Khmer Dictionary: ទាំង
Chuon Nath's Khmer-Khmer Dictionary
-
ទាំង
( និ.និបាតសព្ទ )
ពាក្យសម្រាប់និយាយគួប និយាយប្រមូលចំនួន ឬបែបយ៉ាងអ្វីៗដូចពាក្យថា ទាំងអស់, ទាំងគ្រប់, ទាំងស្រុង, ទាំងនេះ, ទាំងនោះ, ទាំងអស់គ្នា, ទាំងប្រុស, ទាំងស្រី ជាដើម ។
-
ទាំងពួង
( សព្វ.សព្វនាម )
សព្វ. ទាំងមូល, ទាំងអស់, ទាំងស្រុង, សព្វគ្រប់ ។ សម័យពីដើមច្រើនសរសេរ ទាំងប៉ួង, តែសម័យឥឡូវសរសេរ ទាំងពួង រត់របបអស់ហើយ ។
-
ទាំងមូល
( សព្វ.សព្វនាម )
សព្វ. ទាំងស្រុង, ទាំងអស់ : ប្រទេសកម្ពុជាទាំងមូល ។ ដើមឈើធំទាំងមូល ដើមឈើធំទាំងស្រុង ។ ស្រុកមួយទាំងមូល ពេញទាំងស្រុក ។ល។
-
ទាំងស្រុង
( សព្វ.សព្វនាម )
សព្វ. ទាំងអស់; ទាំងមូល : ខុសទាំងស្រុង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំងពួង ផង) ។
-
ទាំងហ្លាយ
( និ.និបាតសព្ទ )
or ទាំងឡាយ
( ស.សៀម ( ភាសាសៀម ) )
អស់ទាំង, ទាំងអស់, រាល់; ពាក្យប្រាប់ចំនួនច្រើន សម្រាប់ប្រើភ្ជាប់នឹងចុងនាមសព្ទជាពហុវចនៈ : អ្នកទាំងឡាយ គឺអស់ទាំងអ្នក ឬពួកអ្នក, អ្នករាល់គ្នា; មនុស្សទាំងឡាយ, សត្វទាំងឡាយ គឺអស់ទាំងមនុស្ស អស់ទាំងសត្វ...។ សម័យសព្វថ្ងៃនេះ ច្រើនសរសេរ ទាំងឡាយ ជាង ទាំងហ្លាយ ។
-
ទាំងឡាយ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំងហ្លាយ) ។
-
ទាំងៗ
( ឧ.ឧទានសព្ទ )
or ទាំៗ
សូរសំឡេងស្គរយ៉ាងធំបំផុតសម្រាប់ទូងយាម ។
Headley's Khmer-English Dictionary
-
ទាំង
( prenp )
[teaŋ]
- detail »
including, together / complete with
Eg. យើងមានគ្នាចំនួន ១២ នាក់ទាំងខ្ញុំផង: We have 12 people including me. -
ទាំង
( adv )
[teaŋ]
- detail »
entirely, completely
-
ទាំង
( adv )
[teaŋ]
- detail »
also, as well; moreover
-
ទាំង
( conj )
[teaŋ]
- detail »
while, when; even (when), even though at the same time (marks a contradiction between the action and the circumstances under which it was accomplished)
Eg. ត្រីអាំងទាំងស្រស់ឆ្ងាញ់ណាស់: Fish grilled while they are fresh are delicious. -
ទាំង
( adv )
[teaŋ]
- detail »
adverb marker equivalent to ដោយ
Eg. ហេតុអ្វីបានជាគាត់មក ស្តីឲ្យខ្ញុំទាំងទទឹងទិសដូច្នេះ?: Why did he come and criticize me so unreasonably? -
ទាំងៗ
( i )
[teaŋ - teaŋ]
- detail »
sound of a large drum, esp. one beaten to announce the change of the watch