Khmer Dictionary: អក្សរ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កណ្ឋជៈ
( គុ.គុនសព្ទ )
[ក័ណ-ឋៈ ជៈ]
ដែលមានសូរសំឡេងកើតត្រង់ក (បំពង់ក) សូរសំឡេងនៃអក្សរអ, អា, ក, ខ, គ, ឃ, ង, ហ ៨ តួនេះកើតក្នុងក ។
-
កាកបាទ
( ន.នាមសព្ទ )
[កាកៈបាត ]
("ជើងក្អែក”) ឈ្មោះវណ្ណយុត្តមួយយ៉ាងមានសណ្ឋានដូចជើងក្អែកសម្រាប់ប្រើជៀតអក្សរដែលសរសេរខុសហើយសរសេរជៀតពីលើ ឬពីក្រោមត្រូវការជើងក្អែកនេះ (+) ។
-
កំពែង
( ន.នាមសព្ទ )
របងធ្វើដោយឥដ្ឋ, ដោយថ្ម ឬ ភ្លឺដែលលើកព័ទ្ធជុំវិញទីណាមួយដើម្បីឲ្យដក់ទឹក ។
- កំពែងខ្សៀ គឺគែមក្បាលខ្សៀ ។ កាលពីក្នុងសម័យបុរាណ ជនជាតិថៃ បានយកពាក្យខ្មែរថា កំពែង នេះទៅប្រើថា កាំពែង ថៃអានថា កាំផែង ព្រោះអក្សរ "ព" ថៃមានខ្យល់ជា "ផ" ខ្មែរ, លុះដល់សម័យតមក ខ្មែរខ្លះយកសំដីនេះមកប្រើថា កំផែង ឃ្លាតក្លាយពីសំដីថៃ ដែលថាតាមសំដីខ្មែរពុំច្បាស់នោះក៏មាន ។
-
ក្បៀស
( ន.នាមសព្ទ )
គំនូស ( „ ) នេះសម្រាប់សម្លាប់អក្សរ ៩ តួគឺ ង៉, ញ៉, ន៉, ប៉, ម៉, យ៉, រ៉, ល៉, វ៉, (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មូសិកទន្ត) ។
-
ក្រសៀន
( ន.នាមសព្ទ )
អក្សរដែលកើតពីស្នាដៃសរសេរយ៉ាងល្អិត : អក្សរក្រសៀន ។
-
កុមារដ្ឋាន
( ន.នាមសព្ទ )
[--រ៉ាត់-ឋាន ]
ឈ្មោះថ្នាក់រៀនវិជ្ជាខាងអក្សរសាស្រ្តទី ១២ នៃក្រសួងបឋមសិក្សា ។
-
ក្រដាស
( ន.នាមសព្ទ )
សន្លឹកស្ដើងៗ ធ្វើពីវត្ថុផ្សេង គឺចំបើង, កំណាត់សំពត់, សំបកឈើ ឬ សាច់ឈើជាដើម សម្រាប់ប្រើបោះពុម្ពអក្សរ, សរសេរ, វេចខ្ចប់របស់ទាំងឡាយ ។ល។
-
ក្រវិចក្រវៀន
( គុ.គុនសព្ទ )
ដែលបត់បែនវៀចមិនត្រង់, ដែលមានរំពត់, មានរបត់, កោងរមួល ៖ ផ្លូវក្រវិចក្រវៀន, អក្សរក្រវិចក្រវៀន ។ ប្រើជា 7 ក៏បាន សរសេរក្រវិចក្រវៀន ។
-
ក្រឡាញ
( គុ.គុនសព្ទ )
ដែលមើលឃើញច្បាស់ : ស្នាមជើងក្រឡាញ, ក្រឡាក្រឡាញ, អក្សរក្រឡាញ, មើលទៅឃើញក្រឡាញ ។ ក្រឡិតក្រឡាញ (ព. អា.) ។
-
ខម
( ន.នាមសព្ទ )
ខ្មែរក្នុងបុរាណសម័យព្រេងនាយ ។ ឈ្មោះអក្សរខ្មែរបែបមួយ គឺអក្សរធំកាច់ជ្រុង (ច្រើនប្រើចារនឹងស្លឹករឹត) : អក្សរខម ។
Headley's Khmer-English Dictionary Full Text Search
-
អក្សរ
( n )
[ʔaksɑɑ]
- detail »
letter (of the alphabet); script, alphabet; written language; writing
Headley's Khmer-English Dictionary Subentry Full Text Search
-
ការចេះអក្សរ
[kaa ceh ʔaksɑɑ]
literacy, competence
-
ការមិនចេះអក្សរ
[kaa mɨn ceh ʔaksɑɑ]
illiteracy
-
ចួនអក្សរដើមព្យាង្គ
[cuən ʔaksɑɑ daəm pyieŋ]
alliteration
-
ជាលាយលក្ខណ៍អក្សរ
[cie liey ----- ʔaksɑɑ]
in written form
-
ជើងអក្សរ
[cəəŋ ʔaksɑɑ]
subscript form of a Cambodian consonant
-
ទេពអក្សរ
[teep ʔaksɑɑ]
See:ទេពអប្សរ -
បំបែកអក្សរ
[bɑmbaek ʔaksɑɑ]
to analyze a word
-
ប្រយុទ្ធនឹងគ្រោះមិនចេះអក្សរ
[prɑyut nɨŋ krʊək mɨn ceh ʔaksɑɑ]
to combat illiteracy
-
ពុម្ពអក្សរ
[pum ʔaksɑɑ]
print, type
-
មើលអក្សរដាច់
[məəl ʔaksɑɑ dac]
to be able to read; to read well