Khmer Dictionary: អបាយ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កាម
( ន.នាមសព្ទ )
សេចក្ដីប្រាថ្នា, ចំណង់; ទ្រព្យសម្បត្តិនិងកិលេសដែលសត្វតែងប្រាថ្នា ។ សព្ទនេះប្រើជាបទសមាសបានជាអនេក; បើរៀងពីខាងដើមសព្ទដទៃ អ. ថ.
- កាម៉ៈ ដូចជា កាមគុណ, កាមតណ្ហា ជាដើម ។
- កាមគុណ ដំណើរចំរើននៃសេចក្ដីប្រាថ្នានូវអារម្មណ៍ទាំង ៥ គឺ រូប, សំឡេង, ក្លិន, រស, សម្ផស្ស ។
- កាមច្ឆន្ទៈ (កាម-ម៉ាច់-ឆាន់-ទៈ) សេចក្ដីពេញចិត្តក្នុងកាម ។
- កាមតណ្ហា ចំណង់ចំពោះកាម, សេចក្ដីប្រាថ្នាមិនចេះចប់ក្នុងកាម ។
- កាមទុក្ខ សេចក្ដីលំបាកក្នុងកាម, ទុក្ខដែលកើតឡីងព្រោះកាម ។
- កាមបង្កៈ (--ប៉័ង-កៈ) ភក់គឺកាម ឬកាមដូចជាភក់ ។
- កាមបរិឡាហៈ (--ប៉ៈ-រិ-ឡា-ហៈ) សេចក្ដីក្ដៅក្រហាយ, រោលរាល, អន្ទះអន្ទែងព្រោះកាម ។
- កាមភព ភពគឺកាម ឬភពដែលប្រកបដោយកាមគុណទាំង ៥ , បានដល់ភព ១១ គឺទេវលោក ៦, មនុស្សលោក ១, អបាយភូមិ ៤ ។
- កាមភោគិសេយ្យា (--សៃ-យ៉ា) ដំណេករបស់បុគ្គលអ្នកបរិភោគកាម (អ្នកបរិភោគកាមច្រើនដេកផ្អៀងទៅខាងឆ្វេង) តាមអដ្ឋកថា សុត្តន្តបិដក ។ កាមភោគី អ្នកបរិភោគកាម ។ ឥត្ថី.
- កាមភោគិនី ។ កាមយោគ សេចក្ដីប្រកប ឬព្យាយាមក្នុងកាម ។
- កាមរាគ តម្រេកក្នុងកាម ។ កាមរាគានុស័យ កិលេសយ៉ាងល្អិត ដែលដិតត្រាំប្រចាំនៅក្នុងសន្ដាន គឺកាមរាគ ។ កាមរោគ រោគកើតឡើងព្រោះកាម ។
- កាមវិតក្ក (--វិ-តាក់-កៈ) សេចក្ដីត្រិះរិះក្នុងកាម ។ កាមវិយោគ ការព្រាត់ប្រាស់និរាសចាកកាម ។
- កាមសិនេហៈ ឬ កាមស្នេហា សេចក្ដីស្រឡាញ់ជក់ជាប់ស្អិតក្នុងកាម ។
- កាមសុខ សុខក្នុងកាម ឬសេចក្ដីសប្បាយដែលកើតឡើងអំពីកាម ។
- កាមសុខល្លិកានុយោគ ការប្រកបរឿយៗ ក្នុងកាមសុខ, ការប្រព្រឹត្តជាប់ចិត្តចំពោះកាមសុខ ។
- កាមាទីនវៈ (--ម៉ា-ទី-នៈ-វៈ) ឬ - កាមាទីនព (--នប់) ទោសនៃកាម, ទោសដែលកើតអំពីកាម ។
- កាមារម្មណ៍ អារម្មណ៍គឺកាម ៦ យ៉ាង មានរូបារម្មណ៍ជាដើម ។
- កាមាវចរ ឈ្មោះឋានសួគ៌ ៦ ជាន់ ឬឈ្មោះចិត្តដែលត្រាច់ទៅក្នុងកាមភព ឬដែលចុះស៊ប់កាន់កាមភព ។
- កាមាសវៈ (--សៈ-វ៉ៈ) អាសវៈគឺកាម ។
- កាមុបាទាន (-ប៉ា-) សេចក្ដីប្រកាន់មាំក្នុងកាម ។
- កាមុម្មត្តកៈ (កាម៉ុម-ម៉ាត់-តៈ-កៈ) អ្នកឆ្កួតព្រោះកាម ឬដែលឆ្កួត, ដែលវក់ក្នុងកាម ។ កាមេសនា ការស្វែងរកកាម ។
- កាមោឃៈ (--ឃៈ) អន្លង់គឺកាម ឬ កាមដូចជាអន្លង់ ។ល។
-
ទុគ្គតិ
( ន.នាមសព្ទ )
[ទុក-គៈតិ ]
(ទុគ៌តិ) ដំណើរទៅអាក្រក់; ផ្លូវជាទីទៅកាន់កំណើតអាក្រក់, កំណើតអាក្រក់; បានខាងកំណើតក្នុងអបាយភូមិ ៤ នរក, ប្រេត, អសុរកាយ, តិរច្ឆាន ។ ព. ផ្ទ. សុគតិ ។
- ទុគ្គតិគាមី (ទុក-គៈ--) ន. (បា.) អ្នកដែលទៅកាន់ទុគ្គតិ, អ្នកដែលបម្រុងនឹងទៅកាន់ទុគ្គតិ ឬអកុសលធម៌ដែលនាំសត្វទៅកាន់ទុគ្គតិ ។ បើស្ត្រីឬធម្មជាតិជាទុគ្គតិគាមិនី ។ ព. ផ្ទ. សុគតិគាមី, សុគតិគាមិនី ។
- ទុគតិភព (ទុក-គៈ-តិភប់) ន. (បា. ក្ល.; បា. ទុគ្គតិភវ) កន្លែងកើតនៃសត្វដែលមានគតិអាក្រក់ គឺអបាយភូមិ ៤ : អំពើអាក្រក់តែងនាំសត្វឲ្យទៅកើតក្នុងទុគ្គតិភព ។
- ទុគ្គតិភូមិ (ទុក-គៈ-តិភូមិ) ន. (បា.) ដូចគ្នានឹង ទុគ្គតិភព (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ) ។ល។
-
នរក
( ន.នាមសព្ទ )
[ន៏រក់]
ទីអបាយភូមិ ឬអធោលោក ដែលមានរណ្ដៅជាលំនៅនៃសត្វមានបាបនៅរងទុក្ខតាមកម្លាំងកម្មដែលខ្លួនធ្វើ : ចុះនរក, ធ្លាក់នរក ។
-
បរទារកម្ម
( ន.នាមសព្ទ )
[ប៉ៈរ៉ៈទារ៉ៈក័ម]
អំពើដែលបុរសប្រព្រឹត្តខុសចំពោះភរិយារបស់អ្នកដទៃ គឺអំពើលួចប្រពន្ធគេ : បរទារកម្ម ជាអំពើលាមកអាក្រក់របស់បុរសពាយងាយ ឈ្លក់ចិត្តងប់ស៊ប់ក្នុងអបាយមុខឈ្មោះឥត្ថីធុត្តៈ ឬ ឥត្ថីធូត, ស្ត្រីទ្យូត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បរាភព ទៀតផង) ។
-
ប្រាប្ត
( គុ.គុនសព្ទ )
[ប្រាប្តៈ ឬប្រាប ]
(បត្ត) ដែលបានដល់ហើយ, ដែលបានលុះឬបានសម្រេចហើយ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : បុគ្គលធ្វើបាប រមែងតែប្រាប្ត អបាយណាមួយ ទោះបីព្រះពុទ្ធ ក៏ពុំអាចជួយ កើតនៅរងួយ តាមកម្មខ្លួនឯង (លំអាន ព. ពុ.) ។
-
ប្រេត
( ន.នាមសព្ទ )
[ត. ទ. អ. ថ. ប្រែត ]
(បេត) សត្វកើតក្នុងអបាយភូមិពួកមួយ : ពួកប្រេត ។ គុ. អ្នកដែលធ្វើមរណកាលទៅកាន់បរលោកហើយ ។
-
យមៈ
( ន.នាមសព្ទ )
[យៈមៈ ]
សេចក្ដីស្លាប់; អធិបតីនរក; ច្រើនហៅថា ព្រះយម ។
- យមក្ខន្ធ (យៈម័ក-ខ័ន) ពួកនរក ។
- យមទូត (យៈមៈ--) បម្រើយមៈ (មរណៈ ឬជរា, ព្យាធិ, មរណៈ) ។
- យមបាល (យៈមៈ--ឬ យំមៈ--) អ្នករក្សានរក : ពួកយមបាល (ខ្មែរហៅក្លាយ ជាយម្ភុបាល ក៏មាន គួរលែងប្រើ) ។
- យមបុរស (យៈមៈបុរ៉ស់) បុរសរបស់យមៈ (មរណៈ) ។
- យមរាជ (យៈមៈរាច ឬ យំមៈ--) មច្ចុរាជ; ស្តេចត្រួតត្រានរក ។ ខ្មែរប្រើពាក្យ យមរាជ នេះជាឋានន្តរ (ងារ) នៃសេនាបតី ក្រសួងយុត្តិធម៌ (ក្រសួងតុលាការ), សម័យបច្ចុប្បន្ននេះក៏នៅតែប្រើជាឋានន្តរនៃរដ្ឋមន្រ្តីក្រសួងយុត្តិធម៌នុះដូចពីដើមដែរ : លោកអ្នកឧកញ៉ាយមរាជ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌; ប្រជាពលរដ្ឋច្រើនតែ ហៅតាមទម្លាប់ក្រៅពីការសរសេរថា ជមរាជ (ជំរាច) ទៅជាប្រាក្រឹត ខ្មែរ : លោកជមរាជ (គួរហៅឲ្យត្រូវថា យមរាជ វិញ) ។
- យមលោក (យៈមៈ--) ឋាននរក, អបាយលោក ។
- យមសាធន៍ (យៈមៈសាត) ឋាននរក, នរក ។ល។
-
លោក
( ន.នាមសព្ទ )
សភាវធម៌ដែលតែងកើតតែងវិនាសរឿយៗ ឬដែលបាត់ៗឃើញៗ គឺដែលកើតមានហើយបាត់ៗ ហើយមានឡើងវិញតាមកាលសម័យ; បើនិយាយដោយការរៀបរាប់ គឺ ដី, ទឹក, ភ្លើង, ខ្យល់, អាកាស; មនុស្សសត្វទួទៅទាំងអស់; ឋានមនុស្ស; ឋានសួគ៌; ឋានព្រហ្ម; ឋាននរក, ប្រេត ។ល។ ប្រើភ្ជាប់ជាមួយនឹងសព្ទដទៃបានតាមគួរដល់ការប្រកប; បើរៀងខាងដើម អ. ថ. លោកៈ; ដូចជា : លោកធម៌, លោកបាល, លោកសន្និវាស ជាដើម; បើរៀងពីខាងចុង អ. ថ. លោក, ដូចជា : ទេវលោក, ព្រហ្មលោក, មនុស្សលោក ជាដើម ។
- លោកថា រឿងរ៉ាវសម្រាប់លោក, រឿងព្រេង ។
- លោកកោលាហល (--កោល៉ាហល់) ការភ្ញាក់ផ្អើល, ជ្រួលជ្រើម ក្នុងពិភពលោក ។
- លោកខាណុ ឬ --ស្ថាណុ (ព. ប្រ.) មនុស្សដែលប្រព្រឹត្តអំពើអាក្រក់ក្រៃពេកទុកដូចជាដង្កត់ឬដូចជាចម្រូងក្នុងលោក ។
- លោកគតិ ដំណើររបស់លោក គឺអំពើឬកិច្ចការរបស់មនុស្សឬសត្វ ។
- លោកគរុ ឬ --គុរុ អ្នកធ្ងន់ក្នុងលោកឬដែលជាគ្រូរបស់សត្វលោកគឺព្រះសព្វញ្ញុពុទ្ធ; តាមលទ្ធិព្រាហ្មណ៍ថា ព្រះព្រហ្ម ។
- លោកចក្ខុ ឬ --ចក្សុ ភ្នែករបស់លោក គឺព្រះអាទិត្យ ។
- លោកចលាចល (--ចៈល៉ា ចល់) ការកម្រើករំពើកក្នុងលោក ។
- លោកចិន្តា (--ចិន-ដា) សេចក្ដីរិះគិតអំពីលោក គឺការរិះគិតរកហេតុរកដំណើរក្នុងលោក ។
- លោកជនក (--ជៈនក់) ឬ លោកបិតា បិតារបស់លោក គឺព្រះសិវៈឬវិស្ណុ (តាមលទ្ធិព្រាហ្មណ៍) ។
- លោកជននី (--ជៈនៈ--) ឬ លោកមាតា មាតារបស់លោក គឺនាងឧមាឬលក្សី្ម (តាមលទ្ធិព្រាហ្មណ៍ ។
- លោកជេដ្ឋ, --ជេស្ឋ ឬ--សេដ្ឋ អ្នកប្រសើរឬចម្បងជាងសត្វលោក គឺព្រះសម្មាសម្ពុទ្ធ; តាមលទ្ធិព្រាហ្មណ៍ថា ព្រះព្រហ្ម ។
- លោកត្ថចរិយា (លោក័ត-ថៈចៈរ៉ិយ៉ា) ការប្រព្រឹត្តអំពើជាប្រយោជន៍ដល់លោក (ចរិយារបស់ពុទ្ធាទិបណ្ឌិត) ។
- លោកត្រ័យ លោកបី គឺមនុស្សលោក, ទេវលោក, ព្រហ្មលោក; មានន័យដទៃផ្សេងថា មេឃឬឋានសួគ៌, ផែនដី, ឱកាសកណ្ដាល (ចន្លោះមេឃនិងដី) ឬបាតាល ។
- លោកធម្មតា (--ធ័ម-មៈដា) ធម្មតារបស់លោក គឺការមិនទៀងរបស់លោក ។
- លោកធម៌ ធម៌សម្រាប់លោក គឺអាការ, សណ្តាប់ធ្នាប់ឬធម្មតារបស់សត្វលោក; តាមពុទ្ធសាសនាថាមាន ៨ យ៉ាងគឺ ១-លាភៈ ការបាន; ២-អលាភៈ ការខានបានឬខាតបង់; ៣-យសៈ ការមានយសស័ក្តិ; ៤-អយសៈ ការមិនមានយសស័ក្តិ ឬការថ្លោះធ្លាក់យសស័ក្តិ; ៥-និន្ទា ការតិះដៀល; ៦-បសំសា ការសរសើរ; ៧-សុខៈ ការបានសុខ; ៨-ទុក្ខៈ ការបានទុក្ខ ។
- លោកធាតា ឬ--ធាត្ឫ អ្នកបង្កើតលោក គឺព្រះព្រហ្ម ឬព្រះសិវៈ (តាមលទ្ធិព្រាហ្មណ៍) ។
- លោកធាតុ (--ធាត) ចក្រវាល, ទំហំលោកក្នុងមណ្ឌលចក្រវាលមួយៗ ។
- លោកនាថ អ្នកដែលជាពំនាក់របស់សត្វលោក គឺព្រះសម្មាសម្ពុទ្ធ; តាមលទ្ធិព្រាហ្មណ៍ថា ព្រះព្រហ្ម ព្រះសិវៈ, ព្រះនារាយណ៍ ។
- លោកនាយក (--យក់) អ្នកដឹកនាំសត្វលោក (ព្រះសព្វញ្ញុពុទ្ធ) ។
- លោកនិន្នាទ (--និន-នាត) សូរសព្ទគឹកកងក្នុងលោក; ដំណើរល្បីលេចឮសាយសុសក្នុងលោក ។
- លោកនិយម (--យំ) ធម្មតារបស់លោក ។
- លោកនិស្សរណធម៌ (--និស-សៈរ៉ៈ-ណៈធ័រ) ធម៌ជាគ្រឿងរលាស់ខ្លួនចេញចាកលោក (លោកុត្តរធម៌) ។
- លោកនិស្សិត ដែលអាស្រ័យនៅក្នុងលោក, មនុស្សឬអ្វីៗទាំងអស់ដែលមាននៅក្នុងលោក ។
- លោកន្តគូ (លោក័ន-តៈគូ; បា. < លោក + អន្ត “ទីបំផុត” + គូ “អ្នកដល់”) អ្នកដល់នូវទីបំផុតលោក (ព្រះខីណាស្រព) ។
- លោកន្តទស្សី (លោក័ន-តៈទ័ស-សី; បា. < លោក + អន្ត “ទីបំផុត” + ទស្សី “អ្នកឃើញ”) អ្នកឃើញទីបំផុតលោក គឺអ្នកឃើញព្រះនិញ្វន (ព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្ត) ។
- លោកន្តរ (លោក័ន-តៈរ៉ៈ ឬលោកន់-ដ; បា. < លោក + អន្តរ “ចន្លោះ”) ទីឬប្រទេសជាចន្លោះលោក; ឈ្មោះនរកនៅត្រង់ចន្លោះលោក (ហៅ លោកន្តរនរក ក៏បាន) ។
- លោកន្តរិកសត្វ (លោក័ន-តៈ រ៉ិកៈស័ត) សត្វដែលកើតក្នុងលោកន្តរនរក ។
- លោកបថ ឬ--បទ (--បត់) ផ្លូវលោក គឺសណ្ដាប់ធ្នាប់, បែបបទ, ទំនៀមរបស់សត្វលោក; ទំនៀមស្រុកទេស ។
- លោកបាល អ្នករក្សាលោក គឺមហារាជ ៤ អង្គជាអ្នកគ្រប់គ្រងរក្សាលោក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុលោកបាល ផង) ។
- លោកបិតាមហា (សំ. បា. --បិតាមហ) ជីតារបស់សត្វលោក គឺមហាព្រហ្ម (តាមលទ្ធិព្រាហ្មណ៍) ។
- លោកប្បត្តិ ឬ--ប្រវត្តិ (--ប៉ៈវ័ត ឬ --ប្រវ័ត) ពង្សាវតារលោក ។
- លោកប្រទីប ប្រទីប (ពន្លឺ) របស់លោក (ព្រះសព្វញ្ញុពុទ្ធ) ។
- លោកប្រសិទ្ធ ដែលប្រាកដ, ជាក់ច្បាស់ដល់ពួកមនុស្សទួទៅ, ដែលមានគេដឹងឬស្គាល់ពេញពាស ។
- លោកយាត្រា ដំណើរ, ការប្រព្រឹត្តទៅរបស់លោក; កិច្ចការរបស់មនុស្ស; ការរស់នៅរបស់សត្វលោក ។
- លោកវឌ្ឍនៈ ឬ--វុឌ្ឍិ សេចក្ដីចម្រើនរបស់លោក ។
- លោកវាទ ឬ --វោហារ សម្ដីឬវោហាររបស់លោក ។
- លោកវិជ្ជា ឬ--វិទ្យា វិជ្ជាសម្រាប់លោក (តាមសម័យនិយម) ។
- លោកវិទ អ្នកចេះវិជ្ជាសម្រាប់លោក ។
- លោកវិទូ អ្នកដឹងច្បាស់នូវលោក (ព្រះសម្មាសម្ពុទ្ធ) ។
- លោកវិនាស សេចក្ដីវិនាសលោក, ការប្រល័យលោក។
- លោកសក្ខី ឬ--សាក្សី (សំ. --សាក្សិន៑) បន្ទាល់របស់លោក គឺភ្លើង; ព្រះព្រហ្ម ។
- លោកសង្រ្គោះ (សំ. --សំគ្រហ) ការសង្រ្គោះមនុស្សមិនរើសមុខ, ការជួយទំនុកបម្រុងមនុស្សផងគ្នាឲ្យបានសុខ, ឲ្យកើតសន្តិភាព ។
- លោកសណ្ឋាន ទ្រង់ទ្រាយ ឬបែបភាពពិភពលោក, ភូគោល ។
- លោកសន្តិភាព សេចក្ដីស្ងប់របស់លោក ។
- លោកសន្តិសុខ ដំណើរសុខសាន្តរបស់លោក ។
- លោកសន្និវាស ពពួកសត្វដែលនៅអាស្រ័យក្នុងលោក, ពួកមនុស្ស; លោកទាំងអស់ ។
- លោកសព្ទ (--ស័ប) សូរសព្ទរបស់លោក; ភាសាសម្ដីរបស់សត្វលោក ។
- លោកស្ថិតិ ដំណើរស្ថិតនៅរបស់លោក, ដំណើរដែលលោកតាំងនៅតាមកាលកំណត់; អាយុផែនដី ។
- លោកហាស ឬ--ហាសៈ សេចក្ដីរីករាយសប្បាយរបស់ពួកមនុស្ស ។ល។
- លោកាធិបតី (--ធិប៉ៈដី; សំ. បា. --តិ < លោក + អធិបតិ) អធិបតីរបស់លោក (មហាព្រហ្ម); ម្ចាស់របស់លោក, ម្ចាស់ទ្វីប (ស្តេចចក្រពត្តិ) ។
- លោកាធិបតេយ្យ (--ធិប៉ៈតៃ) ការប្រកាន់យកលោកជាធំ គឺការខ្លាចចិត្តពួកមនុស្សផងគ្នា; ការប្រុងប្រយ័ត្នមិនហ៊ានធ្វើអំពើអាក្រក់ ព្រោះខ្លាចគេដឹង នឹកខ្មាសគេទុកជាមុន ។
- លោកាធិប្បាយ ឬ - លោកាភិប្រាយ (បា. < លោក + អធិប្បាយ ឬ សំ. < លោក + អភិប្រាយ) សេចក្ដីអធិប្បាយអំពីលោកសណ្ឋាន ។
- លោកានុវត្តន៍ ឬ - លោកានុវត្តិ (--វ័ត; បា. < លោក + អនុវត្តន ឬ អនុវត្តិ) ការប្រព្រឹត្តតាមលោក គឺការអនុលោមតាមបែបបទរបស់មនុស្ស ផងគ្នា, ការយកតម្រាប់គ្នា ។
- លោកាមិស ឬ --សៈ (បា. --ស; សំ. --ឞ , < លោក + អាមិស ឬ --ឞ) នុយរបស់សត្វលោក គឺបញ្ចកាមគុណ (រូប, សំឡេង, ក្លិន, រស, សម្ផស្ស) ។
- លោកាយតៈ ឬ លោកាយតសាស្រ្ត (--យ៉ៈតៈ ឬ--សាស) គម្ពីរសម្តែងគតិលោកដែលមានដំណើរសេចក្ដីរយីករយាកមិនគួរជឿ ឬគម្ពីរដែលមានសេចក្ដីបដិសេធថាឋានសួគ៌ឋាននរកមិនមាន ។
- លោកាយតិកៈ (--យ៉ៈតិ-កៈ) អ្នកដែលស្ទាត់ជំនាញខាងលោកាយតសាស្រ្ត; បើស្ត្រីជា លោកាយតិកា ។
- លោកុត្តរ (--កុត-តៈរ៉ៈ ឬ--កុត-ដ; បា. < លោក + ឧត្តរ “ឆ្លង; ប្រសើរ, ក្រៃលែង, លើសលែង”) ឬ - លោកុត្តរធម៌ ធម៌ចម្លងសត្វឲ្យចេញផុតចាកលោកគឺ មគ្គ ៤, ផល៤, និញ្វន ១; ហៅថា នព្វលោកុត្តរធម៌ ក៏បាន (ព. ពុ.) ។
- លោកុត្តរចិត្ត (--កុត-តៈរ៉ៈចិត) ចិត្តដែលឆ្លងផុតចាកលោក គឺចិត្តរបស់អរិយបុគ្គល ដែលបានសម្រេចមគ្គផលហើយ (ព. ពុ.) ។
- លោកុត្តរសម្បត្តិ (--កុត-តៈរ៉ៈសំប័ត) មគ្គផលនិញ្វន (ព. ពុ.) ។
- លោកុត្តរាភិសម័យ (--កុត-តៈរ៉ាភិសៈម៉ៃ; បា. <លោក + ឧត្តរ + អភិសមយ) ការបានសម្រេចមគ្គផល (ព. ពុ.) ។
- លោកុត្តរារិយមគ្គ (-កុត-តៈរ៉ារ៉ិយៈម័ក; បា. < លោក + ឧត្តរ + អរិយ + មគ្គ) ផ្លូវរបស់អរិយបុគ្គលសម្រាប់ឆ្លងចាកលោក (ព. ពុ.) ។
- លោកេស (បា. < លោក + ឦស ឬ សំ. --ឦឝ “ដែលជាធំ”) អ្នកដែលជាធំ ឬជាចម្បងជាងសត្វលោក គឺព្រះសម្មាសម្ពុទ្ធ (តាមលទ្ធិព្រាហ្មណ៍ថាមហាព្រហ្ម) ។
- លោកេស្វរៈ (--កេស-ស្វៈរ៉ៈ; សំ. < លោក + ឦឝ្វរ “ដែលជាធំ”; បា. លោកិស្សរ < លោក + ឥស្សរ) អ្នកដែលជាធំក្នុងលោកឬជាងសត្វលោក ។ នាមរបស់ពោធិសត្វដែលពួកពុទ្ធសាសនិកខាងឧត្តរនិកាយឬមហាយានសន្មតដោយផ្សែផ្សំតាមមតិរបស់ខ្លួន, ប្រកាសជំនឿថាជាធំខាងការបីបាច់រក្សាសត្វលោក ក្នុងសាសនារបស់ព្រះសក្យមុនីគោតម, ផ្គូធៀបគ្នានឹងមហាព្រហ្មឬវិស្ណុរបស់ពួកព្រាហ្មណ៍ (ហៅ អវលោកេស្វរៈ ក៏បាន) ។ល។
- ភាជនលោក ( ភាជៈនៈលោក) ប្រទេសសម្រាប់សត្វលោកនៅអាស្រ័យ, កន្លែងកើតស្លាប់របស់ពពួកសត្វ ។
- ទេវលោក ឋានសួគ៌ ។
- បរលោក (ប៉ៈរៈ-- ឬ ប-ល៉ោក) លោកខាងមុខ ។
- បេតលោក ឬ ប្រេត-- (ប៉េតៈ-- ឬ ប្រេតៈ--) ឋានប្រេត, លំនៅរបស់ពួកប្រេត ។
- ព្រហ្មលោក ឋានព្រហ្ម ។
- មនុស្សលោក ឋានមនុស្ស; មនុស្សប្រុសស្ត្រី ។
- យមលោក ឬ អបាយលោក អបាយភូមិ ។
- សត្តលោក ឬ សត្វ-- ពពួកសត្វ ។
- ឥធលោក (អិធៈ--) លោកនេះ, ជាតិនេះ ។
- ឱកាសលោក (ឱកាសៈ--) ភាគអាកាស ។ល។
-
វិនិបាតិក
( ន.នាមសព្ទ )
[--ប៉ាតិកៈ ឬ--តិក]
អ្នករងទុក្ខ; អ្នកធ្លាក់ក្នុងអបាយ ។
- វិនិបាតិកសត្វ សត្វដែលកើតក្នុងអបាយ (អាបាយិកសត្វ) ។
- វិនិបាតិកាសូរ (សំ. បា. វិនិបាតិក + អសុរ) អសុរកាយក្នុងពួកវិនិបាតិកសត្វ ។
-
អបាយ--
(មើលក្នុងពាក្យ អបាយ) ។
Headley's Khmer-English Dictionary Full Text Search
-
អបាយ
( n )
[ʔaʔbaay]
- detail »
unhappy place, the underworld, the nether region, hell
-
អបាយ
( n )
[ʔaʔbaay]
- detail »
affliction; ruin, destruction, annihilation
Headley's Khmer-English Dictionary Subentry Full Text Search
-
អបាយសត្ត
[ʔaʔbaay sattaʔ]
creature born in hell
-
អបាយសមុទ្រ
[ʔaʔbaay saʔmot~saʔmottreaʔ-]
the ocean of misery
-
អបាយគាមិន
[ʔaʔbaay -----]
person about to be reborn in hell
-
អបាយទ្វារ
[ʔaʔbaay tvie]
the gateway to hell, the road to hell
-
អបាយបរាយនៈ
[ʔaʔbaay -----]
one who is headed for hell; person who will experience suffering in the future
-
អបាយភព
[ʔaʔbaay pʰup]
unhappy place, hell, abode of demons
-
អបាយភូមិ
[ʔaʔbaay pʰuum]
See:អបាយភព -
អបាយមុខ
[ʔaʔbaay muk]
vice, sin, bad habit
-
អបាយលោក
[ʔaʔbaay look~lookaʔ]
unhappy place, hell