Khmer Dictionary: ឧច្ចាសយនា
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ឧច្ច
( គុ.គុនសព្ទ )
[អ៊ុច-ចៈ]
ខ្ពស់; គ្រលួច, ឧត្ដម ។ ឧច្ចកុល ឬ--កូល ត្រកូលខ្ពស់, ត្រកូលឧត្ដម ។
- ឧច្ចគិរី ឬ
- --បព៌ត ភ្នំខ្ពស់ ។
- ឧច្ចគោត្ត ឬ
- --គោត្រ គោត្រខ្ពស់, គោត្រឧត្ដម ឬឧត្ដមគោត្រ ។
- ឧច្ចគ្រឹះ ឬ - --គ្រឹហា ផ្ទះខ្ពស់ ។
- ឧច្ចព្រឹក្ស ដើមឈើខ្ពស់ ។
- ឧច្ចវ័ន ព្រៃស្រោង ។
- ឧច្ចសព្ទ ឬ - ឧច្ចាសព្ទ សូរស្រែកខ្លាំង; សូរហ៊ោ ។
- ឧច្ចាសនៈ ឬ - ឧច្ចាសន៍ អាសនៈខ្ពស់ (និយាយក្លាយជា ឱច្ចាសន៍ ក៏មាន, អ. ថ. ឱច-ចាស ឬ ឱចាស, ច្រើនប្រើជា កិ. វិ. ឬ គុ. សំដៅសេចក្ដីថា “ខ្ពស់, ខ្ពស់ជាង” : កូន, ឯងកុំអង្គុយឱច្ចាសន៍លើចាស់ទុំ !, ទីឱច្ចាសន៍) ។
- ឧច្ចសយនៈ ឬ - ឧច្ចាសយនៈ ទីដេកខ្ពស់ (ប្រើជា ឧច្ចសយនា ឬ ឧច្ចាសយនា ក៏បាន) ។
- ឧច្ចាសយនៈ (ព. ពុ.) ឈ្មោះសិក្ខាបទទី ៨ នៃអដ្ឋង្គិកសីលឬឈ្មោះសិក្ខាបទទី ៩ នៃសីលដប់ (ហៅឲ្យពេញថា ឧច្ចាសយនមហាសយនៈ) មានការវៀរទីដេកដ៏ខ្ពស់ដ៏ប្រសើរដែលទាស់នឹងបញ្ញត្តិ (ហៅកាត់ខ្លីត្រឹមតែ ឧច្ចា ក៏បាន : សីលឧច្ចា) ។ល។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
-
ឧច្ចសយនា
[ʔuccaʔ -----]
See:ឧច្ចាសយនា