Khmer Dictionary: ផ
Chuon Nath's Khmer-Khmer Dictionary
-
ផ្ញាញៗ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
អំពីអាការទំពាមើលទៅឃើញផ្ញាញៗ : ទំពាផ្ញាញៗ ។
-
ផ្ញុក
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
រុញដាក់ឲ្យញ៉ុកណែន, ចាប់ញាត់ត្រសុកទៅក្នុងទីសុកមម៉ុក : ផ្ញុកថែមទៀត, ដាក់ប៉ុណ្ណឹងល្មមហើយ កុំយកទៅផ្ញុកច្រើនពេក ។
-
ផ្ញុច
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
រុញដាក់ឲ្យទល់ឲ្យដល់ឲ្យប៉ះនឹងអ្វីមួយ : ចាប់ផ្ញុច, រុញផ្ញុច, សង្កត់ផ្ញុច ។
-
ផ្ញើ
( កិ.កិរិយាសព្ទ )
បញ្ជូនបញ្ញើពីទីមួយទៅកាន់ទីមួយទៀត : ផ្ញើសំបុត្រទៅបងប្អូននៅកំពង់ចាម, ផ្ញើអីវ៉ាន់តាមកប៉ាល់ ។ ដាក់ទុកឲ្យគេទទួលបញ្ញើដោយមានពាក្យផ្ដាំ ឬ សន្យាយ៉ាងណាៗ : ខ្ញុំសុំផ្ញើហិបនេះនៅផ្ទះអ្នកសិនដល់ថ្ងៃស្អែកខ្ញុំនឹងមកយក ។
-
ផ្ញៀវ
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ មានផ្លែចេញពីមែក ឬពីដើមជាចង្កោមៗ មានរសជូរអែម ឬជូរ បរិភោគជាចំណីបាន ។
-
ផ្ញោញៗ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
អំពីអាការទំពាធ្វើមាត់ច្របូញរឿយៗ : ទំពាផ្ញោញៗ ។
-
ផ្ដន្ទា
( កិ.កិរិយាសព្ទ )
[ជើង ដ, ផ្ដន់-ទា]
ផ្ចាល, ធ្វើទោសផ្ចាល; បន់ឲ្យគេវិនាស : ត្រូវផ្ដន្ទាវាតាមច្បាប់ ។
-
ផ្ដល់
( កិ.កិរិយាសព្ទ )
[ជើង ដ ]
ធ្វើឲ្យដល់, ឲ្យធួន គឺជួយបង្គ្រប់, ជួយបំពេញ ឲ្យគ្រប់គ្រាន់, ឲ្យដល់ទីបំផុតកិច្ចការ ។
-
ផ្ដាក់ផ្ដឺត
[ជើង ដ ]
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ផ្ដឺតផ្ដក់) ។
-
ផ្ដាច់
( កិ.កិរិយាសព្ទ )
[ជើង ដ ]
ធ្វើឲ្យដាច់ (បុ. សរ. ផ្ដេច) ។
- ល្អផ្ដាច់ ល្អដាច់គេ ។
- ខូចផ្ដាច់ ខូចជាងគេ ។
- ផ្ដាច់ផ្ដិល ឬ - ផ្ដិលផ្ដាច់ ផ្ដិលឲ្យដាច់ផុតលែងមានតទៅទៀត ។
- ផ្ដាច់បង់ កាត់បង់; សម្លាប់ ។
- ផ្ដាច់ព្រ័ត្រ (ព. ប្រ.) ធ្វើបង្ហើយត្រឹមប៉ុណ្ណេះលែងធ្វើតទៅទៀត : លេងផ្ដាច់ព្រ័ត្រ, ធ្វើការផ្ដាច់ព្រ័ត្រ (ព. ប្រ.) ។
<< Prev 1 ... 15 16 17 18 19 20 Next >>