Khmer Dictionary: ស្ទើរ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ក្រពុល
( គុ.គុនសព្ទ )
ដែលមានក្លិនស្ទើរខារ ស្ទើរខ្មោះឆ្អាប : ធុំក្លិនក្រពុល ។ កិ. ឲ្យក្លិនក្រពុល : ក្រពុលណាស់ ។
-
ក្រសាំងទំហំ
( ន.នាមសព្ទ )
ឈ្មោះដំណាំមួយប្រភេទ ពួកជីរ, ដើមតូចៗ ស្ទើរជាវល្លិ, ស្លឹកវែង, សណ្ឋានប្រហែលនឹងដើមកន្ទាំងហែ ។ ឈ្មោះឈើមួយប្រភេទទៀត មានក្លិនដូចគ្នា ច្រើនមានតែនៅទីភ្នំ ។
-
ខន
( គុ.គុនសព្ទ )
ស្ទើរដំណើរមិនបានទៅតាមពេលកំណត់ : ខនដំណើរទៅមិនរួច ។
-
ខ្ជេញខ្ជិល
( គុ.គុនសព្ទ )
ខ្ជិលកម្ជេញ គឺខ្ជិលរងៀករងៀម, ខ្ជិលច្រអូសស្ទើរក្រោកពុំរួច : ខ្ជេញខ្ជិលឡេះឡោះ ខ្ជិលច្រអូសរម៉េះរម៉ោះ ។
-
កង្កែបអាចម៍គោ
( ន.នាមសព្ទ )
[-អាច់- ]
ឈ្មោះកង្កែបមួយប្រភេទ មាឌតូចប៉ុនគ្នានឹងកង្កែបប្រុយដែរ ប៉ុន្តែដងខ្លួនខ្លី ជើងក៏ខ្លីៗ ដែរ សម្បុរស្ទើរលឿង នៅតែក្នុងកំពាយអាចម៍គោលើគោក : កង្កែបអាចម៍គោហ៊ានលោតខាំពស់វែក មានន័យថា រាស្រ្តតូចតាចហ៊ានប្រណាំងប្រជែងជាមួយនឹងមន្រ្តីមានស័ក្ដិធំ (ព. ទ. បុ.) ។
-
កន្ទះរា
( គុ.គុនសព្ទ )
ស្ទើរទៅស្ទើរនៅ, ស្ទាក់ស្ទើរ, មិនដាច់ស្រេច :
- ចិត្តកន្ទះរា ។
-
កម្ពុជ
( ន.នាមសព្ទ )
(កម្ពុ “មាស” + ជ ឬ ជា “កើត, កំណើត” = សុវណ្ណភូមិ “ទីកើតមាស, ភូមិប្រទេសជាទីកើតនៃមាស”) ពាក្យនេះជាឈ្មោះនៃ ប្រទេសខ្មែរយើង, យើងហៅប្រទេសរបស់យើងថា កម្ពុជរដ្ឋ ក៏បាន, ថា កម្ពុជប្រទេស ក៏បាន, ថា ប្រទេសកម្ពុជា ក៏បាន, ថា ប្រទេសខ្មែរ ក៏បាន, ថា ខេមរប្រទេស ក៏បាន, ថា ខេមររដ្ឋ ក៏បាន កាលណាបើកវីជាតិយើងត្រូវការប្រើក្នុងកាព្យ ឬក្នុងការតែងសេចក្ដីជាពាក្យរាយខ្លះ, យើងអាចហៅប្រទេសយើងបានតាមត្រូវការ, ប៉ុន្តែពាក្យប្រើក្នុងផ្លូវការ យើងសរសេរ យើងហៅ កម្ពុជរដ្ឋ ឬ ប្រទេសកម្ពុជា; ឯជនបរទេស គេហៅតាមយើងដែរក៏មាន គេហៅតាមការសន្មតិរបស់គេក៏មាន ដូចជាបារាំងសែស គេហៅប្រទេសយើងថា Cambodge, អង្គ្លេស ហៅថា Cambodia, អ្នកបរទេសខ្លះទៀតហៅថា Cambodja, ខ្លះហៅ Kambuja ។ល។ ប្រទេសកម្ពុជាយើង តាំងពីត្រឡប់បានឋានៈជាប្រទេស ឯករាជ្យ អព្យាក្រឹត ពុទ្ធសាសនិក កើតមានសង្គមរាស្រ្តនិយម ដោយព្រះគតិបណ្ឌិតដ៏ឈ្លាសវាងវៃភ្លឺថ្លានៃ សម្តេចព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋ របស់យើងរៀងមក យើងមាន សាមគ្គី ស្រុះគ្នាដូចគេវេញខ្សែបញ្ចូលធ្លុងមាំមួនរឹងប៉ឹង យើងបានប្រកបដោយសន្តិសុខ សន្តិភាព វឌ្ឍនភាព លូតលាស់ ចម្រុងចម្រើន កើតកើនឡើងជានិច្ច ស្ទើរតែនឹងគណនាត្រារាប់ពុំបានប្រមាណពុំអស់មានកិត្តិនាមថា ខ្មែរជួយខ្មែរគ្នាឯងដោយពេញសមត្ថភាព, ខ្មែរបង្កើតជីវភាពខ្លួនឯង, បង្កើតសុខសន្តិភាពខ្លួនឯង, បង្កើតវឌ្ឍនភាពខ្លួនឯង, ខ្មែរមានកល្យាណមិត្រច្រើនក្នុងសកលលោក ។ល។ ។ល។
-
ក្រាញ់
( ន.នាមសព្ទ )
ឈ្មោះត្រីស្រកាមួយប្រភេទ ក្បាលក្រមប់រាងស្ទើរមូល មានសភាពរឹងប៉ឹង, អត់ធន់ : ត្រីក្រាញ់ ។
-
ខាប់
( គុ.គុនសព្ទ )
ទីទៃពីរាវ គឺដែលនៅក្នុងរវាងស្ទើររាវ ស្ទើរខន់ : ខ្លាញ់ខាប់, ប្រេងខាប់ ។
-
ខារ
( គុ.គុនសព្ទ )
(ក្សារ) ដែលស្ទើរហាងស្ទើរក្រពុល ស្ទើរខ្មួរ : ក្លិនខារ ។
Headley's Khmer-English Dictionary Full Text Search
-
ស្ទើរ
( adj )
[stəə]
- detail »
to be insufficient, incomplete, not quite; halved, not full; neither one thing nor the other; semi-, half-; to be on the point of, about to, almost
-
ស្ទើរ
( adj )
[stəə]
- detail »
to be hesitant, undecided
Headley's Khmer-English Dictionary Subentry Full Text Search
-
ស្ទាក់ស្ទើរ
[steak stǝǝ]
to hinder, impede, prevent
-
ស្ទាក់ស្ទើរ
[steak stǝǝ]
to be hesitant, indecisive, irresolute, vacillating, uncertain; to hesitate, be unable to make up one's mind
-
ស្ទើរទៅស្ទើរនៅ
[stǝǝ tɨv~toh stǝǝ nɨv]
undecided whether to go or stay, hesitant
-
ស្ទើរនឹង
[stǝǝ nɨŋ]
See:ស្ទើរតែ -
ស្ទើរភ្លើង
[stǝǝ pləəŋ]
to involve insufficient fire / heat
-
ស្ទើរភ្លើង
[stǝǝ pləəŋ]
to be insufficient, inadequate
-
ស្ទើរវាល
[stǝǝ viel]
hillside alluvial plain
-
ស្ទើរស្ទាក់
[stǝǝ steak]
See:ស្ទាក់ស្ទើរ -
ស្ទើរកោះ
[stǝǝ kɑh]
peninsula
-
ស្ទើរកំណើត
[stǝǝ kɑmnaət]
to be careless; to be trifling, insignificant; insignificant amount