Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឯណេះ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កូ៎ក ! ( ឧ.ឧទានសព្ទ )
    សូរ​ឮ​ដោយ​មនុស្ស​បង្កូក​ហៅ​គ្នា ឬ ដោយ​ឆ្លើយ​តប : ឮ​សូរ​ឆ្លើយ​កូ៎ក !; កូ៎ក​បង ! ; កូ៎ក ! អញ​នៅ​ឯណេះ​ទេ ។
  2. ណាស់សា ( និ.និបាតសព្ទ )
    ពាក្យ​សម្រាប់​និយាយ​បន្ថែម​សង្កត់​លើ​ពាក្យ ណាស់ ឲ្យ​រឹង​តែ​ខ្លាំង​ឡើង​ទៀត : ឮ​ថា​កូន​អ្នក​ឯណោះ វា​ខិល​ណាស់​ទៅ​ហើយ, តែ​ចំណែក​ខាង​កូន​ខ្ញុំ​ឯណេះ ក៏​វា​រឹត​តែ​ខូច​ណាស់សា​ទៅ​ទៀត ។ ច្រើន​និយាយ​កាត់​ខ្លី​ៗ​ថា : វា​ណាស់សា​ហើយ, ដូច​ជា​ណាស់សា​ពេក​ហើយ ។
  3. ទ ( ន.នាមសព្ទ )
    ប្រដាប់​ធ្វើ​ដោយ​ឈើ, ឫស្សី ឬ​ដោយ​ស័ង្កសី​ជាដើម សម្រាប់​រង, សម្រាប់​បង្ហូរ​ទឹក : ទឹក​ហូរ​តាម​ទ; ផ្ទះ​ភ្លោះ ៥ ខ្នង​មាន​ទ ៤ កន្លែង ។ ធ្នារ​ទឹក​ភ្លៀង​ដែល​ធ្លាក់​ពី​អាកាស : ទ​នៃ​ទឹក​ភ្លៀង  (បា. ហៅ ឧទកធារ, ជលធារ  “ធារ​ទឹក, ទ​នៃ​ទឹក”) ។ ទ  នេះ​ជា​សព្ទ​កំព្រា, ត្រូវ​សរសេរ ទ-ទឹក (ទ​នៃ​ទឹក), កុំ​ឲ្យ​ច្រឡំ​នឹង ភ្លៀង​ទទឹក, សំពត់​ទទឹក ។ ឧទាហរណ៍​សម្រាប់​ប្រើ​ពាក្យ ទ  និង ទរ  : ទ​ស័ង្កសី​នៅ​ផ្ទះ​បាយ​វា​ធ្លុះ​លេច​ទឹក, ខ្ញុំ​អាល័យ​តែ​ផ្សារ-ទ ឲ្យ​ជិត​ឡើង​វិញ, ស្រាប់​តែ​ឆ្មា​មួយ​ចូល​ទៅ​ក្នុង​ផ្ទះ​បាយ ទរ​ត្រី​អាំង​ម៉ែ​អស់​មួយ​តម្បុត, ម៉ែ​មិន​ទរ​ឆ្មា, បែរ​ជា​ទរ​ខ្ញុំ​កំពុង​ផ្សារ-ទ ធ្លុះ​ឯណេះ​ទៅ​វិញ​ថា ខ្ញុំ​មិន​ជួយ​មើល​ត្រី​អាំង​ឲ្យ​ផង បណ្ដាល​ឲ្យ​ឆ្មា​ទរ​អស់  (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទរ >ទរ  ទៀត​ផង) ។
  4. ទេតើ ( និ.និបាតសព្ទ )
    និបាត​សព្ទ​ប្រាប់​សេចក្ដី​បញ្ជាក់​ដែល​ផ្ទុយ​គ្នា​ពី​ដំណើរ​ផ្សេង : អ្នក​ថា​សម្បុរ​ខៀវ​នោះ​មិន​ត្រូវ​ទេ, បៃតង​ទេតើ ! (ព. សា. អ៊ីតើ ឬ ឯតើ : ឯណេះ​អ៊ីតើ ! ខុស​ឯតើ !) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តើ ១ និ. ផង ។
  5. ម៏ ( កិ.កិរិយាសព្ទ ) [ ម ]
    ពាក្យ​សាមញ្ញ ឬ​ជា​គ្រាម​ភាសា​មាន​សូរ​បញ្ជាក់​ខ្លី ឬ​សូរ​បង្អូស​ជា​ជំនួស​សម្ដី​ថា មក ដូច​ជា​និយាយ​ថា : ម៏​ទៅ​ផ្ទះ ! ឬ​ថា មក៍, មក៍​អង្គុយ​ឯណេះ​ម៏ !; ឬ​ថា : ម៉ុះ ! តុះ ! ដូច​ជា​ថាៈ ម៉ុះ, ទៅ​ផ្ទះ !, តុះ, ប៉ុណ្ណឹង​ចុះ ! (ហៅ​ថា សម្ដី​ម៉ុះ​តុ សម្រាប់​និយាយ​ចំពោះ​មនុស្ស​អ្នក​មាន​សភាព​ស្មើ​គ្នា) ។
  6. សព្វនាម ( ន.នាមសព្ទ ) [សប់-ពៈ--]
    (សវ៌នាមន៑) សព្ទ​ដែល​ប្រើ​ជា​ជំនួស​ឬ​ជា​ជំនួយ​នាម, មាន ២ យ៉ាង គឺ បុរិស​សព្វ​នាម, វិសេសន​សព្វ​នាម (ព. វ.) : ព្រះ​អង្គ, លោក, គេ, គាត់, វា; អ្នក, ឯង; ខ្ញុំ, អញ, យើង,... ជា បុរិស​សព្វ​នាម សម្រាប់​ប្រើ​ជា​ជំនួស​នាម​នាម : លោក​អញ្ជើញ​ទៅ​ណា ? ខ្ញុំ​ទៅ​ផ្ទះ; ... ។ ណា, ឯណា, នេះ, នុះ, នុ៎ះ, នោះ, ឯណេះ, ឯណោះ, ឯណោ៎ះ... ជា វិសេសន​សព្វ​នាម សម្រាប់​ប្រើ​ជា​ជំនួយ​នាម​នាម : ផ្ទះ​ណា ?, ផ្ទះ​នុ៎ះ;... ។
  7. ស្រឡោច ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ឆ្ងាយ​លន្លោច : ដើរ​ស្រឡោច; ឆ្ងាយ​ស្រឡោច ។ ដែល​ទាស​ទៅ​ឆ្ងាយ​ខុស​ផ្លូវ​ខុស​ដំណើរ : ឲ្យ​មក​ឯណេះ​មិន​មក បែរ​ជា​ស្រឡោច​ទៅ​ឯ​ណា​វិញ​ឆ្កយ !
  8. អឺត ( ឧ.ឧទានសព្ទ )
    សូរ​លាន់​មាត់​ដោយ​អំណរ ព្រោះ​រើស​ផ្លែ​ឈើ​បាន​ជាដើម (ដោយ​សេចក្ដី​ថា “បាន​មក​ខ្លួន​ឯណេះ​ក្រអឺត”) : អឺត​បាន​អញ ! ។ គុ. ងាយ, ស្រួល : ផ្លូវ​ស្រណុក​អឺត, ការ​ស្រណុក​អឺត (ព. សា.) ។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
  1. ឯណេះ [ʔae neh]
    here, right here, on this side, this way
    See:ឯនេះ
  2. ឯនេះ [ʔae nih]
    See:ឯណេះ


Prohok Solutions @2017 : Learn Khmer | Khmer Calendar