Khmer Dictionary: ស្នាម
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កងព័ន្ធ
( ន.នាមសព្ទ )
ពិធីបុណ្យទ្វាទសមាសសំគាល់ដោយទង់ជ័យចងបោះនៅទូក ទូកនោះចងពួរបោះយុថ្កានៅកណ្ដាលស្នាមប្រណាំងទូក-ង ដើម្បីឲ្យទូក-ងដែលប្រណាំងគ្នា ១ អុំខាងក្នុង ១ អុំខាងក្រៅ ។
-
កូនគោល
( ន.នាមសព្ទ )
ឈ្មោះល្បែងមួយប្រភេទ ដែលគេយកដុំឈើស្រាលមានរលួសជាដើមធ្វើជាកូន បើលេងវេលាយប់ដុតដុំឈើនោះឲ្យឆេះ ដាក់កណ្ដាលទីស្នាមលេង ហើយយកដំបងវាយដណ្ដើមដុំឈើនោះឲ្យខ្ទាតទៅកាន់ទីរបស់ខ្លួនៗ ទាំងពីរខាង បើពួកណាវាយបាន ទៅដល់ទីរបស់ខ្លួនមុន ពួកនោះឈ្នះ : លេងកូនគោល ។
-
កំណោស
( ន.នាមសព្ទ )
ការដែលកោសដោយខ្នោសឬដោយកាំបិតជាដើម; ស្នាមដែលកោសឆូតដោយអ្វីៗ : សង្កេតមើលតាមកំណោស; ត្រូវប្រយ័ត្ន ! កុំឲ្យជ្រុលកំណោស ។
-
កំពួរ
( គុ.គុនសព្ទ )
ដែលមានស្នាមរវីមរវាម សណ្ឋានប្រហែលនឹងពួរ : ជើងកំពួរ (ព. ទ្រ.) ។
-
ក្រជឹបក្រជួច
( គុ.គុនសព្ទ )
ដែលមានស្នាមរួញទាញក្រពិត ។ ឧ. លើខ្នងខ្ញុំភ្លើងរលាក មានស្នាមដំបៅរួញក្រជឹបក្រជួច ។
-
ក្រជឹបក្រជួច
( គុ.គុនសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលក្រជឹបរឿយៗ, ដែលក្រជឹបច្រើនកន្លែង, ប្រហែលជាក្លាយមកពីពាក្យថាខ្ចឹបក្របួច ឬក្របួចខ្ចឹបទេដឹង ? ព្រោះមានស្នាមដំបៅដែលរឹតរួតរឿយៗ ច្រើនកន្លែងដែលបណ្ដាលឲ្យរួញក្រពិតក្រពឹត ។
-
ក្រវេមក្រវាម
( គុ.គុនសព្ទ )
ស្នាមគំនូស ឬ ស្នាមប្រឡាក់ប្រតេកប្រតាកពាសវាល មិនមានកំណត់ : ស្នាមក្រវេមក្រវាម ជាដើម ។
-
ក្រពឹត
( គុ.គុនសព្ទ )
ក្រជឹបរឹតរួត ដោយស្នាមដំបៅជាដើម : មាត់ក្រពឹត, ស្នាមក្រពឹត ។
-
ខ្នន់
( គុ.គុនសព្ទ )
ដែលមានផ្នត់អង្កាញ់ : ស្នាមខ្នន់ៗ ។
-
ខ្នៅ
( ន.នាមសព្ទ )
ស្នាមដែលដៅ (មិនសូវប្រើ) ។
Headley's Khmer-English Dictionary Full Text Search
-
ស្នាម
( n )
[snaam]
- detail »
trace, track, (foot)print; mark, scar, impression, imprint; vestige, remains; excavation
-
ស្នាម
( n )
[snaam]
- detail »
sports ground, court (e.g. tennis court), stage, ring; race track
-
ស្នាម
( n )
[snaam]
- detail »
battlefield
Headley's Khmer-English Dictionary Subentry Full Text Search
-
ធ្លាប់ចុះស្នាម
[tloap coh snaam]
to be used to racing, used to fighting / warfare, combat experienced
-
ធ្លាប់ចូលស្នាម
[tloap cool snaam]
See:ធ្លាប់ចុះស្នាម -
បំបាត់ស្នាម
[bɑmbat snaam]
to erase all traces of something; to hide / erase all bad deeds
-
មានស្នាម
[mien snaam]
to have a bad record
-
រំលុបស្នាម
[rumlup snaam]
to erase all traces of something; to hide / erase all bad deeds
-
លិខិតស្នាមដើម
[liʔkʰət snaam daəm]
certificate of origin
-
សំបុត្រស្នាម
[sɑmbot snaam]
document, paper, licence, registration
-
ស្នាមប្រដាល់
[snaam prɑdal]
boxing ring
-
ស្នាមប្រេះ
[snaam preɛh]
crack, fissure, split, slit
-
ស្នាមពុះ
[snaam puh]
crack, fissure, split, slit, slot, cleft