Khmer Dictionary: អរុណ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ពុទ្ធ
( ន.នាមសព្ទ )
[ពុត ]
លោកអ្នកត្រាស់ដឹងធម៌ដែលកំបាំង ដូចយ៉ាងអរិយសច្ច ៤ ជាដើម រហូតដល់មគ្គផលនិព្វាន, ឬលោកអ្នកភ្ញាក់រឭក គឺមានសតិសម្បជញ្ញៈសព្វកាល, ឬលោកអ្នករីកពេញទីដូចជាផ្កាឈូកដែលរីកគ្រប់ស្រទាប់ គឺមានព្រះហឫទ័យរីកដោយអំណាចនៃបរិសុទ្ធិ ព្រោះកម្ចាត់កិលេសអស់ហើយ (ព្រះសម្មាសម្ពុទ្ធ) : ព្រះពុទ្ធ, ព្រះពុទ្ធជាបរមគ្រូ, ព្រះពុទ្ធជាម្ចាស់ ។ល។ ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ពុត-ធៈ ដូចជា
- ពុទ្ធកាល ឬ - ពុទ្ធសម័យ (--កាល ឬ--សៈម៉ៃ) ន. (សំ. បា. ពុទ្ធ + កាល ឬ -+ សមយ) កាលឬសម័យ គឺគ្រាដែលព្រះពុទ្ធទ្រង់គង់ព្រះជន្មនៅ; ហៅថា ពោធិកាល ឬ ពោធិសម័យ ក៏បាន ។ ពោធិកាលនៃព្រះសក្យមុនីសព្វញ្ញុពុទ្ធមាន ៤៥ ឆ្នាំ, ចែកជា ៣ សង្កាត់គឺ ១- រាប់ពីត្រឹមឆ្នាំដែលព្រះអង្គបានត្រាស់មកដល់ឆ្នាំទី ១៥ ហៅថា បឋមពោធិកាល; ២- រាប់ពីឆ្នាំទី ១៦ ដល់ឆ្នាំទី ៣០ ហៅថា មជិ្ឈមពោធិកាល; ៣- រាប់ពីត្រឹមឆ្នាំទី ៣១ ដល់ឆ្នាំទី ៤៥ ហៅថា បច្ចិមពោធិកាល; ទ្រង់ចូលបរិនិព្វានក្នុងឆ្នាំទី ៤៥ នេះ; បូករួមព្រះជន្មពីកាលដែលទ្រង់មិនទាន់បានត្រាស់ជាព្រះពុទ្ធនៅឡើយ ចំនួន ៣៥ ឆ្នាំផ្សំមកផងត្រូវជា ៨០ ឆ្នាំគត់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បឋម, មជ្ឈិម, បច្ចិម ផង) ។
- ពុទ្ធកិច្ច ឬ - ពុទ្ធក្រឹត្យ (--កិច ឬ--ក្រិត) ន. (បា. ឬ សំ. ពុទ្ធក្ឫត្យ, ឫ > រឹ = ពុទ្ធក្រឹត្យ) កិច្ចរបស់ព្រះពុទ្ធ គឺការរវល់សម្រាប់ព្រះសព្វញ្ញុពុទ្ធ មានស្ដេចយាងចេញបិណ្ឌបាតពីព្រលឹមនិងទ្រង់ត្រាស់សម្ដែងធម៌ប្រទានពុទ្ធបរិស័ទជាដើម; ពុទ្ធកិច្ច មាន ៥ យ៉ាង ១- បុរេភត្តកិច្ច កិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងពេលមុនភត្ត គឺតាំងពីពេលអរុណរះទៅដល់នឹងពេលថ្ងៃត្រង់ ។ ២- បច្ឆាភត្តកិច្ច កិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងពេលខាងក្រោយភត្ត គឺតាំងពីថ្ងៃបែរពីត្រង់ទៅទល់នឹងល្ងាច (ព្រលប់) ។ ៣- បុរិមយាមកិច្ច កិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងយាមខាងដើមនៃរាត្រី គឺតាំងពីពេលព្រលប់ទៅទល់នឹងពេលកណ្ដាលអធ្រាត ។ ៤- មជ្ឈិមយាមកិច្ច កិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងយាមកណ្ដាលនៃរាត្រីគឺពេលកណ្ដាលអធ្រាត្រ ។ ៥- បច្ឆិមយាមកិច្ច កិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងយាមខាងចុងនៃរាត្រី គឺតាំងពីពេលបន្ទាប់អំពីកណ្ដាលអធ្រាត្រទៅទល់នឹងពេលអរុណរះ ។
- ពុទ្ធគារវតា (--គារៈវៈតា) ន. (បា.) សេចក្ដីគោរពចំពោះព្រះពុទ្ធ ។
- ពុទ្ធគុណ (--គុន) ន. (សំ. បា.) គុណព្រះពុទ្ធ ។
- ពុទ្ធង្កូរ (ពុត-ធ័ង-កូរ) ន. (បា. ពុទ្ធង្កុរ < ពុទ្ធ “ព្រះពុទ្ធ” + អង្កុរ “ពន្លក, ទំពាំង”; សំ. ពុទ្ធាង្កុរ) ពន្លកព្រះពុទ្ធ គឺព្រះពោធិសត្វដែលបម្រុងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងអនាគតកាលជាប្រាកដ (ព. ទេ. ឬ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ម្នាលភិក្ខុទាំងឡាយ, សុមេធតាបសនេះជាពុទ្ធង្កូរនឹងបានត្រាស់ជាព្រះពុទ្ធមាននាមថា គោតម... (ទំនាយព្រះពុទ្ធទីបង្ករទាយឲ្យសុមេធតាបស) ។
- ពុទ្ធចក្រ (--ច័ក) ន. (សំ.; បា.--ចក្ក) អំណាចព្រះពុទ្ធសាសនាដែលដឹកនាំពុទ្ធសាសនិកឲ្យជឿនលឿនទៅកាន់សេចក្ដីបរិសុទ្ធហាក់ដូចជារទេះមានកង់ជាគ្រឿងវិលនាំទៅ (ជាគូគ្នានឹង អាណាចក្រ) ។
- ពុទ្ធជិនោរស (--ជិនោរស់) ន. (បា. ពុទ្ធ + ជិន + ឱរស “បុត្រនៃព្រះពុទ្ធទ្រង់ឈ្នះសត្រូវ”) ពាក្យសម្រាប់ហៅបព្វជិតអ្នកប្រតិបត្តិត្រឹមត្រូវតាមពុទ្ធោវាទដោយប្រៀបថា ដូចជាបុត្របង្កើតរបស់ព្រះអង្គ; ហៅថា ពុទ្ធបុត្រ ក៏បាន (ព. ទេ.) ។
- ពុទ្ធញាណី (--ញាន) ន. (បា. ពុទ្ធញ្ញាណ; សំ.--ជ្ញាន) ញាណរបស់ព្រះពុទ្ធ (ព. ម. ពុទ្ធ និង ញាណ ផង) ។
- ពុទ្ធដីកា ន. ព្រះបន្ទូលព្រះពុទ្ធ, សំដៅចំពោះពុទ្ធវចនៈ គឺ បាលី ដែលជាគោលដើមនៃព្រះពុទ្ធសាសនា : អដ្ឋកថាកែព្រះពុទ្ធដីកា ។ ខ្មែរប្រើក្លាយៗមក ហៅថា ពុទ្ធដីកា ដែរ គឺហៅដោយគោរពថាបព្វជិតនិយាយស្ដីតែពាក្យពិត តាមលំអានពុទ្ធវចនៈប្រយ័ត្នមិនហ៊ានឲ្យល្អៀង : លោកគ្រូមានពុទ្ធដីកា, ស្ដាប់ព្រះពុទ្ធដីកាលោក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពុទ្ធ និង ដីកា ផង) ។
- ពុទ្ធដំណើរ (ពុត-ធៈ--) ន. ដំណើរព្រះពុទ្ធ គឺការសម្រេចឥរិយាបថដើររបស់ព្រះពុទ្ធ : ទ្រង់ធ្វើពុទ្ធដំណើរទៅ... ។ ប្រើក្លាយជា កិ. ក៏មាន : ទ្រង់ពុទ្ធដំណើរទៅកាន់ជនបទ ...។
- ពុទ្ធតម្រាស់ ន. វាចាដែលព្រះពុទ្ធទ្រង់ត្រាស់ គឺសម្ដីដែលព្រះអង្គទ្រង់ពោលទៅរកបុគ្គលណាមួយ : ទ្រង់មានព្រះពុទ្ធតម្រាស់ថា...។
- ពុទ្ធទំនាយ (ពុត-ធៈ--ឬ ពុតទំ--) ន. ពាក្យដែលព្រះពុទ្ធទ្រង់ទាយ (ហៅថា ពុទ្ធព្យាករណ៍ ក៏បាន) ។
- ពុទ្ធធម៌ ន. (សំ.; បា.--ធម្ម) ធម៌ដែលធ្វើពោធិសត្វឲ្យបានត្រាស់ជាព្រះពុទ្ធ (ព. ពុ.) ។
- ពុទ្ធន្តរ (ពុត-ធ័ន-ដ) ន. (បា.) កាលឬសម័យជាចន្លោះនៃព្រះពុទ្ធ គឺរវាងពីព្រះពុទ្ធមួយព្រះអង្គ ទៅមួយព្រះអង្គ : មួយពុទ្ធន្តរ ។
- ពុទ្ធបញ្ញត្តិ (--ប័ញ-ញ៉ាត់) ន. (បា. ពុទ្ធប្បញ្ញត្តិ; សំ. --ប្រជ្ញប្តិ) បម្រាមព្រះពុទ្ធ គឺវិន័យដែលព្រះពុទ្ធទ្រង់ត្រាស់ហាមមិនឲ្យពួកបព្វជិតប្រព្រឹត្តកន្លង ព្រោះទ្រង់យល់ថាជាទោសដែលអ្នកបួសត្រូវវៀរ (សរសេរជា ពុទ្ធប្បញ្ញត្តិ ក៏បាន) ។ ព. ផ្ទ. ពុទ្ធានុញ្ញាត ។
- ពុទ្ធបដិមា (ប៉ៈដិម៉ា) ន. (បា. ពុទ្ធប្បដិមា; សំ. --ប្រតិមា) រូបតំណាងអង្គព្រះពុទ្ធ (ព្រះពុទ្ធរូប); សរសេរជា ពុទ្ធប្បដិមា ក៏បាន ។
- ពុទ្ធបណ្ដាំ (ពុទ-ធៈ--) ន. បណ្ដាំព្រះពុទ្ធ, បច្ឆិមពុទ្ធវចនៈ, ពុទ្ធសាសនា : ប្រតិបត្តិតាមពុទ្ធបណ្ដាំ ។
- ពុទ្ធបរិនិព្វាន (--ប៉ៈរ៉ិ-និប-ពាន) ន. (បា.; សំ.--បរិនិវ៌ាណ) ដំណើររលត់ខន្ធនៃព្រះពុទ្ធ (ដំណើរដែលព្រះពុទ្ធទ្រង់អស់ព្រះជន្ម) ។
- ពុទ្ធបរិស័ទ ឬ--សទ្យ (--បរ៉ិស័ត) ន. បរិស័ទនៃព្រះពុទ្ធ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពុទ្ធ និង បរិស័ទ ផង) ។
- ពុទ្ធបវត្តិ (--ប៉ៈវ៉ាត់) ន. (បា. ពុទ្ធ + បវត្តិ > ពុទ្ធប្បវត្តិ; សំ.--ប្រវ្ឫត្តិ) សេចក្ដីដំណាលអំពីរឿងរ៉ាវព្រះពុទ្ធ, រឿងព្រះពុទ្ធ (ពង្សាវតារព្រះពុទ្ធ); សរសេរជា ពុទ្ធប្បវត្តិ ក៏បាន; ហៅថា ពុទ្ធប្រវត្តិ ក៏បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្រវត្តិ ផង) ។
- ពុទ្ធបាត (--បាត) ន. (សំ. បា. ពុទ្ធ + បាទ) ព្រះបាទព្រះពុទ្ធ ។ ស្នាមចម្លាក់ជារូបព្រះបាទ គឺរូបដានព្រះបាទនៃព្រះសម្មាសម្ពុទ្ធខ្មែរក៏ហៅថា ពុទ្ធបាទ ឬ ព្រះបាទ ដែរ ។
- ពុទ្ធបិតា (--បិដា) ន. (បា.) បិតារបស់ព្រះពុទ្ធ : ព្រះបាទស្រីសុទ្ធោទនៈ ជាពុទ្ធបិតា ។
- ពុទ្ធបុត្រ ឬ--បុត្រ (បុត) ន. (បា. ឬ សំ.) បុត្រនៃព្រះពុទ្ធ : រាហុលកុមារជាពុទ្ធបុត្រ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពុទ្ធជិនោរស ផង) ។
- ពុទ្ធបូជា ន. (សំ. បា.) ការបូជាចំពោះព្រះពុទ្ធ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បូជា ផង) ។
- ពុទ្ធប្រវត្តិ (ពុត-ធៈប្រវ៉ាត់) មើលពាក្យ ពុទ្ធបវត្តិ ។
- ពុទ្ធព្យាករណ៍ (--ព្យា-ក) ន. (បា. ពុទ្ធព្យាករណ; សំ. ពុទ្ធវ្យាករណ) ការសម្ដែងចង្អុលសេចក្ដីប្រាប់ឬសម្ដែងប្រាប់សេចក្ដីច្បាស់លាស់របស់ព្រះពុទ្ធ, ពាក្យដែលព្រះពុទ្ធទ្រង់សម្ដែងដោះស្រាយ, ទំនាយរបស់ព្រះពុទ្ធ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពុទ្ធទំនាយ ផង) ។
- ពុទ្ធភាសិត ន. (បា.; សំ.--ភាឞិត) ពាក្យដែលព្រះពុទ្ធទ្រង់សម្ដែង, សម្ដីព្រះពុទ្ធ, ព្រះពុទ្ធដីកា ។
- ពុទ្ធភូមិ (--ភូម) ន. (សំ. បា.) ទី ឬតំណែង, នាទី សម្រាប់ព្រះពុទ្ធ គឺបារមីដែលជាធម៌ធ្វើបុគ្គលឲ្យបានត្រាស់ជាព្រះពុទ្ធ : បំពេញពុទ្ធភូមិ ។
- ពុទ្ធមន្ត (--មន់) ន. (បា.; សំ.--មន្ត្រ) មន្តរបស់ព្រះពុទ្ធគឺពុទ្ធភាសិត : រៀនពុទ្ធមន្ត, ស្វាធ្យាយពុទ្ធមន្ត, ចម្រើនពុទ្ធមន្ត (ព. ពុ.) ។
- ពុទ្ធមាតា (--មាដា) ន. (បា.) មាតានៃព្រះពុទ្ធ : ព្រះនាងស្រីមហាមាយាជាពុទ្ធមាតា (ព. ពុ.) ។
- ពុទ្ធមាមកៈ (--មាមៈកៈ) ន. ឬ គុ. (បា.--មាមក) អ្នករាប់អានស៊ប់ចិត្តថាព្រះពុទ្ធជារបស់អាត្មាអញ គឺអ្នកជឿព្រះពុទ្ធសាសនាស៊ប់; បើស្ត្រីជា ពុទ្ធមាមិកា, គេតែងនិយាយថា ខ្ញុំជាពុទ្ធមាមកៈ, ភរិយារបស់ខ្ញុំជាពុទ្ធមាមិកា (ហៅថា ពុទ្ធមាមកជន ក៏បាន) ។ វេវ. ពុទ្ធសាសនិក, ពុទ្ធសាសនិកា, ពុទ្ធសាសនិកជន, ពុទ្ធិក, ពុទ្ធិកា ។
- ពុទ្ធរង្សី ឬ--រស្មី (--រ័ង-សី ឬ--រ័សស្មី) ន. (បា. --រំសិ; សំ.--រឝ្មិ) រស្មីព្រះពុទ្ធ គឺពន្លឺដែលភ្លឺចេញអំពីសរីរកាយនៃព្រះពុទ្ធ ។
- ពុទ្ធរតនៈ ឬ - ពុទ្ធរត្ន (--រៈតៈន៉ៈ ឬ --រ័ត, ឬត. ទ. ស្រ. ពុត-រ័ត) ន. រតនៈ គឺព្រះពុទ្ធ ឬកែវគឺព្រះពុទ្ធ (ព្រះពុទ្ធបានជាហៅថា រតនៈ ព្រោះព្រះអង្គបរិសុទ្ធប្រសើរដូចជាកែវឬពេជ្រដែលបរិសុទ្ធឥតមន្ទិល), គេច្រើននិយាយថា ព្រះពុទ្ធរត្ន, ព្រះធម៌រត្ន, ព្រះសង្ឃរត្ន (ព. ពុ.) ។
- ពុទ្ធរស្មី (ដូចគ្នានឹង ពុទ្ធរស្សី) ។
- ពុទ្ធរូប ន. (សំ. បា.) រូបព្រះពុទ្ធ, រូបដែលសាងជាតំណាងព្រះពុទ្ធ : សាងព្រះពុទ្ធរូប ។ វេវ. ពុទ្ធបដិមា ។
- ពុទ្ធវចន ឬ--នៈ (--វៈចៈន៉ៈ) ន. (សំ. បា.) ពាក្យព្រះពុទ្ធ, ព្រះត្រៃបិដក : រៀនពុទ្ធវចនៈ, ប្រតិបត្តិតាមពុទ្ធវចនៈ ។
- ពុទ្ធវង្ស (--វង់) ន. (បា. ពុទ្ធវំស) វង្សព្រះពុទ្ធ ។ ពាក្យសម្រាប់ហៅពោធិសត្វដែលបានពុទ្ធទំនាយហើយ : ព្រះអង្គជាពុទ្ធង្កូរបណ្ដូលពុទ្ធវង្ស (ព. ទេ.) ។ ឈ្មោះសុត្តន្តបិដក១ គម្ពីរប៉ែងខាងខុទ្ទកនិកាយសម្ដែងរឿងពោធិសត្វដែលបានទំនាយអំពីព្រះសព្វញ្ញុពុទ្ធម្ភៃបួនព្រះអង្គ និងការចែកសារីរិកធាតុព្រមទាំងគ្រឿងបរិក្ខារនៃព្រះសក្យមុនីសម្មាសម្ពុទ្ធ ។ ឋានន្តរជាសមណស័ក្តិទីរាជាគណៈសម្រាប់ត្រីក្នុងកម្ពុជប្រទេស : ព្រះពុទ្ធវង្ស ។
- ពុទ្ធវេនេយ្យសត្វ (--វេនៃ-យៈ--) ន. សត្វដែលព្រះពុទ្ធគួរទូន្មានបាន, សត្វដែលមានឧបនិស្ស័យបានតែព្រះពុទ្ធទើបប្រៀនប្រដៅបាន ។
- ពុទ្ធសករាជ (--សៈកៈរ៉ាច, ឬ ត. ទ. ស្រ.--ស័ក-ក្រាច) ន. ចំនួនថ្ងៃខែឆ្នាំរាប់តាំងពីក្រោយថ្ងៃដែលព្រះពុទ្ធទ្រង់ចូលបរិនិព្វានទៅបានមួយថ្ងៃរៀងមក ។ ព្រះសក្យមុនីគោតមទ្រង់ចូលបរិនិព្វាននៅថ្ងៃអង្គារ ១៥ កើតខែពិសាខឆ្នាំម្សាញ់រាប់ពីត្រឹមថ្ងៃ១រោចខែពិសាខនោះមកជាពុទ្ធសករាជ ។ ទំនៀមរាប់ពុទ្ធសករាជដោយទៀតទាត់របស់ពួកពុទ្ធសាសនិកជន សម្រាប់ប្រើខាងរបៀបទេស្នា ដែលហៅថា បកសករាជ រាប់យកចំណែករនោចខែមួយមុនប៉ះរួមនឹងខ្នើតខែបន្ទាប់នោះជា១ខែ គឺត្រូវរាប់ពីថ្ងៃ ១ រោចខែពិសាខ មកដល់ ១៥ កើតខែជេស្ឋ ជាមួយខែ ។ល។ ពីថ្ងៃ១រោចខែចេត្រមកដល់១៥កើតខែពិសាខជាមួយខែ (ពេញជា ១ ឆ្នាំ) រាប់យ៉ាងនេះរៀងរាល់ឆ្នាំ, បើរាប់ពីលើមកដល់ត្រឹមណា ត្រូវទុកថ្ងៃខែឆ្នាំនោះជាបច្ចុប្បន្នកាល មិនទាន់រាប់ពេញថាជាសករាជដែលកន្លងទៅហើយទេ, ដូចជាកាលពីក្នុងថ្ងៃ ១៥រោចខែស្រាពណ៍ ឆ្នាំមមីបន្ទាប់ឆ្នាំពុទ្ធបរិនិព្វានត្រូវរាប់ថា ពុទ្ធសករាជកន្លងទៅហើយបាន ១ឆ្នាំ ៣ ខែ ១៤ ថ្ងៃ (កន្លងទៅហើយបានប៉ុន្មាន ត្រូវថាតែត្រឹមប៉ុណ្ណោះ); តែបើប្រើខាងការសរសេរសំបុត្រចុតហ្មាយ, កត់ត្រាចុះក្នុងគម្ពីរក្បួនច្បាប់ទាំងពួងឬនិយាយស្ដីប្រាប់គ្នាតាមធម្មតានោះ ត្រូវរាប់ចេញចំនួនសករាជយកត្រឹមឆ្នាំមមី ដែលចូលក្នុងរវាងគម្រប់២នុ៎ះឯងថា ពុទ្ធសករាជ២ឆ្នាំ ឬ ពុទ្ធសករាជ២; បើប្រើអក្សរសង្ខេប ត្រូវសរសេរថា ព. ស. ២. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សករាជ ទៀតផង) ។
- ពុទ្ធសម័យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពុទ្ធកាល) ។
- ពុទ្ធសាសនកាល (--សាសៈន៉ៈ--) ន. (បា.) កាលឬសម័យដែលមានព្រះពុទ្ធសាសនា គឺកាលដែលព្រះពុទ្ធទ្រង់ចូលបរិនិព្វានទៅហើយ តែនៅមានធម៌វិន័យជាព្រះពុទ្ធសាសនា និងពួកពុទ្ធសាសនិក : កើតទាន់ពុទ្ធសាសនកាល (ហៅថា ពុទ្ធសាសនសម័យ ក៏បាន) ។
- ពុទ្ធសាសនសម័យ (--សាសៈន៉ៈសៈម៉ៃ) ន. (បា.--សមយ) ដូចគ្នានឹង ពុទ្ធសាសនកាល ដែរ ។
- ពុទ្ធសាសនា (--សាសៈន៉ា, ឬ ត.ទ. ស្រ.--សាស្នា) ន. (បា.--សាសន; សំ.--ឝាសន) ពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ, ពុទ្ធបណ្ដាំ (ពុទ្ធវចនៈ) : អ្នកកាន់ពុទ្ធសាសនា, ប្រតិបត្តិតាមលំអានពុទ្ធសាសនា (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ សរសេរជា ពុទ្ធសាស្នា ក៏បាន ។
- ពុទ្ធសាសនិក (--សាសៈនិកៈ ឬ--សាសៈនិក) ន. ឬ គុ. (បា.) អ្នកកាន់ពុទ្ធសាសនា : ពួកពុទ្ធសាសនិក; បើស្ត្រីជា ពុទ្ធសាសនិកា : នាងនោះជាពុទ្ធសាសនិកា; ហៅថា ពុទ្ធសាសនិកជន ក៏បាន ទាំងបុរសទាំងស្ត្រី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពុទ្ធមាមកៈ ផង) ។
- ពុទ្ធអង្គ (--អង់) ន. អង្គព្រះពុទ្ធ ។ ពាក្យសម្រាប់ហៅព្រះពុទ្ធដោយសេចក្ដីគោរព (តាមទម្លាប់ប្រើ) : ព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងធម៌...។
- ពុទ្ធឱវាទ (--ឱវ៉ាត) ដូចគ្នានឹងពុទ្ធោវាទ ដែរ ។
- ពុទ្ធឱស្ឋ (--ឱស) ន. (សំ. ពុទ្ធ + ឱឞ្ឋ; បា. ពុទ្ធ + ឱដ្ឋ “រឹមបបូរមាត់, មាត់”) ព្រះឱស្ឋព្រះពុទ្ធ : ពាក្យទាំងនេះចេញពីព្រះពុទ្ធឱស្ឋ (ព. ពុ.) ។
- ពុទ្ធានុញ្ញាត (ពុត-ធានុញ-ញ៉ាត) ន. ឬ គុ. (បា. ពុទ្ធ + អនុញ្ញាត) វិន័យដែលព្រះពុទ្ធទ្រង់អនុញ្ញាត គឺដែលទ្រង់យល់ព្រមឲ្យធ្វើ, ឲ្យប្រព្រឹត្ត, ឲ្យប្រតិបត្តិ ព្រោះទ្រង់យល់ឃើញថាមានប្រយោជន៍ : វិន័យនេះជាពុទ្ធានុញ្ញាត, នុ៎ះជាពុទ្ធប្បញ្ញត្តិ (ព. វិ. ពុ.) ។ ព. ផ្ទ. ពុទ្ធប្បញ្ញត្តិ ។
- ពុទ្ធានុស្សតិ (--នុស-សៈតិ) សេចក្ដីរំលឹកចំពោះព្រះពុទ្ធ, ការនឹករឿយៗដល់ព្រះពុទ្ធគុណ ។
- ពុទ្ធាសនៈ (--សៈន៉ៈ) អាសនៈនៃព្រះពុទ្ធ, អាសនៈសម្រាប់តម្កល់ព្រះពុទ្ធរូប ។
-
ព្រហាម
( ន.នាមសព្ទ )
[--ហ៊ាម ]
វេលាដែលអរុណទើបនឹងរះស្រាងៗ, ពេលបំព្រាង (បច្ចូសកាល) : ចេញទៅពីព្រហាម; និយាយថា ព្រហាមស្រាង ក៏បាន ។
-
រាត្រី
( ន.នាមសព្ទ )
(រាត្រិ; រត្តិ) យប់, វេលាយប់ ។
- រាត្រីកាល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រត្តិកាល) ។
- រាត្រីចរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រត្តិចរ) ។
- រាត្រីជល (--ជល់) ទឹកសន្សើម ។
- រាត្រីភាគ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រត្តិភាគ) ។
- រាត្រីមណី (--មៈនី) ព្រះចន្រ្ទ ។
- រាត្រីវិគម (--វិគៈមៈ ឬ វិគំ), រាត្រីវិភាត អរុណោទ័យ (ពេលព្រឹកព្រាង, វេលាបំព្រាង) ។
- រាត្រីសមោសរ (--សៈម៉ោ-ស) ការប្រជុំគ្នាក្នុងរាត្រី, ទីប្រជុំគ្នាពេលយប់ ។ ច្រើនប្រើចំពោះទីប្រជុំដែលមានរបាំឬមហោស្រពផ្សេងៗ ជាគ្រឿងកំសាន្តផង ។
- រាត្រីសុវត្ថិ ! (--សុវ៉ាត់) ឬរាត្រីសួស្ដី ! សួស្ដីក្នុងវេលាយប់; ពាក្យសម្រាប់ឲ្យពរគ្នាក្នុងវេលាយប់ (ប្រើតាមសម័យនិយម), បានសេចក្ដីថា សូមឲ្យមានសួស្ដីក្នុងវេលាយប់ ! (ព. ផ្ទ. អរុណសុវត្ថិ ! ឬ –សួស្ដី !; សាយណ្ហសុវត្ថិ ! ឬ–សួស្ដី !) ។ ល។
-
វស្សា
( ន.នាមសព្ទ )
[វ័ស-សា]
(វស្ស; វឞ៌, វរ្សា) ឆ្នាំ; ភ្លៀង; រដូវភ្លៀង ។ កាន់វស្សា ឬ ចាំវស្សា នៅរក្សាអរុណក្នុងរដូវភ្លៀង ក្នុងទីមានកំណត់របស់បព្វជិតពុទ្ធសាសនិក ។
- ខែវស្សា ខែមានភ្លៀង (ព. ផ្ទ. ខែប្រាំង) ។
- ចូលវស្សា ប្តេជ្ញាថា នៅក្នុងរដូវភ្លៀងក្នុងទីមានកំណត់របស់ភិក្ខុសាមណេរ ។
- ចេញវស្សា នៅចាំវស្សាគ្រប់គ្រាន់តាមកាលកំណត់ហើយ ។
- ចំណេញវស្សា សម័យដែលពួកបព្វជិតពុទ្ធសាសនិកចេញវស្សាហើយ គឺកាលជាខាងចុងនៃវស្សានរដូវ ។
- ដាច់វស្សា នៅឲ្យកន្លងអរុណក្នុងទីក្រៅអាវាសដែលកំណត់ចាំវស្សា របស់ភិក្ខុសាមណេរ ។
- ទៀនវស្សា ទៀនធំដែលទាយកប្រគេនភិក្ខុសង្ឃឲ្យអុជក្នុងរដូវភ្លៀង ... ។
- មួយវស្សា មួយរដូវភ្លៀង : បួសបានមួយវស្សា ។
- សំពត់ចំណាំវស្សា សំពត់ដែលទាយកប្រគេនភិក្ខុសាមណេរអ្នកនៅចាំវស្សារួចហើយ ។ល។
-
វាសរ
( ន.នាមសព្ទ )
[--ស ]
(វាសរ) ថ្ងៃ, វេលាថ្ងៃ ។
- វាសរសង្គៈ (--សៈរ៉ៈសង់-គៈ) អរុណោទ័យ, វេលាព្រះអាទិត្យរៈ ។
- វាសរសង្គាភិវាទ (សំ. < វាសរសង្គ + អភិវាទ ) ការពោលពាក្យគំនាប់គ្នាទៅវិញទៅមកក្នុងវេលាព្រឹក, ដូចជា : សុភស្តេប្រភាត ! ឬ—ប្រភាតកាល ! (សុភ័ស-ស្តេ--) “វេលាព្រឹកដ៏ល្អ (ចូរមាន) ដល់អ្នក !” ឬថា : អរុណសុវត្ថិ ! ឬ អរុណសួស្តី ! “សួស្តីក្នុងវេលាព្រឹក ! ” ជាដើម ។
-
វិកាល
( ន.នាមសព្ទ )
កាលខុស (តាមវិន័យពុទ្ធសាសនា រាប់តាំងពីត្រឹមព្រះអាទិត្យជ្រេពីត្រង់ទៅទល់នឹងអរុណរះ): វេលាវិកាល ។
- វិកាលភោជន (--ល៉ៈភោ -ជៈនៈ ឬ--ជន់) ការបរិភោគអាហារក្នុងវេលាវិកាល ។
-
សុប្បភាត
( ន.នាមសព្ទ )
[សុប-ប៉ៈ-- ឬ--ប្រៈ-- ]
អរុណោទ័យ, ពេលថ្ងៃរះ, ពេលភ្លឺឯកើត : ចេញដំណើរទៅតាំងពីសុប្បភាត ។ គុ. ដែលរះភ្លឺច្បាស់ពីទិសបូព៌ : វេលាសុប្រភាត ។
- សុប្បភាត សុវត្ថិ ! ឬ - សុប្រភាត សួស្ដី ! អរុណ សុវត្ថិ ! ឬអរុណ សួស្ដី ! (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វាសរង្គាភិវាទ ក្នុងពាក្យ វាសរ ឬ វាសរៈ ផង) ។
- សុប្បភាតកាល, --សម័យ ឬ សុប្រភាត-- (--តៈ--) ពេលថ្ងៃរះ (ដែរ) ។
-
សុវត្ថិ
( ន.នាមសព្ទ )
[--វុ័ត-ថិ ឬ --វ័ត ]
(ស្វស្ដិ) សួស្ដី ។
- សុវត្ថិភាព ការមានសួស្ដី, ការប្រកបដោយសេចក្ដីសុខ : បានត្រឡប់មកដល់ស្រុកវិញ ដោយសុវត្ថិភាព ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អរុណ សុវត្ថិ !, សាយ័ណ្ហសុវត្ថិ !, រាត្រី សុវត្ថិ ! ផង) ។
-
សួស្ដី
( ន.នាមសព្ទ )
[សួស-ស្ដី, ជើង ដ]
(ស្វស្តិ, ខ្មែរប្រើផ្លាស់ វ ជាស្រះ ួ, ិ > ី; សុវត្ថិ, សោត្ថិ) សេចក្ដីសុខស្រួល; ការប្រព្រឹត្តទៅស្រួល; សេចក្ដីចម្រើនដោយសុខ; សេចក្ដីសុខចម្រើន, គ្រោះល្អ; ដំណើរមានជោគ : មានសួស្ដី, ទៅមកដោយសួស្ដី ។ ពាក្យឲ្យពរគ្នាបានរាល់ពេល (ប្រើតាមសម័យនិយម) : សួស្ដី ! សូមឲ្យមានសួស្ដី ! ។
- សួស្ដីភ័ទ្រ សេចក្ដីចម្រើនដោយសួស្ដី ។
- សួស្ដីភាព ដូចគ្នានឹង សុវត្ថិភាព ។
- សុខសួស្ដី សុខនិងសួស្ដី ។
- ស្រីសួស្ដី សិរីនិងសួស្ដី ។
- រាត្រីសួស្ដី ! (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាត្រី) ។
- សាយ័ណ្ហសួស្ដី ! (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សាយណ្ហ ឬ សាយ័ណ្ណ) ។
- អរុណសួស្ដី ! (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អរុណ) ។
-
សាយណ្ហៈ
( ន.នាមសព្ទ )
[--យុ័ន-ហៈ]
(សាយណ្ហ; សាយាហ្ន) វេលារសៀល, ពេលល្ងាច : វេលាសាយ័ណ្ហ; ហៅ សាយណ្ហកាល ឬ--សម័យ ក៏បាន (ព. ផ្ទ. បុព្វណ្ហៈ, បុព្វ័ណ្ហ ឬ បុព្វណ្ហកាល, --សម័យ) ។ សាយណ្ហៈ សុវត្ថិ ! ឬ សាយណ្ហៈ សួស្ដី ! (សាយុ័ន-ហៈសុវ៉ាត់ ឬ--សួស-ស្ដី) “សួស្ដីក្នុងវេលារសៀលឬក្នុងវេលាល្ងាច”; ពាក្យសម្រាប់ឲ្យពរគ្នាឬគំនាប់គ្នាក្នុងវេលាតាំងអំពីថ្ងៃជ្រេពីត្រង់ រហូតដល់ថ្ងៃអស្ដង្គត (ប្រើតាមសម័យនិយម), បានសេចក្ដីថា សូមឲ្យមានសួស្ដីក្នុងវេលារសៀល ឬ ក្នុងវេលាល្ងាច !; សរសេរជា សាយ័ណ្ហ សុវត្ថិ ! ឬ សាយ័ណ្ហ សួស្ដី ! ក៏បាន (ព. ផ្ទ. អរុណ សុវត្ថិ ! ឬ សួស្ដី !; រាត្រី សុវត្ថិ ! ឬ –សួស្ដី !) ។
- សាយណ្ហាភិវាទ (បា. សាយណ្ហ + អភិវាទ) ការពោលពាក្យគំនាប់គ្នាក្នុងវេលាសាយ័ណ្ហថា : សាយ័ណ្ហ សុវត្ថិ ! ឬ សាយ័ណ្ហ សួស្ដី ! (ព. ផ្ទ. វាសរង្គាភិវាទ) ។ល។
Headley's Khmer-English Dictionary Full Text Search
-
អរុណ
( n )
[ʔaʔrun]
- detail »
rising sun; dawn, sunrise
Headley's Khmer-English Dictionary Subentry Full Text Search
-
ព្រះអរុណ
[preah ʔaʔrun]
sun
-
អរុណទីមួយ
[ʔaʔrun tii muə yɔɔ]
false dawn
-
អរុណប្បភា
[ʔaʔrun prɑpʰie]
early morning sunlight
-
អរុណព័ណ៌
[ʔaʔrun -----]
color of the sunrise; orange / golden color
-
អរុណរង្សី
[ʔaʔrun reaŋsəy]
golden ray of light
-
អរុណរស្មី
[ʔaʔrun reaʔsməy]
See:អរុណរង្សី -
អរុណសារថិ
[ʔaʔrun -----]
See:អរុណករ -
អរុណសុវត្ថិ
[ʔaʔrun soʔvattʰeʔ~soʔvat]
good morning
-
អរុណសួស្តី
[ʔaʔrun suǝsdǝy]
good morning
-
អរុណសួស្តី
[ʔaʔrun suǝsdǝy]
good morning