chuon Nath's Khmer-Khmer Dictionary
-
មាស
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ខែ; ព្រះចន្ទ្រ ។ ច្រើនប្រើជាបទសមាសភ្ជាប់ជាមួយនឹងឈ្មោះខែទាំង១២ ឬជាមួយនឹងនាមសព្ទដទៃ : មិគសិរមាស, បុស្សមាស ឬ បុស្យមាស, មាឃមាស, ផល្គុណមាស ឬ ផល្គុនមាស, ចិត្តមាស ឬ ចិត្រមាស, វិសាខមាស, ជេស្ឋមាស, អាសាឍមាស ឬ អាសាឡ្ហមាស, សាវណមាស ឬ ស្រាវណមាស, ភទ្ទបទាមាស ឬ ភទ្របទាមាស, អស្សយុជមាស ឬ អស្សុជមាស, កត្តិកមាស ។
- ត្រីមាស ឬ - ត្រៃមាស ប្រជុំនៃខែបី, ចំនួនបីខែ : បញ្ជីត្រៃមាស បញ្ជីដែលក្នុងបីខែត្រូវធ្វើម្ដង ។
- ធម្មាស (ឆ័ម-មាស) ប្រជុំនៃខែ ៦, ចំនួន ៦ ខែ : បញ្ជីឆម្មាស បញ្ជីដែលក្នុង ៦ ខែត្រូវធ្វើម្ដង, បញ្ជីរួមដំណើរកិច្ចការក្នុងចំនួន ៦ ខែ ។ល។
- អឌ្ឍមាស កន្លះខែ : ប្រាក់អឌ្ឍមាស ប្រាក់ដែលក្នុងកន្លះខែត្រូវបើកម្ដង ។
- អនុមាស លំដាប់ខែ, រាល់ខែ : បញ្ជីអនុមាស បញ្ជីដែលត្រូវធ្វើរាល់ខែ; ប្រាក់អនុមាស ប្រាក់ដែលត្រូវបើករាល់ខែ (ប្រាក់ខែ) ។ល។ មាសា ខែទាំងឡាយ, ច្រើនខែ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
-
មាស
( ន.នាមសព្ទ )
រតនវត្ថុពួកមួយជាធាតុបរិសុទ្ធ មានសាច់ទន់ស្វិតជាងប្រាក់ សម្បុរលឿង ជារបស់មានតម្លៃ សម្រាប់ប្រើការធ្វើជាគ្រឿងប្រដាប់កាយនិងការរចនាវិចិត្រផ្សេងៗឬចួនកាលប្រទេសខ្លះប្រើជារបស់ចាយជាជំនួសប្រាក់ក៏មាន : មាសឆ្អិន, មាសទឹកដប់, មាសទឹកប្រាំបួន ។
- មាសផ្កាកប្បាស មាសមួយប្រភេទមានសម្បុរលឿង ។
- មាសសន្លឹក មាសដែលផែយ៉ាងស្ដើងស្ទើរនឹងទៅជាទឹក ហើយកាត់ជាបំណែកតូចៗ ដាក់ក្នុងផ្នត់ក្រដាសរៀបជារបៀបដាក់ក្នុងប្រអប់សម្រាប់ប្រើការបិទឬទឹបគ្រឿងរចនាផ្សេងៗ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជម្ពូនទៈ ផង) ។ សម្រាប់ប្រើផ្សំជាមួយនឹងសព្ទដទៃ ហៅដោយប្រៀបប្រដូចនឹងមាសក៏មានច្រើន, ដូចជា ចេកមាស, ពស់រំកាច់មាស, វល្លិមាស, សំបួរមាស, ស្វាយមាស ជាដើម ។
-
មាស
( គុ.គុនសព្ទ, ន.នាមសព្ទ )
( ព. ប្រ.ពាក្យប្រៀប ( ពាក្យប្រើចំពោះ ) )
ដែលមានលម្អឬមានតម្លៃដូចមាស; អ្នកថ្លៃ; ពាក្យសម្រាប់ហៅដោយសេចក្ដីថ្នាក់ថ្នមទៅរកមនុស្សជាទីស្រឡាញ់ ដែលមានអានុភាពស្មើគ្នាឬតូចជាងខ្លួន : មាសឆ្អិន, មាសតន់, មាសថ្លើម, មាសថ្លើមថ្លៃ, មាសថ្លៃ, មាសធំ, មាសបង, មាសប្អូន, មាសពន្លក, មាសពូ ឬ មាសមា, មាសពៅ, មាសពុំងារ, មាសព្រលឹង ឬ ព្រលឹងមាស, មាសមិត្រ, មាសម៉ែ ឬ មាសម្ដាយ, មាសស្ងួន, មាសស្នេហ៍, មាសឪ ឬមាសឪពុក ។ល។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ហៃកូនមាសឪ មាសកុំបិទផ្លូវ ចម្រុងចម្រើន ត្រូវមាសឪពុក ក្រវើនក្រតើន កុំបាច់ឪក្រើន រំលឹករឿយៗ ។
-
មាសក
( ន.នាមសព្ទ )
[មាសក់ ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(មាឞក) ទម្ងន់ដែលស្មើគ្នានឹងសណ្ដែករាជមាសមួយគ្រាប់; ឈ្មោះប្រាក់មួយប្រភេទ សម្រាប់ចាយក្នុងសម័យបុរាណ : ចំនួនប្រាំមាសក ជាមួយបាទ (ព. វិ. ពុ.) ។
-
មាសម័យ
( គុ.គុនសព្ទ )
[មាស-មៃ ]
( បា.បាលី ( បាលីភាសា ) )
(មាស + មយ) ដែលធ្វើហើយដោយមាស, ដែលយកមាសសុទ្ធធ្វើ : ខ្សែក្រវាត់មាសម័យ, ផ្តិលមាសម័យ ។ ច្រើនប្រើតែក្នុង ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ។ (ប្រើក្លាយជា មាសមៃ ក៏មាន បែរជាមានអត្ថន័យថា “មាសមានមោះមៃ គឺមានហ្មង” ទៅវិញ, កុំប្រើ, គួរប្រើពាក្យ មាសម័យ វិញ : : ហៃកែវមាសម័យ ហេតុម្ដេចក៏ថ្លៃ ពុំចេញចរចា ថាម៉េចថាទៅ នៅស្ងៀមដល់ណា គួរស្ដីរួសរ៉ា ឲ្យរៀមធូរចិត្ត ។
-
មាសស្ងួន
( ន.នាមសព្ទ )
ឈ្មោះចេកមួយប្រភេទ ស្រដៀងនឹងចេកនួន ។ គុ. ឬ ន. មានអត្ថន័យថា ដែលមានលម្អនិងចរិយាល្អថ្លៃថ្លា ដូចជាមាសដែលគេគួរតែរក្សាស្ងួនគ្រង (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ហៃកែវមាសស្ងួន ពេលនេះគាប់ជួន ឲ្យបងមកជួប យូរឆ្នាំមកហើយ រាប់បានច្រើនខួប ទេព្ដាឲ្យជួប ក្នុងថ្ងៃនេះឯង ។
-
មាសានុប្បវត្តិ
( ន.នាមសព្ទ )
[--នុប-ប៉ៈវ័ត ]
( បា.បាលី ( បាលីភាសា ) )
(< មាស “ខែ” + អនុ “តាម, លំដាប់, ហូរហែ” + បវត្តិ “ដំណឹង”) ដំណឹងដែលត្រូវប្រាប់រាល់ខែ, សំបុត្របកខែ (ហៅថា មាសានុប្រព្រឹត្តិ ក៏បាន) ។
-
មាសានុប្រព្រឹត្តិ
( ន.នាមសព្ទ )
[--ព្រឹត]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(< មាស + អនុ + ប្រវ្ឫត្តិ ) ដូចគ្នានឹង មាសានុប្បវត្តិ ដែរ ។
-
មាសិកជន
( ន.នាមសព្ទ )
[មាសិកៈជន់]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(មាសិក “ដែលជាប់ទាក់ទងដោយខែ” + ជន) មនុស្សអ្នកធ្វើការយកឈ្នួលខែ, អ្នកស៊ីឈ្នួលខែ; អ្នកស៊ីប្រាក់ខែ ។ ព. ផ្ទ. ទិនិកជន ។
-
មាសិកា
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ថ្លៃឈ្នួលខែ; ប្រាក់ខែ ។ ព. ផ្ទ. ទិនិកា ។
Headley's Khmer-English Dictionary
-
មាស
( n )
[mieh]
- detail »
gold.
-
មាស
( adj )
[mieh]
- detail »
to be gold (colored), golden; made of gold; gold-plated
-
មាស
( n )
[mieh]
- detail »
dearest one.
-
មាស
( adj )
[mieh]
- detail »
to be dear, beloved, precious (used in many terms of endearment)
-
មាស
( n )
[mieh]
- detail »
month ; moon.
-
មាស
( adj )
[mieh]
- detail »
to be monthly (The months of the Cambodian solar calendar are: មករា January, កុម្ភៈ February, មីនា March, មេសា April, ឧសភា May, មិថុនា June, កក្កដា July, សីហា August, កញ្ញា September, តុលា October, វិច្ឆិកា November, ធ្នូ December; the months of the Cambodian lunar calendar are: មិគសិរ November - December, បុស្យ December - January, មាឃ January - February, ផល្គុណ February - March, ចេត្រ March - April, ពិសាខ April - May, ជេស្ឋ May - June, អាសាធ June - July, ស្រាពណ៍ July - August, ភទ្របទ August - September, អស្សយុជ September - October, កតិក October - November)
-
មាស
( n )
[mieh]
- detail »
kind of bean (Phaseolus indica or P. radiatus)
-
មាស
( n )
[mieh]
- detail »
kind of vine, dodder
Reference: វល្លិមាស -
មាសក
( n )
[miesɑk, miesaʔkaʔ]
- detail »
ancient Cambodian monetary unit
-
មាសក
( n )
[miesɑk, miesaʔkaʔ]
- detail »
ancient Cambodian unit of weight equal to about one Dolichos inguiculatus bean