Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ហត្ថាភរណៈ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ហត្ថ ( ន.នាមសព្ទ ) [ហ័ត ]
    (ហស្ត) ដៃ; ប្រមោយ​ដំរី; ផ្នួង​សក់ ។ ឈ្មោះ​នក្សត្រ​ឬ​ផ្កាយ​ឫក្ស​ពួក​ទី ១៣ មាន ៥ ដួង​សណ្ឋាន​ស្រដៀង​នឹង​ដៃ ។ ខ្នាត​រង្វាស់​ប្រវែង​ពីរ​ចំអាម​ឬ​ប្រវែង​កន្លះ​លូក គឺ​ប្រវែង​ពី​ត្រឹម​ចុង​ដុំ​ដៃ​ដល់​ចុង​ម្រាម​ដៃ​កណ្ដាល : ប្រវែង​មួយ​ហត្ថ​មួយ​ចំអាម ។
    - ហត្ថ​ក្រពុំ ខ្នាត​រង្វាស់​ប្រវែង​មួយ​គក់ ។
    - ហត្ថ​ខ្នាត ឬ - ហត្ថ​ជាង​ឈើ រង្វាស់​ប្រវែង​មួយ​ហត្ថ ដែល​ជា​ខ្នាត​សម្រាប់​ជាង​ឈើ​ក្នុង​បុរាណ​សម័យ (ប្រវែង​កន្លះ​ម៉ែត្រ​បារាំងសែស) ហៅ វឌ្ឍកី​ហត្ថ ឬ​ហត្ថ មជ្ឈិម​បុរស ក៏​បាន ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. ហ័ត-ថៈ ដូច​ជា
    - ហត្ថ​កម្ម ឬ--កិច្ច ការ​ដែល​ត្រូវ​ធ្វើ​ដោយ​ដៃ, ការ​របស់​ជាង, ជំនាង ។
    - ហត្ថ​កម្ម​មូល (ហ័ត-ថៈក័ម-ម៉ៈមូល) ថ្លៃ​បំណាច់​ដៃ, រង្វាន់​ស្នាដៃ ។
    - ហត្ថ​កោសល្យ ឬ--សល្ល (--សល់) ការ​ឈ្លាស​ដោយ​ដៃ, ការ​ប៉ិន​ប្រសប់​ខាង​ធ្វើ​កិច្ច​ការ​ផ្សេង​ៗ​ដោយ​ដៃ មាន​ការ​គូរ​វាស​ឬ​កាត់​ដេរ​ខោ​អាវ​ជាដើម ។
    - ហត្ថ​គត (--គត់) ដែល​ដល់​ដៃ, ដែល​នៅ​ក្នុង​កណ្ដាប់​ដៃ; អ្វី​ៗ​ដែល​នៅ​ក្នុង​កណ្តាប់​ដៃ ។
    - ហត្ថច្ឆេទ (ហ័ត-ថ័ច-ឆែត) កាត់​ដៃ; ការ​កាត់​ដៃ : ទោស​ហត្ថច្ឆេទ ទោស​កាត់​ដៃ ។
    - ហត្ថប្បហារ (ហ័ត-ថ័ប-ប៉ៈ-ហា) ការ​ប្រហារ​ដោយ​ដៃ (មាន​វាយ, ទះ, តប់​ជាដើម) : ធ្វើ​ហត្ថប្បហារ ។
    - ហត្ថ​ពល កម្លាំង​ដៃ ។
    - ហត្ថ​លេខា លាយ​ដៃ, ថ្នាំង​ដៃ ។ សម័យ​បច្ចុប្បន្ន​នេះ​ប្រើ​សំដៅ​ការ​ចុះ​នាម​ដោយ​ដៃ​ខ្លួន​ឯង : ចុះ​ហត្ថ​លេខា (ចុះ​ស៊ីញេ); រ. ស. ប្រើ​ជា ព្រះ​ហស្ដ​លេខា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឡាយ​ព្រះ​ហស្ដ ឬ ឡាយ​ព្រះ​ហស្ត​លេខា ទៀត​ផង) ។
    - ហត្ថ​សូត្រ អំបោះ​ដំណង​ដៃ (ដែល​ចង​ក្នុង​វេលា​ធ្វើ​អាវាហ​មង្គល​ជាដើម) ។
    - ហត្ថ​ហារីយ៍ ដែល​ល្មម​ចាប់​កាន់​ដោយ​ដៃ​យក​ទៅ​មក​បាន : របស់​នេះ​ជា​ហត្ថ​ហារីយ៍ ។
    - ហត្ថាភរណៈ ឬ - ហត្ថាលង្ការ (បា. < ហត្ថ “ដៃ” + អាភរណ ឬ អលង្ការ “គ្រឿង​ប្រដាប់”) គ្រឿង​ប្រដាប់​សម្រាប់​តាក់តែង​ដៃ (មាន​ចិញ្ចៀន​ជាដើម) ។ល។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
  1. ហត្ថាភរណៈ [hat ʔaapʰeaʔreaʔnaʔ]
    ornaments worn on the hand / arm
  2. ហត្ថាលង្ការ [----- laŋkaa~lʊəŋkaa rɔɔ]
    See:ហត្ថាភរណៈ


Prohok Solutions @2017 : Learn Khmer | Khmer Calendar