Khmer Dictionary: ស៊ុម
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
តោរណៈ
( ន.នាមសព្ទ )
[តោរ៉ៈណៈ ]
(តោរណ) ខ្លោងទ្វារ, ស៊ុមទ្វារ; ស៊ុមស្លឹកឈើ (ច្រើនហៅចំពោះតែខ្លោងទ្វារ, ស៊ុមទ្វារឬស៊ុមនៅកំពែងឬរបងជាន់ក្រៅ) ។
-
ទ្រុម
( ន.នាមសព្ទ )
(ទុម) ឈើ, ដើមឈើ ។ ខ្មែរយើងច្រើននិយាយថា ស៊ុមទ្រុម ។ គុ. ដែលមានឈើដុះទ្រុបទ្រុល, សុបប្រឡុប : ព្រៃស៊ុមទ្រុម ។
-
ប្រទីប
( ន.នាមសព្ទ )
(បទីប) គោម, ចង្កៀង ។ ខ្មែរយើងហៅតែចង្កៀងតូចៗដែលឥតកែវលំផូង : អុជប្រទីប, ពន្លឺប្រទីបប្លុងៗ ។ ប្រដាប់ធ្វើជាគ្រោង ឬជារូបផ្សេងៗ ដាក់លើទូកលាតឬលើក្បូន អុជបំភ្លឺព្រោងព្រាតបណ្ដែតលើទឹក : បណ្ដែតប្រទីប ។
- ប្រទីបជ្វាលា ប្រទីបច្រើនដែលដាក់រាយជាជួរជាសង្កាត់នៅស៊ុមឬនៅប្រទាសបញ្ឈរ អុជភ្លឺរុងរឿងក្នុងការធ្វើបុណ្យជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជ្វាលា>ជ្វាលា ផង) ។
-
ស៊ុម
( ន.នាមសព្ទ )
ខ្លោងដែលរចនាដោយស្លឹកទន្សែឬដោយស្លឹកឈើស្រស់ជាដើម មានសណ្ឋានជាខ្លោងទ្វារ ធ្វើជាលំអក្នុងវេលាធ្វើបុណ្យ ឬទទួលឥស្សរជនជាដើម : ធ្វើស៊ុមទទួលព្រះករុណាជាម្ចាស់ជីវិត ។ ក្បាច់រចនាមានសណ្ឋានជាខ្លោង ដាក់ភ្ជាប់លើទ្វារឬលើបង្អួច : ស៊ុមទ្វារ, ស៊ុមបង្ហួច ។
-
ស៊ុម
( ន.នាមសព្ទ )
ប្រដាប់មានសណ្ឋានជាអង្រុត តែធំខ្ពស់សម្រាប់ក្រុងមាន់ជាដើម : ស៊ុមមាន់ ។
Headley's Khmer-English Dictionary Full Text Search
-
ស៊ុម
( n )
[sum]
- detail »
temporary decorated arch erected to welcome a dignitary, or in honor of someone
-
ស៊ុម
( n )
[sum]
- detail »
arch decorated with green leaves, decorated frame (around an opening such as a door or window); picture frame
-
ស៊ុម
( n )
[sum]
- detail »
(chicken) coop, cage (for poultry)
-
ស៊ុម
( n )
[sum]
- detail »
plan, scheme
Headley's Khmer-English Dictionary Subentry Full Text Search
-
ស៊ុមជ័យ
[sum cey]
triumphal arch