Khmer Dictionary: សភាគារ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
សភា
( ន.នាមសព្ទ )
[សៈ-- ]
ទីប្រជុំ, ការប្រជុំ, ទីសម្រាប់ប្រជុំពិភាក្សាកិច្ចការ; សមាគម : កណ្ដាលសភា កណ្ដាលទីប្រជុំ, កណ្ដាលជំនុំ ។
- សភាគារ (សំ. បា. សភា + អគារ “ផ្ទះ, រោង”) ផ្ទះ, រោង, មន្ទីរ សម្រាប់ប្រជុំ; សាលាជំនុំការ (ហៅ សភាគ្រឹះ ឬ សភាមន្ទីរ, --មាល, --ស្ថាន ក៏បាន) ។
- សភាចារ (សំ. បា. សភា + អាចារ) បែបបទ, ច្បាប់, សណ្ដាប់ របស់ការប្រជុំ ។
- សភានាយក (--យក់) នាយក, អធិបតី របស់ក្រុមជំនុំ; ចាងហ្វាង ក្រុមជំនុំ; បើស្ត្រីជា សភានាយិកា (ហៅ សភាធិបតី, សភាបតី អ. ថ. --ប៉ៈតី ក៏បាន; បើស្ត្រីជា សភាធិបតានី, សភាបតានី អ. ថ. --ប៉ៈ--) ។
- សភានុនាយក (--យក់; សំ. បា. សភា + អនុ “រង, លំដាប់, បន្ទាប់” + នាយក) នាយករង, អធិបតីរង របស់ក្រុមជំនុំ (បើស្ត្រីជា សភានុនាយិកា) ។
- សភាលិបិការ ស្មៀនរបស់ក្រុមប្រជុំប្រឹក្សាកិច្ចការ (បើស្ត្រីជា សភាលិបិការិកា) ។
- សភាលេខាធិការ,
- សភាលេខានុការ លេខាធិការ, លេខានុការ របស់ក្រុមប្រជុំពិភាក្សាកិច្ចការ (បើស្ត្រីជា សភាលេខាធិការិកា, សភាលេខានុការិកា) ។
- សភាវិសាមញ្ញ (--ម៉ាញ់) សភាជាវិសាមញ្ញ, សន្និបាតប្លែកពីធម្មតា, ការប្រជុំប្លែកខុសពីពេលធម្មតា ដែលបានកំណត់ទុកពីមុនមក : រដ្ឋសភា តែងបើកសភាវិសាមញ្ញក្នុងករណីដែលមានកិច្ចការជាពិសេសហើយជាបន្ទាន់ ។
- សភាស័ទ អ្នកខ្នះខ្នែងកិច្ចការក្នុងទីប្រជុំឬក្នុងសមាគម ។
- សភាសមាជិក (--សៈ ម៉ា--) ក្រុមជំនុំ (ក្រៅពីសភានាយកនិងសភានុនាយក); បើស្ត្រីជា សភាសមាជិកា ។
- សភាសាមញ្ញ សន្និបាតតាមធម្មតា គឺការប្រជុំតាមពេលវេលាដែលបានកំណត់ទុកជាស្រេច ។ល។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
-
សភាមន្ទីរ
[saʔpʰie mʊəntii]
See:សភាគារ -
សភាមាល
[saʔpʰie miel]
See:សភាគារ -
សភាគារ
[saʔpʰie -----]
assembly hall, meeting place; conference room
-
សភាគ្រឹះ
[saʔpʰie krɨh]
See:សភាគារ -
សភាស្ថាន
[saʔpʰie stʰaan]
See:សភាគារ