Khmer Dictionary: ផ
Chuon Nath's Khmer-Khmer Dictionary
-
ផ្ដូត
( ន.នាមសព្ទ )
[ជើង ដ ]
ឈ្មោះរោគមួយប្រភេទកើតនៅស្បែកមនុស្ស ដុះដោរឡើងជាសាច់ទន់សម្បុរជាំ មានទំហំប្រមាណប៉ុនគ្រាប់សណ្ដែកបាយឬប៉ុនគ្រាប់ពោតឬក៏ធំទ្រើសជាងនោះទៅទៀត ។
-
ផ្ដួច
( កិ.កិរិយាសព្ទ )
[ជើង ដ ]
ដួចឡើង, កកើតឡើង, តាំងឡើងជាងមុន ។ ផ្ដួចផ្ដើម តាំងកកើតឡើងជាមុនបង្អស់, ដួចឡើងដើមដំបូង ។
-
ផ្ដួល
( កិ.កិរិយាសព្ទ )
[ជើង ដ ]
ធ្វើឲ្យដួល : ផ្ដួលខ្លួន, ផ្ដួលត្បាល់ ។ ព. ប្រ. ធ្វើឲ្យចាញ់, ឲ្យវិនាស : ផ្ដួលឲ្យធ្លាក់យសស័ក្តិ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) >
- ផ្ដេកផ្ដួល ក្នុងពាក្យ
- ផ្ដេក ។
-
ផ្ដើម
( កិ.កិរិយាសព្ទ )
[ជើង ដ ]
តាំងឡើងជាមុន, ចាប់កធ្វើជាខាងដើម, នាំធ្វើមុនគេ, ប្រារព្ធ : ផ្ដើមកសាងសាលារៀន, ផ្ដើមជីកស្រះ ។
-
ផ្ដៀក
( ន.នាមសព្ទ )
[ជើង ដ]
ឈ្មោះឈើធំមួយប្រភេទ ស្លឹកស្រដៀងនឹងស្លឹកឈើទាល ។
-
ផ្ដៀង
( កិ.កិរិយាសព្ទ )
[ជើង ដ ]
ប្រាប់, ជម្រាប, ប្ដឹងដោយមាត់ទទេ ឬដោយសូត្រជាសេចក្ដីរៀបរាប់ឲ្យដឹង (ស. ស. ប្រើចំពោះតែសមណៈ, បព្វជិត) ត្រូវភិក្ខុមួយរូបជាអ្នកឈ្លាសប្រតិពលផ្ដៀងជំនុំសង្ឃឲ្យដឹងជាមុន...។
-
ផ្ដៀងផ្ដង
( កិ.កិរិយាសព្ទ )
[ជើង ដ ]
និយាយបញ្ឆិតបញ្ឆៀងនាយអាយ, និយាយដួសដង, និយាយដៀងទៅរក ។
-
ផ្ដៀច
( គុ.គុនសព្ទ )
[ជើង ដ]
or ផ្ដៀចៗ
ដែលល្អៀច, ដែលជ្រាយល្អៀចៗ ។
-
ផ្ដេក
( កិ.កិរិយាសព្ទ )
[ជើង ដ]
ញ៉ាំងអ្នកដទៃឲ្យដេក, ដាក់ឲ្យដេក : ផ្ដេកកូន, ផ្ដេកសសរ ។
- ផ្ដេកចិត្ត បង្អោនបន្ទន់ចិត្តឲ្យស៊ប់ទៅរក ។
- ផ្ដេកផ្ដិត ជាប់ចិត្តដិតនៅមិនងាកមិនបែរ : ស្រឡាញ់ផ្ដេកផ្ដិត ។
- ផ្ដេកផ្ដួល ផ្ដេកចិត្តផ្ដួលខ្លួន ដោយស្រឡាញ់រាប់អានលើសលុប ។
- ផ្ដេកស្រូវ ផ្ដេកគុម្ពស្រូវទុំឲ្យដួលរាបរគេន ដើម្បីឲ្យស្រួលច្រូត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឈើផ្ដេក ផង) ។
-
ផ្ដេច
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ផ្ដាច់) ។
<< Prev 1 ... 15 16 17 18 19 20 Next >>