Khmer Dictionary: អនត្តាធីន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
សេរី
( ន.នាមសព្ទ )
[សេរ៉ី ]
(< សេរ “សិទ្ធិឬអំណាចលើខ្លួន” + ឦ (បច្ច័យ) “មាន”; ស្វៃរិន៑ < ស្វៃរ + ឥន៑) អ្នកដែលមានអំណាចលើខ្លួន, អត្តាធីន (ព. ផ្ទ. អសេរី, អនត្តាធីន, បរាធីន); បើស្ត្រីជា សេរិនី (ប. ព. សេរ គុ. ឬ ន. ផង) ។
- សេរីកា ការដោះខ្លួនឲ្យរួច, ការធ្វើខ្លួនឲ្យមានសេរីភាព, ការរំដោះចេញឲ្យផុតស្រឡះពីអំណាចរបស់ជនដទៃ ។
- សេរីបទេស ឬ - ស្វៃរីប្រទេស (បា. សេរិ--; សំ. ស្វៃរិ--) ប្រទេសឯករាជ្យដែលមានអំណាចពេញទី ។
- សេរីភាព ឬ - ស្វៃរីភាព (បា. សេរិភាវ; សំ. ស្វៃរិភាវ) អំណាចដែលអាចធ្វើអ្វីបានតាមអំពើចិត្ត ប៉ុន្តែក្រោមច្បាប់, អំណាចពេញទី (ប៉ុន្តែមានមាត្រាច្បាប់ជាគោលដែរ) : មានសេរីភាព, ចិញ្ចឹមជីវិតដោយសេរីភាព, នៅដោយសេរីភាព, ទៅមកដោយសេរីភាព ។
- សេរីរដ្ឋ រដ្ឋសេរី, រដ្ឋដែលមានសេរីភាពឬអំណាចពេញទី, រដ្ឋឯករាជ្យ ។ល។
-
អនត្តា
( គុ.គុនសព្ទ )
[អៈនុ័ត-តា]
(< អន៑ “ពុំ, មិន, មិនមែន, ឥត” + អត្តា “ចិត្ត; ខ្លួន”; អនាត្មន៑ < អន៑ + អាត្មន៑ ឬ និរាត្មន៑ < និស៑ > និរិ “មិន, មិនមែន” + អាត្មន៑) ដែលមិនមែនជារបស់ចិត្ត, ដែលមិនលុះក្នុងអំណាចចិត្ត; ដែលឥតខ្លឹមសារ ។ ន. អ្វីៗដែលមិនលុះក្នុងអំណាចចិត្ត : រូប, វេទនា, សញ្ញា, សង្ខារ, វិញ្ញាណ ជា អនត្តា (ព. ពុ.) ។
- អនត្តាធីន អ្នកដែលមិនមានអំណាចលើខ្លួន, ដែលពឹងផ្អែកផ្តែកអាស្រ័យអ្នកដទៃ,
- អញ្ញាធីន (ព. ផ្ទ. អត្តាធីន, សេរី ឬ ស្វៃរិន) ។
- អនត្តានុបស្សនា (--បុ័ស-សៈន៉ា) ប្រាជ្ញាដែលពិចារណាឃើញថាបញ្ចក្ខន្ធឬអាយតនៈ ជាដើមជា អនត្តា ។
- អនត្តានុបស្សី (--បុ័ស-សី) អ្នកដែលតែងពិចារណាឃើញថាបញ្ចក្ខន្ធឬអាយតនៈជាដើមជា អនត្តា (បើស្ត្រីជា អនត្តានុបស្សិនី) ។ល។
-
អធីន
( គុ.គុនសព្ទ )
[អៈ--]
ដែលពឹងផ្អែក, ដែលផ្អែកលើ, ដែលអាស្រ័យ, ដែលអាងឬអែបអាង; ដែលស្ថិតនៅក្នុងអំណាច; ដែលងាយស្ដីប្រដៅ (ប្រើជា ន. ក៏បាន) ។ សម្រាប់ប្រើភ្ជាប់ពីខាងចុងសព្ទដទៃ ដូចជា ទារាធីន ឬ ភរិយាធីន អ្នកដែលអាងភរិយា ។
- បរាធីន ឬ - អញ្ញាធីន, អនត្តាធីន អ្នកដែលអាងអ្នកដទៃ, ដែលអាងតែគេ ។
- បុត្តាធីន ឬ - បុត្រាធីន អ្នកដែលអែបអាងកូន ។
- អត្តាធីន អ្នកដែលមានអំណាចលើខ្លួនឯង, សេរី ឬស្វៃរិន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំងនេះទៀតផង) ។ល។
-
អាយ័ត
( កិ.កិរិយាសព្ទ )
[--យ៉ាត់]
(អាយត្ត “ដែលពឹងផ្អែកលើអ្នកដទៃ, ដែលឥតអំណាចលើខ្លួន; បរាធីន ឬ អញ្ញាធីន, អនត្តាធីន”) បញ្ញត្ត, ហាមដោយដាច់ខាត, ដាក់អាជ្ញាឬដាក់កំហិតយ៉ាងតឹងតែង, ប្រិតយ៉ាងតឹង : អាយ័តពុំឲ្យទៅមកទៀត ។ ហាមឬដាក់កំហិតយ៉ាងដាច់ខាតចំពោះអ្នកកាន់កាប់ឬអ្នកគ្រប់គ្រង : អាយ័តពុំឲ្យប្រហែសធ្វេសបណ្តោយគោឲ្យស៊ីស្មៅក្នុងទីនោះទៀត ។ ប្រើជា គុ. ក៏មាន : មនុស្សអាយ័តគេ (ព. ម.) មនុស្សកញ្ជះគេ (សរសេរជា អាយ៉ាត់ តាមទម្លាប់ក៏បាន) ។
-
អសេរី
( ន.នាមសព្ទ )
[អៈសេរ៉ី ]
(< អសេរ “មិនមែនអំណាចលើខ្លួន” + ឦ “មាន”; អស្វៃរិន៑ < អស្វៃរ + ឥន៑) អ្នកដែលមិនមានអំណាចលើខ្លួន, អ្នកដែលនៅក្រោមបង្គាប់គេ (ប្រើជា អស្វៃរិន ក៏បាន); បើស្ត្រីជា អសេរិនី រ អស្វៃរិនី ។ វេវ. អនត្តាធីន, បរាធីន ។ ព. ផ្ទ. សេរី ឬ ស្វៃរិន, អត្តាធីន, អាត្មាធីន; សេរិនី ឬ ស្វៃរិនី ។
- អសេរីបទេស ឬ - អស្វៃរីប្រទេស (បា. អសេរិប្បទេស; សំ. អស្វៃរិប្រទេស) ប្រទេសឥតអំណាច, ប្រទេសជាចំណុះគេ (ព. ផ្ទ. សេរីបទេស ឬ ស្វៃរីប្រទេស) ។
- អសេរីភាព ឬ
- អស្វៃរីភាព (បា. អសេរិភាវ; សំ. អស្វៃរិភាវ) ភាវៈនៃអ្នកឥតអំណាច (ព. ផ្ទ. សេរីភាព ឬ ស្វៃរីភាព) ។ល។
Headley's Khmer-English Dictionary Full Text Search
-
អញ្ញាធីន
- detail »
See:អនត្តាធីន
Headley's Khmer-English Dictionary Subentry Full Text Search
-
អនត្តាធីន
[ʔaʔnattaa tʰii nɔɔ]
one who is powerless over his / her own destiny; one who depends on others