Khmer Dictionary: ផ
Chuon Nath's Khmer-Khmer Dictionary
-
ផ្តត់
( ន.នាមសព្ទ )
ស្នាមដែលបត់, សំណុំឬដុំអ្វីៗដែលបត់ : ផ្នត់ពោះ, ផ្នត់សំពត់, សំពត់ ២ ផ្តន់ ។
-
ផ្តិតផ្តូង
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
[ជើង ត ]
ចំតិតចំតូង; ដែលងើបៗក្រាបៗរឿយៗ : ដួលផ្តិតផ្តូង; សំពះផ្តិតផ្តូង ។
-
ផ្តិល
( ន.នាមសព្ទ )
[ជើង ត ]
ភាជនៈពួកមួយ មានគម្រប មានជើងឬឥតគម្របឥតជើង ធ្វើដោយលោហជាតិផ្សេងៗ មានស្ពាន់និងលង់ហិនជាដើម ឬអំពីប្រាក់មាស សម្រាប់ដងទឹក ឬដាក់ទឹកប្រើប្រាស់ : ផ្តិលស្ពាន់, ផ្តិលលង់ហិន, ផ្តិលសំរិទ្ធិ, ផ្តិលប្រាក់...។
-
ផ្តឹកៗ
( គុ.គុនសព្ទ )
[ជើង ត ]
ដែលមានដង្ហើមតិចៗ ខ្សោយណាស់ រង់ចាំតែវេលានឹងស្លាប់ ។
-
ផ្តើកៗ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
[ជើង ត]
តើកៗ, ខ្វើកៗ ។
-
ផ្តេតៗ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
[ជើង ត]
ដែលមានកម្លាំងខ្សោយហេបៗ ឬដែលក្រាបសំពះងក់ងើបរឿយៗ ។
-
ផ្ទក់
( ន.នាមសព្ទ )
ឈ្មោះត្រីស្រកាមួយប្រភេទ សន្ដានត្រីរ៉ស់ប៉ុន្តែរូបតូច : ត្រីផ្ទក់ ។
-
ផ្ទញ់
( កិ.កិរិយាសព្ទ )
ធ្វើឲ្យទញ់; ពោលពាក្យបន្ទច់បង្អាក់ ឬសង្កត់សង្កិនឲ្យទញ់; ឲ្យទាល់ផ្លូវ, ទាល់សេចក្ដី : គេផ្ទញ់កណ្ដាលចំណោម ស្រាប់តែបាត់មាត់ឈឹង ។
-
ផ្ទប់
( កិ.កិរិយាសព្ទ )
ទប់ឲ្យនឹង, អង; ចោមស្ទាក់ព័ទ្ធ, ឲ្យនៅនឹង ។
-
ផ្ទល់
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ ផ្ទប់ ថា : ផ្ទប់ផ្ទល់ គឺទប់ឲ្យនៅនឹង, ឲ្យរឹងប៉ឹង ។
<< Prev 1 ... 15 16 17 18 19 20 Next >>