Khmer Dictionary: ស្នូល
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កាំជ្រួច
( ន.នាមសព្ទ )
ប្រដាប់ធ្វើនឹងបំពង់ទម្លុះបាត មានស្នូលត្រសាល់ជាប់នឹងដងសម្រាប់ស្រូប, សម្រាប់បាញ់ទឹក : បាញ់កាំជ្រួច (ហៅក្លាយមកជា កញ្ជ្រួច) ។
-
កណ្ដប
( ន.នាមសព្ទ )
ប្រដាប់សម្រាប់អប, ស្នូលសម្រាប់ធ្វើជាមេក្រងស្បូវ, សម្រាប់ដេរស្លឹកប្រក់ : ដងកណ្ដប ។ ស្បូវ ឬស្លឹកដែលក្រង ដែលដេរហើយក៏ហៅ កណ្ដប ដែរ : ស្បូវ, ស្លឹកមួយកណ្ដប ។
-
ក្រឡោជី
( ន.នាមសព្ទ )
ឈ្មោះនំមួយយ៉ាងធ្វើពីម្សៅដំណើបដាក់ស្នូលសណ្ដែកបាយ ទំហំប៉ុនផ្លែអង្គញ់ ឬធំជាង បរិភោគលាយជាមួយនឹងទឹកស្ករ : នំក្រឡោជី ។
-
ខ្លុយ
( ន.នាមសព្ទ )
ឈ្មោះគ្រឿងភ្លេងមហោស្រពសម្រាប់ផ្លុំ មានអណ្តាតជាស្នូល មានហែប ។
-
ធរណីដងគោម
( ន.នាមសព្ទ )
[ធរៈនី-- ]
បង្គោលមួយគូមានរន្ធមូលពីរ ឬបីម្ខាងដែលដាំបញ្ឈរទន្ទឹមគ្នា សម្រាប់ស៊កស្នូលកោះភ្ជាប់ដងគោមឲ្យមាំ ។
-
ធូប
( ន.នាមសព្ទ )
គ្រឿងក្រអូបធ្វើដោយលម្អិតសំបកឈើ, ខ្លឹមឈើឬជ័រឈើមានក្លិនក្រអូបប្រហើរ, លញ់សូនដោយបន្ទោះជាស្នូលឬឥតស្នូលក៏មានខ្លះ សម្រាប់អុជបង្ហុយផ្សែងជាគ្រឿងបូជា (ជាគូគ្នានឹងទៀន) ។
-
គម
( ន.នាមសព្ទ )
ឈ្មោះនំ ១ យ៉ាង មានសណ្ឋានដូចខ្នងគម ធ្វើពីម្សៅដំណើបមានស្នូលដូង ឬ ស្នូលសណ្ដែកស្បាត់ស្ករ ខ្ចប់ដោយស្លឹក ចម្អិនដោយចំហុយ : នំគម ។
-
បន្លួញ
( ន.នាមសព្ទ )
[បន់-លួញ]
ស្នូលដំណាប់សម្រាប់បញ្ចុះ ឬដែលបញ្ចុះហើយ : បន្លួញកាំរទេះ ។
-
បន្សាក់
( ន.នាមសព្ទ )
រន្ធដែលស្វាន សម្រាប់ស្ទង់កម្រាស់ទូក ។ ស្នូលសម្រាប់ស្លង់បន្សាក់ទុកនោះ ក៏ហៅ បន្សាក់ ដែរ ។
-
បណ្ដូល
( ន.នាមសព្ទ )
សាច់ជាស្នូលនៃឈើជាដើម ដែលនៅខាងក្នុងត្រង់ពាក់កណ្ដាល : បណ្ដូលឈើ, បណ្ដូលចេក, បណ្ដូលពោត ។
- បណ្ដូលចិត្ត ដែលជាខ្លឹមចិត្ត គឺដែលជាទីស្រឡាញ់ស្មើដួងចិត្ត ឬស្មើជីវិត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រូល ផង) ។
Headley's Khmer-English Dictionary Full Text Search
-
ស្នូល
( n )
[snool]
- detail »
middle (part), center, filler, stuffing, filling (e.g. of a pie); axis, axle; pivot; core (member - esp. in comm. usage), pith, xylem; nucleus
-
ស្នូល
( v )
[snool]
- detail »
(of a tree) to wither, wilt.
-
ស្នូល
( adj )
[snool]
- detail »
to be withered, wiltedSurin
Headley's Khmer-English Dictionary Subentry Full Text Search
-
គណៈរដ្ឋមន្ត្រីស្នូល
[keaʔnaʔ roat~roattʰaʔ mʊəntrəy snool]
inner cabinet
-
ឈើស្នូល
[cʰəə snool]
roller or shaft of a រហាត់ on which the bobbins are wound
See:ស្នូលរហាត់ -
ភារកិច្ចស្នូល
[pʰie kəc snool]
main duty
-
ស្នូលកង់រទេះ
[snool kaŋ rɔteh]
axle of a car
-
ស្នូលកែប
[snool kaep]
saddle-bow
-
ស្នូលត្រៀម
[snool triəm]
alternate core member
-
ស្នូលប្រទេស
[snool prɑteeh]
country that is surrounded by other countries
-
ស្នូលរហាត់
[snool rɔhat]
See:ឈើស្នូល