Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សរីរៈ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ប្រេត​វ័ន ( ន.នាមសព្ទ ) [ប្រេតៈ--]
    (ប្រេត + វន; បេត + វន) ព្រៃ​ជា​ទី​ដាក់​ឬ​ទុក​សរីរៈ​នៃ​បុគ្គល​ដែល​ទៅ​កាន់​បរលោក​ហើយ (ព្រៃ​ស្មសាន) ។
  2. រសើប ( កិ.កិរិយាសព្ទ )
    ស្ញើប​ព្រឺ ញោច​ញាក់ កន្រ្តាក់​កន្រ្តើន ដោយ​ឃើញ​គេ​លើក​អ្វី​ៗ​ជន្ល ឬ​ដោយ​គេ​ស្ទាប, អង្អែល​ស្រាល​ៗ​បន្ថើរ​ៗ​ត្រូវ​ត្រង់​សរីរៈ​កន្លែង​ខ្លះ មាន​កញ្ជឹង​ក, ក្លៀក​ជាដើម នាំ​ឲ្យ​ចង់​សើច​ផង​ក៏​មាន : ចាក់​ឲ្យ​រសើប; កុំ​ពាល់​រសើប​ណាស់ ! ។ ប្រើ​ជា គុ. ក៏​បាន : មនុស្ស​រសើប, ស្ទាប​ត្រូវ​ត្រង់​កន្លែង​រសើប ។ ព. ប្រ. ស្ញើប​ឬ​ស្រៀវ​ចិត្ត, រមាស់​ចិត្ត : រសើប​ចិត្ត ។
  3. វិគ្គហ ( ន.នាមសព្ទ ) [វិក-គៈហៈ ]
    (វិគ្គហ; វិគ្រហ) ភាគ, ចំណែក; រូប, រូប​រាង, សរីរៈ, ខ្លួន​ប្រាណ; សេចក្ដី​ពិស្តារ; សេចក្ដី​ពន្យល់; ការ​ប្រកាន់​ខុស​គ្នា, ដំណើរ​ជជែក​ដណ្ដើម​យក​ឈ្នះ, ការ​ជជែក​ទាស់​ដំណើរ​គ្នា, ជម្លោះ ។ ព. វ. លំនាំ​សេចក្ដី​ដែល​ញែក​ចេញ​ឲ្យ​ច្បាស់លាស់​សិន ហើយ​បំប្រួញ​ឲ្យ​ខ្លី​ជា​សព្ទ​មួយ​ៗ, ដូច​ជា: អំណោយ មក​ពី​វិគ្គហៈ​ថា “អ្វី​ដែល​គេ​ត្រូវ​ឲ្យ” ឬ “អ្វី​មួយ​ដែល​គេ​បាន​ឲ្យ​រួច​ហើយ”; សំណូក < អ្វី​មួយ​ដែល​គេ​សូក​ឬ​ដែល​បាន​មក​ព្រោះ​គេ​សូក ។
    - ចង​វិគ្គហៈ ឬ - លើក​វិគ្គហៈ ញែក​ឲ្យ​ឃើញ​សេចក្ដី​អធិប្បាយ​របស់​សព្ទ (ហៅ ចង​វិគ្រោះ ឬ លើក​វិគ្រោះ ក៏​បាន) ។
  4. សរីរ --
    (ម. ក្នុង ព. សរីរៈ) ។
  5. សរីរិន ( ន.នាមសព្ទ ) [សៈរ៉ិរ៉ិន ]
    (ឝរីរិន៑; សរីរី) អ្នក​មាន​សរីរៈ គឺ​មនុស្ស, សត្វ, សត្វ​លោក (ស្ត្រី​ជា សរីរិនី) ។
  6. សរីរៈ ( ន.នាមសព្ទ )
    (សរីរ; ឝរីរ) អត្ត​ភាព, រូប, រាង​កាយ, ខ្លួន​ប្រាណ; សាកសព; រាង​ឆ្អឹង : ថែទាំ​សរីរៈ; រម្លាយ​សរីរៈ ។ បើ​រៀង​ពី​ខាង​ដើម​សព្ទ​ដទៃ​សរសេរ​ជា សរីរ អ. ថ. សៈរ៉ីរ៉ៈ, ដូច​ជា សរីរ​កាយ រាង​កាយ​ទាំងមូល, គ្រោង​រូប ។
    - សរីរ​កិច្ច ការ​រវល់​ដោយ​រាង​កាយ (មាន​បន្ទោ​ឧច្ចារៈ​បស្សាវៈ​ជាដើម); ការ​រម្លាយ​សព្វ​ឬ​បញ្ចុះ​សព :
    - ធ្វើ​សរីរ​កិច្ច ។
    - សរីរ​ជៈ ឬ --ជាត ដែល​កើត​ចេញ​អំពី​សរីរៈ ។
    - សរីរ​ធាតុ ធាតុ​ដែល​ប្រជុំ​នៅ​ក្នុង​ខ្លួន គឺ ដី, ទឹក, ភ្លើង, ខ្យល់, អាកាស ។ សំណល់​អដ្ឋិ​ដែល​រម្លាយ​រួច​ហើយ (ហៅ​ចំពោះ​តែ​អដ្ឋិ​លោក​អ្នក​មាន​បុណ្យ​ឬ​ព្រះ​អរហន្ត) : សរីរ​ធាតុ​ស្ដេច​ចក្រពត្តិ, សរីរ​ធាតុ​ព្រះ​បច្ចេក​ពុទ្ធ ។
    - សរីរ​និក្ខេប ការ​បោះបង់​សរីរៈ; ការ​បញ្ចុះ​សព : ធ្វើ​សរីរ​និក្ខេប ។
    - សរីរ​បរិហារ ការ​ថែ​រក្សា​ខ្លួន ។
    - សរីរប្បដិ​ជគ្គនៈ (សៈរី-រុ័ប-ប៉ៈដិ-ជ័ក-គៈនៈ) ការ​ជម្រះ​ឬ​សម្អាត​សរីរៈ ។
    - សរីរប្បដិ​ព័ទ្ធ ឬ --ប្រតិព័ទ្ធ (សៈ រ៉ីរុ័ប-ប៉ៈដិព័ត ឬ ប្រៈតិ--) ដែល​ជាប់​ទាក់ទង​ដោយ​សរីរ​កាយ : ស្រមោល​ជា​សរីរប្បដិ​ព័ទ្ធ ។ ដែល​ជាប់​នៅ​នា​សរីរៈ (ដូច​យ៉ាង​សំពត់​អាវ​ដែល​ស្លៀក​ពាក់​ជាប់​នឹង​ខ្លួន, អម្រែក​នៅ​លើ​ស្មា​ជាដើម) ។
    - សរីរប្បទេស ឬ--ប្រទេស សរីរ​កាយ, --សព៌ាង្គ​កាយ ។
    - សរីរប្បភា ឬ--ប្រភា រស្មី​ឬ​ពន្លឺ​ដែល​ភ្លឺ​ចេញ​អំពី​សរីរ​កាយ : សរីរប្បភា​នៃ​ទេវតា ។
    - សរីរ​ព័ណ៌ ឬ --វណ្ណ សម្បុរ​សរីរៈ ។
    - សរីរ​ព្យាបាល ឬ --រក្សា ការ​រក្សា​សរីរៈ (សរីរ​បរិហារ) ។
    - សរីរ​ភេទ ការ​បែក​ធ្លាយ​សរីរៈ, ដំណើរ​រំលាង​ខន្ធ, មរណ​ភាព : ដល់​នូវ​សរីរ​ភេទ (ស្លាប់) ។
    - សរីរ​យន្ត ឬ --យន្រ្ត (--យន់) យន្ត​គឺ​សរីរៈ, សរីរ​កាយ​ដែល​ទុក​ដូច​​ជា​គ្រឿង​យន្ត ។
    - សរីរ​យាត្រា ការ​ចិញ្ចឹម​ជិវីត, ការ​រស់​នៅ ។
    - សរីរ​រូប​ធាតុ (សៈរ៉ីរៈរូប៉ៈធាត) រូប​ធាតុ​ក្នុង​សរីរៈ គឺ​ធាតុ​ដែល​មាន​រូប​ផ្សេង​ៗ​ក្នុង​សរីរ​កាយ (បារ. Matière organique) ។
    - សរីរ​វិជ្ជា, --វិទ្យា, ឬ --សាស្រ្ត វិជ្ជា​ឬ​ក្បួន​សម្រាប់​រៀន​សង្កេត​ចំណាំ​អាការៈ​ក្នុង​ខ្លួន ឲ្យ​ដឹង​ដោយ​ការ​វះ​កាត់​ជាដើម (សម្រាប់​ទេព្យ) ។
    - សរីរ​វិមោក្ខ ឬ--វិមោក្សណ៍ ការ​រួច​ផុត​ចាក​សរីរៈ (មរណ​ភាព) ។ ព. ពុ. ការ​រលត់​ខន្ធ​ចូល​កាន់​និញ្វន ។
    - សរីរ​សណ្ឋាន ទ្រង់ទ្រាយ​សរីរៈ, បែប​ភាព​ឬ​រាងរៅ​របស់​រូប​កាយ ។
    - សរីរ​សន្ធិ តំណ​សរីរៈ, សន្លាក់​ឆ្អឹង ។
    - សរីរ​សោសន (--សៈន៉ៈ ឬ--សន់) ការ​បង្អត់​ខ្លួន​ឲ្យ​ស្គាំងស្គម ។
    - សរីរ​សំស្ការ ការ​រម្លាយ​រូប, ឈាបន​កិច្ច ។
    - សរីរាការ (សៈរ៉ីរ៉ាកា; បា. < សរីរ + អាការ) អាការៈ​ក្នុង​ខ្លួន (មាន​សក់, រោម​ជាដើម) ។
    - សរីរាវយវៈ (សៈរ៉ីរ៉ាវ៉ៈយៈវៈ; បា. < សរីរ + អវយវ) ប៉ែក​ឬ​ចំណែក​នៃ​សរីរៈ (មាន​ដៃ, ជើង ជាដើម) ។ល។
  7. សារីរសាស្រ្ត ( ន.នាមសព្ទ ) [--រ៉ីរ៉ៈសាស ]
    (ឝារីរ + ឝាស្រ្ត) គម្ពីរ, ក្បួន, តម្រា, វិជ្ជា សម្រាប់​រៀន​សង្កេត​ឲ្យ​ស្គាល់​លក្ខណៈ​អាការ​ក្នុង​រូប​កាយ ឬ​សម្រាប់​សង្កេត​ឲ្យ​ស្គាល់​អាការ​រោគ​ក្នុង​សរីរៈ ។
  8. សារីរិក ( គុ.គុនសព្ទ ) [--រ៉ី-- ]
    (ឝារីរិក) ដែល​កើត​ឬ​មាន​ក្នុង​សរីរៈ; ដែល​ជាប់​ទាក់ទង​ដោយ​សរីរៈ ។
    - សារីរិក​ធាតុ (--កៈធាត) ព្រះ​អដ្ឋិ​ធាតុ​នៃ​ព្រះ​សម្មា​សម្ពុទ្ធ (ហៅ​ដោយ​គោរព​យ៉ាង​ក្រៃលែង​ថា ព្រះ​បរម​សារីរិក​ធាតុ) ។
  9. អវយវៈ ( ន.នាមសព្ទ ) [អៈវ៉ៈយៈវៈ]
    (អវយវ) អង្គ, រូប​អង្គ, រូប​រាង, សព៌ាង្គ, រាង​កាយ, ខ្លួន​ប្រាណ; ចំណែក; ប៉ែក​ឬ​ចំណែក​តូច​ធំ​នៃ​រូប​កាយ : អវយវៈ​តូច​ធំ​សព៌ាង្គ​កាយ​មាន​ដៃ​ជើង​ជាដើម (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើ​ជា អពយព  ឬ អព្យព  ក៏​បាន) ។
    - រុក្ខាវយវៈ (មើលក្នុង​ពាក្យ រុក្ខ) ។
    - សរីរាវយវៈ (មើល​ក្នុង​ពាក្យ សរីរៈ) ។
Headley's Khmer-English Dictionary Full Text Search
  1. សរីរៈ ( adj ) [saʔrəyraʔ]   - detail »
    of or pertaining to the body, physiological
  2. សរីរៈ ( n ) [saʔrəyraʔ]   - detail »
    (human) body, corpse; bones; skeleton.
Headley's Khmer-English Dictionary Subentry Full Text Search
  1. បន្ទប់សរីរៈ [(bɑntup~ptup~ktup) saʔrəyraʔ]
    cell; den


Prohok Solutions @2017 : Learn Khmer | Khmer Calendar