Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ប្រែ

Chuon Nath's Khmer-Khmer Dictionary
  1. ប្រែ ( កិ.កិរិយាសព្ទ )
    ត្រឡប់, ងាក, បែរ, ឃ្លាត​ចាក​ប្រក្រតី; ផ្លាស់; បំបែរ; បង្វែរ; ក្លាយ :
    - ប្រែ​ខ្លួន បំបែរ​ខ្លួន​ឲ្យ​ត្រឡប់​ពី​ម្ខាង​ទៅ​ម្ខាង;
    - ប្រែ​គំនិត ផ្លាស់​គំនិត;
    - ប្រែ​ចិត្ត ងាក​ចិត្ត;
    - ប្រែ​ទំនុក ផ្លាស់​ទំនុក;
    - ប្រែ​ធាតុ បង្វែរ​ធាតុ​ឲ្យ​បែរ​ផ្សេង​ចាក​ប្រក្រតី​ដើម;
    - ប្រែប្រួល ប្រែ​ចុះ​ប្រែ​ឡើង ឬ​ប្រែ​ត្រឡប់​ខុស​ពី​ប្រក្រតី​ដើម;
    - ប្រែ​ពាក្យ ឬ - ប្រែ​សម្ដី បំបែរ​ពាក្យ​ឬ​សម្ដី​ឲ្យ​ឃ្លាត​ខុស​ពី​ដំណើរ​ដើម;
    - ប្រែ​ភាសា ស្រង់​សេចក្ដី​ពី​ភាសា​មួយ​ជា​ភាសា​ផ្សេង ។
    - ប្រែរយ ន. គម្ពីរ, សាស្ត្រា​ដែល​អ្នក​ប្រាជ្ញ​បាន​ប្រែ​ចេញ​ពី​បាលី ចង​ក្រង​ជា​ពាក្យ​រាយ ពុំ​មែន​ជា​ពាក្យ​កាព្យ​ទេ ប៉ុន្តែ​មាន​ចួន​រណ្ដំ​ជា​កម្រង​កែវ​ខ្លះ​ដោយ​អន្លើ​ៗ : គម្ពីរ​ប្រែរយ, សាស្ត្រា​ប្រែរយ ។
    - ប្រែ​រៀង​សេចក្ដី កិ. ប្រែ​ពី​ភាសា​មួយ​មក​ជា​ភាសា​មួយ ដូច​ជា​ប្រែ​ពី​បាលី​មក​ជា​ខ្មែរ​ជាដើម, ក្នុង​ប្រយោគ​នីមួយ​ៗ មួយ​សង្កាត់​ៗ បណ្ដោយ​ពី​ខាង​ដើម​រៀង​ទៅ​តាម​ដំណើរ​សេចក្ដី​មក​ជា​ខ្មែរ ។ ព. ផ្ទ. ប្រែ​លោត​ប្រយោគ ។
    - ប្រែ​លោត​ប្រយោគ (--យោក) កិ. ប្រែ​ពី​បាលី​ឬ​ពី​សំស្ក្រឹត​ក្នុង​ប្រយោគ​មួយ​ៗ​មក​ជា​ខ្មែរ ដោយ​លោត​ផ្លោះ​តាម​ដំណើរ​សេចក្ដី​ខ្មែរ ។ ព. ផ្ទ. ប្រែ​រៀង​សេចក្ដី ។
    - ប្រែ​សាច់​ប្រែ​ឈាម ក្លាយ​សាច់​ឈាម​ឃ្លាត​ខុស​ពី​ភាព​មុន ។
    - ប្រែ​សម្បុរ ក្លាយ​សម្បុរ​ខុស​ពី​ប្រក្រតី​ដើម ។ល។
  2. ប្រែក ( ន.នាមសព្ទ )
    ឈ្មោះ​គ្រឿង​រទេះ​គោ​ឬ​រទេះ​ក្របី​ដែល​ដាក់​ទប់​ពី​ក្រៅ​កង់, ដែល​ដាក់​ទប់​ពី​មុខ​ពី​ក្រោយ​ហៅ ប្រែក​ត្រង់, ដែល​ដាក់​ទប់​ពី​ខាង​ទាំង​ពីរ​ហៅ ប្រែក-ង (រទេះ​ខ្មែរ) ។
  3. ប្រែក ( ប.បរិវារសព្ទ )
    ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ប្រោក ថា :
    - ប្រែក​ប្រោក គឺ​សូរ​ឮ​ប្រោក​ៗ​តិច​ៗ​ខ្លាំង​ៗ ។
  4. ប្រែង ( ន.នាមសព្ទ )
    រោម​រឹង​វែង​ៗ​ដែល​ដុះ​លើ​ខ្នង​ជ្រូក : ប្រែង​ជ្រូក ។ រោម​រឹង​ដែល​ដុះ​ចាក់​ត្រង់​ប្របេរ​ត្របក​ភ្នែក បណ្ដាល​ឲ្យ​រមាស់​ភ្នែក ឲ្យ​ភ្នែក​ពព្រៀក :
    - ភ្នែក​ដុះ​ប្រែង, ប្រែង​ចាក់​ភ្នែក ។ ច្រាស​ធ្វើ​ដោយ​ប្រែង​ជ្រូក​សម្រាប់​ប្រើ​ការ​សិត​អំបោះ ជាដើម​ក៏​ហៅ ប្រែង ដែរ ។
  5. ប្រែង ( ប.បរិវារសព្ទ )
    ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ ប្រឹង ឬ ប្រុង ថា : ប្រឹង​ប្រែង, ប្រុង​ប្រែង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្រឹង និង ប្រុង) ។
  6. ប្រែះ​ៗ ( ឧ.ឧទានសព្ទ )
    ឮ​សូរ​ដោយ​អំបិល​ផ្ទុះ​ជាដើម ។
Headley's Khmer-English Dictionary
  1. ប្រែ ( v ) [prae]   - detail »
    to turn (over / around / back); to change, alter, transform, switch; to change direction, revert; to turn into, become; to translate, interpret
  2. ប្រែ ( v ) [prae]   - detail »
    to plow for the second time in a growing cycle
  3. ប្រែ ( n ) [prae]   - detail »
    prose text (usually religious in nature) that has been translated from Pali
    See: គម្ពីរប្រែរយ, សាស្ត្រាប្រែរយ
    Reference: ប្រែរយ
  4. ប្រែក ( n ) [praek, prɛɛk]   - detail »
    horizontal wooden framework around the wheels of a Cambodian oxcart [plate 3]
  5. ប្រែង ( n ) [praeŋ]   - detail »
    bristle (e.g. of a hog); coarse hairs on the back of an animal; eyelashes (the stiff ones that cause itchy eyes); kind of brush made of hog bristles used to comb cotton threads
  6. ប្រែង [praeŋ]   - detail »
  7. ប្រែះៗ ( i ) [praeh - praeh]   - detail »
    crackling sound resembling that of salt popping in a hot frying pan


Prohok Solutions @2017 : Learn Khmer | Khmer Calendar