Khmer Dictionary: ស្គាល់
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ក្លែង
( កិ.កិរិយាសព្ទ )
ធ្វើឲ្យប្លែកចាករូបរាងដើម ទៅយករូបរាងថ្មី ដើម្បីកុំឲ្យគេស្គាល់ ឬ ពោលឲ្យខុសចាកសំដីដើមទៅពោលសំដីថ្មីដើម្បីកុំឲ្យគេដឹង : ក្លែងរូប, ក្លែងសំដី, ក្លែងសំឡេង ។
-
ក្រមៅ
( គុ.គុនសព្ទ )
ក្រហមចាស់ គឺក្រហមខ្លាំងណាស់ ជិតតែនឹងខ្មៅ តែមើលទៅនៅស្គាល់ជាពណ៌ក្រហម : ក្រហមក្រមៅ ។
-
ត្រីវិស័យ
( ន.នាមសព្ទ )
ប្រដាប់មួយប្រភេទ រង្វង់មុខស្រដៀងនឹងនាឡិកា មានទ្រនិចវិលចង្អុលទៅទិសខាងជើងជានិច្ចសម្រាប់អ្នកដំណើរប្រើមើលកុំឲ្យវង្វេងច្រឡំទិស : ត្រីវិស័យជាវត្ថុចាំបាច់សម្រាប់អ្នកធ្វើដំណើរតាមសមុទ្រ ឬ តាមតំបន់ដែលខ្លួនមិនធ្លាប់ស្គាល់ (ចិនជាអ្នកបង្កើតត្រីវិស័យនេះមុនគេ) ។ ហៅ ត្រីវិស័យ ដូច្នេះ ទំនងជាមកពីមានអាការដូចត្រីទេដឹង ? ព្រោះទ្រនិចសម្រាប់ចង្អុលទិសកាលណាគេចាប់កាន់ប៉ះត្រូវតួរបស់វា, វាតែងកម្រើករលាស់ញ័រៗ ដូចអាការត្រីបង្រះឬហែលទឹក ។
-
ទិដ្ឋមត្ត
( ន.នាមសព្ទ )
[ទិត-ឋៈមុ័ត]
(ឬ—មត្តក; ទ្ឫស្ដ + មាត្រ ឬ មាត្រក) អ្នកដែលទើបជួបឃើញស្គាល់រាប់រកគ្នាជាមិត្រ ក្នុងគ្រាដំបូងបំផុត; អ្វីៗ ដែលទើបបានឃើញម្ដងដំបូង : មនុស្សហ្នឹងជាទិដ្ឋមត្តក៍របស់យើងសោះទេប៉ុន្តែមើលទៅអាការកិរិយារបស់គាត់គួរឲ្យយើងទុកចិត្តបាន; របស់ហ្នឹងប្លែកណាស់ជាទិដ្ឋមត្តរបស់ខ្ញុំ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : គួរតែប្រយ័ត្ន កុំជឿទិដ្ឋមត្តក៍ ដោយឥតទំនង ត្រូវតែពិនិត្យ សិនសឹមទាក់ទង ជាមិត្តភ័ក្តិផង តាមហេតុហុចឲ្យ ។
-
ទោសញ្ញូ
( ន.នាមសព្ទ )
[ទោស័ញ-ញូ]
អ្នកស្គាល់ទោស, អ្នកស្គាល់ខុសត្រូវ (អ្នកប្រាជ្ញ) ។
-
ត្រលាំង
( ន.នាមសព្ទ )
[--ល៉ាំង ]
មែនពិត, ប្រាដក, ជាក់ស្ដែង : កូនប្រុសត្រលាំង មិនសមបើធ្វើការប៉ុណ្ណឹងមិនកើត !; ជាតិខ្មែរត្រឡាំងមិនសមបី បើមិនស្គាល់ពុទ្ធសាសនាសោះ !; កើតមកជាខ្មែរដូចគេដែរ មានប្រាជ្ញាស្មារតីត្រលាំង ពុំសមបើពុំចេះអក្សរខ្មែរសោះ !
-
ទទួល
( កិ.កិរិយាសព្ទ )
ព្រមតាម, ព្រមយក, ព្រមស្គាល់, ព្រមព្រៀងរាក់ទាក់ : គេព្រមទទួលពាក្យនោះហើយ, ទទួលភ្ញៀវ; លូកដៃទៅទ្រ ទៅយករបស់អ្វីៗដែលគេហុចមក : បានទទួលប្រាក់ពីគេ ៥០ រៀល ។
-
ទន្លេសាប
( ន.នាមសព្ទ )
ឈ្មោះបឹងធំសម្បើមសន្លឹមបាត់ត្រើយស្រដៀងនឹងសមុទ្រ តែមានទឹកសាប ។ ក្នុងកម្ពុជរដ្ឋយើងមានទន្លេសាបមួយនៅខាងទិសពាយព្យក្រុងភ្នំពេញ ជាទីសម្បូរមច្ឆជាតិបំផុតជាងបឹងជាងទន្លេឯទៀតក្នុងលោក ។ បើស្រាវជ្រាវរកដើមកំណើតពាក្យ ទន្លេសាប នេះ គួរយល់ថា សៀមហៅសមុទ្រថា ទះលេ (អ.ថ. ថៈ ល៉េ), សាប ខ្មែរថា “មិនប្រៃ”, សៀមថា ចឺត (អ.ថ. ជឺត “មិនប្រៃ”), គួរតែសៀមហៅបឹងធំស្រដៀងនឹងសមុទ្រនេះថា ទះលេ ចឺត (ថៈល៉េជឺត)=“សមុទ្រសាប”, មិនដូច្នោះទៅជា ទះលេសាប , ទះលេ ជាពាក្យសៀម, សាប ជាពាក្យខ្មែរ, សៀមថា ទះលេ “សមុទ្រ”, ខ្មែរថា ទន្លេ “មហានទី”, ទន្លេសាប ថា “ទន្លេមិនប្រៃ” គឺទន្លេមានទឹកសាប, តើមាន ទន្លេប្រៃ នៅឯណាដែរឬទេ?--គ្មានទេ, បើគ្មានទន្លេប្រៃទេ ម៉េចក៏មាន ទន្លេសាប ? --បើខ្មែរហៅបឹងធំនោះថា សមុទ្រសាប, សៀមថា ទះល៉េចឺត យ៉ាងនេះវិញទើបសម ។ ប៉ុន្តែយើងកែពាក្យនេះឲ្យទៅជា សមុទ្រសាប ឬ ទះលេចឺត វិញពុំកើតទេ ព្រោះពាក្យថា ទន្លេសាប នេះមានចុះក្នុងផែនទីលោករួចទៅហើយ, ក្នុងសកលលោកគេស្គាល់ថា ទន្លេសាប ឬ ទះលេសាប អស់ទៅហើយ, ត្រូវតែទុកឲ្យនៅដូចដដែល ពុំគួរកែឡើយ ។
-
ទើស
( កិ.កិរិយាសព្ទ )
ប៉ះ, ទល់; លូកមិនចុះ : ចូរកាប់មែកឈើដែលទោរមកលើផ្លូវនេះ ចោលចេញទៅ កុំឲ្យទើសក្បាល, លើកទូចូលមិនរួច ព្រោះទើស នឹងទ្វារ ។
- ទើសទាល់ ទើសផងទាល់ផង គឺទើសដំណើរទាល់ទំនងដោយស្គាល់យោគយល់គ្នាជាដើម : សូមអ្នកមានប្រសាសន៍មកចុះ កុំទើសទាល់អ្វី ! គេលក់អីវ៉ាន់ឲ្យទាំងទើសទាល់ ។
- ទើសទាល់ ទើសផងទាល់ផង,... ។
- ទើសមេឃ ព. ប្រ. លើកកម្ពស់ហួសពេក ។ល។
-
គាំទ្រ
( កិ.កិរិយាសព្ទ )
ជួយទល់ទ្រ, ទំនុកបម្រុង, ជួយឧបត្ថម្ភ, ជួយគាំពារ, ទទួលស្គាល់ ។
Headley's Khmer-English Dictionary Full Text Search
-
ស្គាល់
( v )
[skoal]
- detail »
to know (someone), recognize, have seen before.
-
ស្គាល់
( adj )
[skoal]
- detail »
to be familiar with
Headley's Khmer-English Dictionary Subentry Full Text Search
-
ទទួលស្គាល់
[tɔtuəl skoal]
to accept, recognize; to endorse, acknowledge
-
ទៅជាប្លែកមើលពុំស្គាល់
[tɨv~toh cie plaek məəl pum skoal]
to change beyond recognition
-
ធ្លាប់ស្គាល់
[tloap skoal]
to be familiar with, know well
-
មិនស្គាល់ដើមមិនស្គាល់ចុង
[mɨn skoal daəm mɨn skoal coŋ]
to be completely ignorant; not to know someone's background
-
មិនស្គាល់បន្ទាត់ខ្មៅ
[mɨn skoal bɑntoat kmav]
abysmally ignorant
-
មើលលែងស្គាល់
[məəl lɛɛŋ skoal]
to be unable to recognize (due to a completely changed appearance)
-
សន្មតស្គាល់
[sɑnnǝmɑt skoal]
to recognize / acknowledge (something as something)
-
ស្គាល់ក្រយៅ
[skoal krɑyav]
to know someone well
Eg. កុំនិយាយធ្វើជាល្អអញ្ចឹងនោះ គេស្គាល់ក្រយៅលោក អស់ហើយ: You don't have to sell yourself; they already know all about you. -
ស្គាល់ខ្មាស
[skoal kmaah]
See:ដឹងខ្មាស -
ស្គាល់ចិត្ត
[skoal cət]
to know someone very well (as a result of a long period of association)