Khmer Dictionary: សព្វញ្ញូ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
សព៌ជ្ញ
( ន.នាមសព្ទ )
[ស័រ-ព័ច ]
(សំ. បា.) (< សវ៌ជ្ញ, ខ្មែរប្រើ វ > ព; សព្វញ្ញូ) ព្រះសព្វញ្ញូ (ម. ប្រ.; ច្រ. ប្រ. សព៌េជ្ញ ឬ សរពេជ្ញ ជាង ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សព៌េជ្ញ ឬ សរពេជ្ញ, សារពេជ្ញ ជាង ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សព៌េជ្ញ និង សព្វ ៣ វិ. ស. ឬ គុ. ផង) ។
-
សព៌េជ្ញ
( ន.នាមសព្ទ )
[ស័រ-ពេច់]
(សវ៌ជ្ញ ខ្មែរប្រើ វ > ព = សព៌ជ្ញ; សព្វញ្ញូ) លោកអ្នកត្រាស់ដឹងសព្វ (ព្រះសព្វញ្ញូ) : ព្រះស្រីសព៌េជ្ញ ព្រះសព្វញ្ញូមានស្រីសួស្ដី (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើក្លាយឃ្លាតជា សរពេជ្ញ ឬ សារពេជ្ញ ក៏មាន; ប្រើជា សព៌ជ្ញ ត្រឹមត្រូវជាង) ។
- សព៌េជ្ញតាញាណ (ស័រ-ពេច់-ជៈដាញាន; សំ. សវ៌ជ្ញតា + ជ្ញាន; បា. សព្វញ្ញុតញ្ញាណ) ញាណឬប្រាជ្ញាដែលដឹងសព្វ (ញាណរបស់ព្រះសព្វញ្ញុពុទ្ធ) ។
-
សព្វ
( គុ.គុនសព្ទ, វិ. ស.None )
[សប់-ពៈ]
(សវ៌) ទាំងពួង, ទាំងអស់, ទាំងមូល, ទាំងស្រុង, ទាំងគ្រប់; គ្រប់, គ្រប់យ៉ាង; ទួទៅ; រាល់ ។
- សព្វគុណ គុណសម្បត្តិគ្រប់យ៉ាង : ថ្នាំសព្វគុណ ថ្នាំដែលប្រើរម្ងាប់រោគបានច្រើនយ៉ាង ។
- សព្វញ្ញុតញ្ញាណ (សប់-ព័ញ-ញុ-ត័ញ-ញាន) ញាណឬប្រាជ្ញាដែលដឹងសព្វ (ញាណរបស់ព្រះសព្វញ្ញុពុទ្ធ) ។
- សព្វញ្ញុពុទ្ធ ឬ - សព្វញ្ញូ-- (សប់-ព័ញ-ញុ ឬ--ញូ-ពុត) លោកអ្នកត្រាស់ដឹងសព្វ (ព្រះសម្មាសម្ពុទ្ធ); ហៅត្រឹមតែ សព្វញ្ញូ ក៏បាន : ព្រះសព្វញ្ញូ ។
- សព្វន្តរាយ (សប់-ព័ន-តៈរ៉ាយ; បា. < សព្វ + អន្តរាយ) អន្តរាយទាំងពួង ។
- សព្វភ័យ ភ័យទាំងគ្រប់ ។
- សព្វភូត សត្វទាំងពួង, ពួកសត្វទាំងអស់ ។
- សព្វភោគ សម្បត្តិគ្រប់យ៉ាង ។
- សព្វយុត្ត ដែលប្រកបដោយលម្អគ្រប់យ៉ាង : ក្បាច់សព្វយុត្ត ។
- សព្វរុទញ្ញូ (សប់-ពៈរុ-ទ័ញ-ញូ; បា. < សព្វ + រុទ “សូរ, សម្រែក” + ញូ “អ្នកដឹង”) អ្នកដឹងសំឡេងទាំងគ្រប់ គឺអ្នកដែលចេះវិជ្ជាចំណាំសូរសំឡេង គ្រាន់តែឮរំពងសំឡេងមនុស្សក៏អាចដឹងថាមានបុណ្យឬឥតបុណ្យ ... បាន ។
- សព្វរោគ រោគគ្រប់យ៉ាង ។
- សព្វរោគវិនិមុត្ត ឬ - --វិមុត្ត (--គៈ-មុត) ដែលរួចផុតស្រឡះចាករោគគ្រប់យ៉ាង ។
- សព្វលាភ លាភទាំងគ្រប់ ។
- សព្វលោក លោកទាំងមូល, សកលលោក ។
- សព្វវចនៈ ពាក្យទាំងពួង; វចនានុក្រម ។
- សព្វវចនាធិប្បាយ (បា. < សព្វ + វចន + អធិប្បាយ) សៀវភៅអធិប្បាយពាក្យដោយសព្វគ្រប់ (សៀវភៅវចនានុក្រមពិស្ដារ) ។
- សព្វវិទូ សព្វញ្ញូ ។
- សព្វវិនាស វិនាសទាំងអស់, វិនាសទាំងស្រុង។
- សព្វវេទី អ្នកចេះចំណេះគ្រប់យ៉ាង (បើស្ត្រីជា សព្វវេទិនី) ។
- សព្វសន្តិភាព សេចក្ដីស្ងប់ឬសេចក្ដីសុខសាន្តទួទៅ ។
- សព្វសោក សេចក្ដីស្ដាយស្រណោះទាំងគ្រប់ ។ល។
-
អនស្ចារ្យ
( គុ.គុនសព្ទ )
[អៈនុ័ស-ស្ចារ ឬ --ស្ចា ]
(អនាឝ្ចាយ៌ < អន៑ + អាឝ្ចាយ៌; អនច្ឆរិយ < អន៑ + អច្ឆរិយ) ដែលមិនមែនជាអស្ចារ្យ, ដែលមិនគួរទះដៃស្ងើច, ដែលមិនគួរស្ងើច : ហេតុការណ៍នេះជាអនស្ចារ្យពុំគួរស្ងើចប៉ុន្មានទេ ។ ព. ទេ. ថា : ព្រះសព្វញ្ញូជាបរមគ្រូទ្រង់ត្រាស់ប្រាប់ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ, រីភ្លៀងបោក្ខរព័រ្សដែលបង្អុរចុះមកក្នុងគ្រានេះជាអនស្ចារ្យ ដ្បិតអញតថាគតបានត្រាស់ជាព្រះពុទ្ធប្រាកដក្នុងលោកហើយ, ន៏កាលដែលអញតថាគតកើតជាស្តេចវេស្សន្តរ ពុំទាន់បានសម្រេចលោកុត្តរធម៌ ភ្លៀងដ៏បវរបង្អុរចុះមកក្នុងកណ្តាលប្រជុំញាតិ ឲ្យរវាតចាកក្តីក្រោធចាស់ចេញចាកខន្ធសន្តាននោះទើបបានពេញជាអស្ចារ្យ ។ល។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ធៀបព្រះពុទ្ធតម្រាស់ក្នុងវេស្សន្តរជាតកនោះថា : ហៃភិក្ខុទាំងឡាយ ភ្លៀងអុរធ្លាក់ខ្ចាយ ជាបោក្ខរព័រ្ស គ្រាន់តែឲ្យញាតិ-អញមានអំណរ គេថាបវរ ប៉ុន្តែអនស្ចារ្យ ។ល។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
-
សព្វញ្ញូ
[sɑp -----]
See:សព្វញ្ញុពុទ្ធ -
សព្វវិទូ
[sɑp viʔtuu]
See:សព្វញ្ញូ