Khmer Dictionary: សព្វញ្ញុពុទ្ធ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
តថាគត
( ន.នាមសព្ទ )
[តៈថាគត់ ]
ព្រះនាមវិសេសនៃព្រះសព្វញ្ញុពុទ្ធគ្រប់ព្រះអង្គ : ព្រះតថាគត, ព្រះតថាគតទាំងឡាយ ។ល។ ប្រើជាបុរិសសព្វនាមផ្ទាល់ព្រះអង្គ ជាជំនួសពាក្យថា “ខ្ញុំ, អញ ”ក៏បាន : ម្នាលភិក្ខុទាំងឡាយ, អញតថាគត នឹងសំដែងធម៌ ដល់អ្នករាល់គ្នា... ។
-
តុសិត
( ន.នាមសព្ទ )
[ដុះសិត ]
ឈ្មោះឋានកាមាវចរសួគ៌ជាន់ទី ៤, មានព្រះបាទសន្តុសិតទេវរាជជាអធិបតីគ្រប់គ្រង; ព្រះពោធិសត្វ, ព្រះពុទ្ធបិតា, ព្រះពុទ្ធមាតា និងអស់លោកអ្នកមានបុណ្យវិសេសឯទៀតៗ តែងចាប់កំណើតកើតនៅអាស្រ័យក្នុងឋាននេះជាញឹកញយ; ព្រះបរមពោធិសត្វរាល់អង្គ, ក្នុង ១ ជាតិ មុននឹងបានត្រាស់ជាព្រះសព្វញ្ញុពុទ្ធ, សុទ្ធតែចាប់កំណើតកើតនៅក្នុងឋានតុសិតនេះសិន, លុះដល់កាលកំណត់ ទើបច្យុតមកចាប់ព្រះជាតិជាទីបំផុត ហៅថា បច្ឆិមជាតិ ក៏បានត្រាស់ដឹងជាព្រះពុទ្ធក្នុងបច្ឆិមជាតិនេះ ។
-
ត្រៃ
( ប.បរិវារសព្ទ )
(ត្រយស៑; តយ, តេ) បី (៣), ប្រជុំ ៣, ចំនួន ៣ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រ័យ ផង) ។ ប្រើរៀងភ្ជាប់ពីខាងដើមសព្ទឯទៀតដូចជា
- ត្រៃចីវរ ឬ ត្រ័យចីវរ ន. (សំ. ត្រិចីវរ ឬ ត្រៃ--; បា. តិចីវរ) ចីវរ ៣ ឈ្មោះគឺ អន្តរវាសកៈ (ស្បង់), ឧត្តរាសង្គ (ចីពរ), សង្ឃាដិ (សំពត់ដេរផ្គួបភ្ជាប់គ្នាជា ២ ជាន់ ឬ៤ ជាន់); ជាសំពត់សម្រាប់ពួកបព្វជិត ជាពុទ្ធសាសនិកប្រើប្រាស់; ហៅថា ចីវរ១ត្រៃ ឬ ហៅត្រឹមតែ ត្រៃ ប៉ុណ្ណោះក៏បាន, ជាចីវរប្បច្ច័យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុប្បច្ច័យ ផង) ។
- ត្រៃតា ឬ ត្រៃតាយុគ (--ដា ឬ --ដាយុក) ន. (សំ. ត្រេត, ត្រេតយុគ ឬ ត្រៃតា, ត្រៃតយុគ) ឈ្មោះយុគទី ២ ។ ឈ្មោះគម្ពីរឬក្បួនសំដែងអំពីយុគទី ២ នោះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យុគ ផង) ។
- ត្រៃត្រាណ (--ត្រាន) ន. (សំ. ត្រយស្ត្រាណ ឬ ត្រិត្រាណ, ត្រៃត្រាណ; បា. តិតាណ) ទីពំនាក់ជាគ្រឿងរក្សាខ្លួន ៣ យ៉ាង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃសរណៈ ផង) ។
- ត្រៃត្រិង្ស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រ័យត្រិង្ស) ។
- ត្រៃទ្វារ ឬ ត្រ័យទ្វារ ន. (សំ. ត្រៃទ្វារ ឬ ទ្វារត្រៃ; បា. តេទ្វារ ឬ ទ្វារត្តយ) ទ្វារ ៣ ឬប្រជុំនៃទ្វារ ៣ គឺ កាយទ្វារ (សព៌ាង្គកាយទុកដូចជាទ្វារសម្រាប់បើកបិទបាន ដោយការនាំចិត្តឲ្យដឹងព្រោះប៉ះពាល់), វចីទ្វារ (សម្ដីទុកដូចជាទ្វារ ព្រោះការស្ដីនិយាយ), មនោទ្វារ (ចិត្តទុកដូចជាទ្វារ ព្រោះការបង្អោនទទួលអារម្មណ៍) : អំពើល្អអាក្រក់ កើតតែអំពីត្រៃទ្វារ, ព្រោះហេតុនោះបុគ្គលគួរញ៉ាំងកាយវាចាចិត្តឲ្យបរិសុទ្ធកុំឲ្យសៅហ្មង ។
- ត្រៃបិដក ឬ ត្រ័យបិដក (--បិដក់) ន. (សំ. ត្រិបិដក ឬ ត្រៃបិដក : បា. តិបិដក ឬ តេបិដក “ល្អីបីឬប្រជុំនៃល្អីបី...”) ប្រជុំនៃព្រះធម្មវិន័យពុទ្ធសាសនា ៣ ចំណែកគឺ វិនយបិដក (ច្បាប់ទូន្មាន ដែលព្រះសព្វញ្ញុពុទ្ធត្រង់ត្រាស់បញ្ញត្តនិងអនុញ្ញាត), សុត្តន្តបិដក (ពាក្យឱវាទ ដែលព្រះសម្មាសម្ពុទ្ធទ្រង់សំដែងប្រាប់ឲ្យពន្យល់ឲ្យដឹងការខុសត្រូវអាក្រក់ល្អគ្រប់យ៉ាង តែទ្រង់មិនបញ្ញត្តមិនអនុញ្ញាតដូចវិនយបិដកទេ), អភិធម្មបិដក (សេចក្ដីប្រាប់ពន្យល់អំពីចិត្ត, ចេតសិក, រូប, និព្វាន ដែលជាធម៌ល្អិតសុខុមគម្ភីរភាព តែមិនមានបញ្ញត្តិនិងអនុញ្ញាតទេ); ប្រជុំនៃព្រះពុទ្ធសាសនាទាំង៣ ចំណែកនេះហៅដោយរួបរួមថា ព្រះត្រៃបិដក ឬ ព្រះត្រ័យបិដក ឬក៏ ត្រិបិដក ព្រោះទុកដូចជាល្អីឬភាជនៈដែលដាក់វត្ថុ៣ចំណែកឲ្យស្ថិតនៅមិនឲ្យរាត់រាយខ្ចាត់ខ្ចាយ ។
- ត្រៃប្រណាម ឬ ត្រ័យប្រណាម ន. (សំ. ត្រៃ ឬ ត្រយ + ប្រណាម; បា. តិ ឬ តេ + បណាម) ការបង្អោនកាយ វាចា ចិត្ត ថ្វាយបង្គំព្រះរត្នត្រ័យ គឺព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្រណាម ផង) ។
- ត្រៃពិធ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រីពិធ) ។
- ត្រៃពេទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃវេទ) ។
- ត្រៃភព (--ភប់) ន. (សំ. ត្រិភវ ឬ ត្រៃភវ; បា. តិភវ) ភព ៣ (ទីសម្រាប់សត្វកើត) មាន ៣ ផ្នែកគឺ កាមភព មាន ១១ឋានគឺ ឋានសួគ៌ ៦ជាន់, ឋានមនុស្ស ១, អបាយភូមិ ៤; រូបភព មាន១៦ បានខាងឯឋានរូបព្រហ្ម ១៦ជាន់; អរូបភពមាន ៤ បានខាងឯឋានអរូបព្រហ្ម ៤ជាន់; តាមន័យក្នុងគម្ពីរឯទៀតខ្លះក្រៅពីពុទ្ធសាសនាថា ភព ៣ គឺ ឋានសួគ៌, ឋានមនុស្ស, បាតាល : សព្វសត្វទាំងឡាយតែងអន្ទោលកើតស្លាប់ៗកើតក្នុងត្រៃភព...។
- ត្រៃភូមិ (--ភូម) ន. (សំ. ត្រិភូមិ ឬ ត្រៃភូមិ; បា. តិភូមិ) ភូមិ ៣ គឺ ទីសម្រាប់ពួកសត្វកើតមាន ៣ ផ្នែក (ដូចគ្នានឹង ត្រៃភព ដែរ) ។ ឈ្មោះគម្ពីរ ១ មានសេចក្ដីសំដែងអំពីភូមិ ៣ : គម្ពីរត្រៃភូមិ ។
- ត្រៃភូមិកចិត្ត (--ភូ-មិ-កៈចិត) ន. (សំ.; បា. តេភូមិកចិត្ត) ចិត្តដែលប្រព្រឹត្តទៅក្នុងភូមិ ៣ គឺ កាមាវចរចិត្ត សម្រាប់សត្វដែលកើតក្នុងកាមភព ១១ ឋាន, រូបាវចរចិត្ត សម្រាប់សត្វដែលកើតក្នុងរូបភព ១៦ ឋាន, អរូបាវចរចិត្ត សម្រាប់សត្វដែលកើតក្នុងអរូបភព ៤ ឋាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃភព) ។
- ត្រៃភេទ (--ភេត) ពាក្យក្លាយតាមសំនៀងសៀម : ត្រៃពេទ ដែលគេអានថា ត្រៃភេទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃវេទ) ។
- ត្រៃមាស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រីមាស) ។
- ត្រៃយុគ (--យុក) ន. (សំ. ត្រិយុគ ឬ ត្រៃ--; បា. តិយុគ) យុគ ៣ ឬប្រជុំនៃយុគ ៣ (បណ្ដាយុគទាំង ៤, សំដៅតែត្រង់យុគទី ១ ទី ៣ ទី ៤) គឺ ក្រឹតាយុគ, ទ្វាបរយុគ, កលិយុគ ។ ឈ្មោះគម្ពីរឬក្បួនសំដែងអំពីយុគទាំង ៣ នោះ, ខ្មែរយើងហៅក្លាយដោយច្រឡំ គ ជា ត ជា ត្រៃយុត ក៏មាន; ត្រៃយុត ត្រៃតា (ខុសទេ) ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យុគ ។
- ត្រៃរត្ន, ត្រៃរ័ត្ន ឬ ត្រ័យរត្ន, ត្រ័យរ័ត្ន (--រ័ត) ន. (សំ. ត្រិរត្ន ឬ រត្នត្រយ; បា. តិរតន ឬ រតនត្តយ) រ័ត្ន ៣, រតនៈ ៣ ឬប្រជុំនៃរ័ត្ន ៣, ការរួបរួមនៃរតនៈ ៣ គឺ ព្រះពុទ្ធរ័ត្ន, ព្រះធម្មរ័ត្ន, ព្រះសង្ឃរ័ត្ន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រតនៈ, រតនត្រ័យ, រ័ត្ន, រត្នត្រ័យ ផង) ។
- ត្រៃលក្ខណ៍ ឬ ត្រៃលក្សណ៍ (--ល័ក) ន. (សំ. ត្រិលក្សណ; បា. តិលក្ខណ) លក្ខណៈ ៣ យ៉ាងគឺ អនិច្ចំ សេចក្ដីមិនទៀង, ទុក្ខំ សេចក្ដីព្រួយលំបាក, អនត្តា ដំណើរមិនមែនលុះក្នុងបង្គាប់ចិត្ត...(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លក្ខណ ឬ លក្ខណៈ ផង) ។
- ត្រៃលក្ខណញ្ញាណ (--ល័ក-ខៈ-ណ័ញញាន) ន. (សំ. ត្រិលក្សណជ្ញាន; បា. តិលក្ខណញ្ញាណ) ញាណ (ប្រាជ្ញា) ដែលកត់សម្គាល់ ឬពិចារណាឃើញនូវលក្ខណៈ ៣ យ៉ាងគឺ អនិច្ចំ, ទុក្ខំ, អនត្តា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃលក្ខណ៍ ឬ ត្រៃលក្សណ៍) ។
- ត្រៃលោក ន. (សំ. ត្រិលោក ឬ ត្រៃលោក; បា. តិលោក) លោក ៣ គឺ កាមលោក, រូបលោក, អរូបលោក (ដូចគ្នានឹង ត្រៃភព ដែរ) ។ មានន័យមួយផ្សេងថា លោក ៣ គឺ ១- សង្ខារលោក អ្វីៗដែលធម្មតាតាក់តែងបង្កើតឲ្យមានដូចយ៉ាង ដី, ទឹក, ភ្លើង, ខ្យល់, ឈើ, វល្លិ, ស្មៅជាដើម; ២- សត្តលោក ឬ សត្វលោក ពួកសត្វទាំងអស់ដែលកើតស្លាប់វិលវល់ក្នុងភពទាំងបី; ៣- ឱកាសលោក ប្រទេសដែលជាចន្លោះធេងទទេ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លោក ផង) ។ ត្រៃវិជ្ជា ន. (សំ. ត្រៃវិទ្យា; បា. តេវិជ្ជា) ប្រជុំឬការរួបរួមនៃវិជ្ជា ៣ ប្រភេទ ១- សេចក្ដីដឹងជាតិកំណើតដែលធ្លាប់កើតស្លាប់ពីមុនៗរៀងមកមានច្រើនជាអនេករាប់មិនអស់; ២- សេចក្ដីដឹងដំណើរអន្ទោលស្លាប់កើតនៃខ្លួនឯងនិងពួកសត្វដទៃ ដែលបណ្ដាលមកអំពីអំពើអាក្រក់ល្អផ្សេងៗ; ៣- សេចក្ដីដឹងធម៌ជាឧបាយឲ្យអស់អាសវក្កិលេស ទាំងបានញ៉ាំងអាសវក្កិលេសនោះឲ្យអស់ជ្រះស្រឡះពីសន្តានលែងត្រឡប់កើតទៀត ។
- ត្រៃវិទ្យ (--វិត) ន. (សំ.; បា. តេវិជ្ជ) អ្នកបានត្រៃវិជ្ជា ។ ត្រៃវិទ្យា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃវិជ្ជា) ។
- ត្រៃវេទ (--វេទៈ ឬ--វេត) ន. (សំ. ត្រិវេទ ឬ ត្រៃវេទ; បា. តិវេទ) វេទ ៣ ការរួបរួមឬប្រជុំនៃវេទ ៣ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វេទ) ។
- ត្រៃសរណៈ (--សៈ រ៉ៈ ណៈ) ន. (សំ. ត្រិសរណ ឬ ត្រៃសរណ; បា. តិសរណ) ទីរឭក, ទីពឹង, ទីពំនាក់ ៣ ប្រភេទ ឬប្រជុំនៃទីពឹង ៣ ប្រភេទគឺ ព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ (ព. ពុ.) ។ ខាងសាសនាព្រាហ្មណ៍សំដៅយក ព្រះព្រហ្ម, ព្រះវិស្ណុ, ព្រះសិវៈ ទាំង ៣ នេះ ហៅថា ត្រៃសរណៈ ។ ខាងសាសនាឯទៀតៗក៏ច្រើនតែអាងទីពឹងឬទីរឭក, ទីពំនាក់មានបីៗដែរ ផ្សេងគ្នាតែឈ្មោះវត្ថុ ឬបុគ្គល ដែលអាងទៅរកប៉ុណ្ណោះ ។
- ត្រៃសរណគមន៍ (--សៈរ៉ៈណៈគំ) ន. (សំ. ត្រិសរណគមន ឬ ត្រៃសរណគមន; បា. តិសរណគមន) ការដល់នូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ទាំង៣ ជាទីរឭកឬជាទីពឹង គឺជឿព្រះរត្នត្រ័យទាំង ៣ នេះស៊ប់ថាជាទីរឭកឬជាទីពឹងដ៏ប្រសើរបំផុត (ព. ពុ.) ។
- ត្រៃសិក្ខា (--សិក-ខា) ន. (សំ. ត្រៃសិក្សា ឬសិក្សាត្រយស៑; បា. សិក្ខត្តយ ឬ សិក្ខាត្តយ) សិក្ខា ៣ ប្រភេទ ឬប្រជុំនៃសិក្ខា ៣ ប្រភេទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិក្ខា និង គុណជាតក ឬ គុណជាតិ ទៀតផង) ។
-
ត្រាស់
( កិ.កិរិយាសព្ទ )
បានលុះអរហត្តផល កម្ចាត់នូវអាសវក្កិលេសចេញអស់ចាកសន្ដាន បានឡើងជាព្រះសព្វញ្ញុពុទ្ធ បានដឹងនូវញេយ្យធម៌សព្វគ្រប់ : ព្រះមហាសត្តបានត្រាស់ជាព្រះពុទ្ធ ។ (រ. ស.) និយាយ, ថ្លែង : ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សំដែងព្រះធម៌ថា...; ព្រះបរមក្សត្រាធិរាជទ្រង់ត្រាស់ហៅព្រះអគ្គមហេសី...។ ផ្ដាច់ត្រណមជូនកំណល់គ្រូ : ត្រាស់ត្រណម ។
-
ទុក្ករៈ
( ន.នាមសព្ទ )
[ទុក-កៈរ៉ៈ ]
(ទុក្ករ; ទុស្ករ) ដែលកម្រធ្វើបាន, ដែលធ្វើបានដោយកម្រ, ដែលពិបាកធ្វើ, ដែលមិនងាយនឹងធ្វើកើត; ការធ្វើបានដោយកម្រ, ការកម្រធ្វើបាន, អំពើដែលគេពិបាកធ្វើ ។
- ទុក្ករកម្ម (ទុកក៉ៈរ៉ៈ ក័ម) ន. (បា.; សំ. ទុស្ករកម៌ន៑) អំពើកម្រ គឺការអ្វីមួយដែលកម្រអ្នកណាធ្វើបាន ។
- ទុក្ករការណ៍ (ទុក-កៈរ៉ៈកា) ន. (បា. ទុក្ករការណ; សំ. ទុស្ករការណ) ហេតុដ៏កម្រ, ដំណើរយ៉ាងក្រ ។
- ទុក្ករកិច្ច (ទុក-កៈរ៉ៈកិច) ន. (បា.; សំ. ទុស្ករក្ឫត្យ, ឫ > រឹ = ទុស្ករក្រឹត្យ, ក្ល. ម. ទុក្ករក្រឹត្យ) កិច្ចដ៏កម្រ គឺកិច្ចដែលកម្រអ្នកណាមួយធ្វើកើត; ក្រឹត្យវិន័យដែលតឹងចង្អៀតកម្រអ្នកណាមួយនឹងប្រព្រឹត្ត, កាន់ឲ្យត្រឹមត្រូវសព្វគ្រប់បាន ។
- ទុក្ករកិរិយា (ទុក-កៈរ៉ៈកិរ៉ិយ៉ា) ន. (បា.; សំ. ទុស្ករក្រិយា) អំពើយ៉ាងកម្រ, ដំណើរធ្វើកិច្ចដែលអ្នកទាំងពួងធ្វើបានដោយកម្រ; បានខាងឯការបំពេញព្យាយាមដើម្បីឲ្យបានសម្រេចពោធិញ្ញាណ : ព្រះមហាសត្វ (ទ្រង់ព្រះនាមសិទ្ធត្ថ) ទ្រង់ធ្វើទុក្ករកិរិយាអស់ ៦ ឆ្នាំ ទើបបានត្រាស់ជាព្រះសព្វញ្ញុពុទ្ធ ។
- ទុក្ករក្រិត្យ (ទុក-កៈរ៉ៈក្រឹត) ន. (បា. និង សំ. ក្ល.) ដូចគ្នានឹង ទុក្ករកិច្ច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ) ។ ទុក្ករចរិយា (--ចៈរ៉ិយ៉ា) ន. (បា.) ការប្រព្រឹត្តដែលគេធ្វើបានដោយកម្រ, សេចក្ដីប្រព្រឹត្តតឹង, ការកាន់តឹង ។
- ទុក្ករប្បធាន (ទុក-កៈរ៉ាប់-ប៉ៈធាន) ន. (បា.) ព្យាយាមតឹង, ព្យាយាមម៉ឺងម៉ាត់ ។ល។
-
ធាតុ
( ន.នាមសព្ទ )
[ធាត ]
(“សភាវៈ ឬធម្មជាតិទ្រទ្រង់ខ្លួនឯង,...”) ដី, ទឹក, ភ្លើង, ខ្យល់អាកាស : ធាតុដី, ធាតុទឹក ។ល។ អាការៈក្នុងខ្លួន ដូចយ៉ាង សក់, ធ្មេញ, សាច់, ឈាម ជាដើម ក៏ហៅថា ធាតុ ។ មាស, ប្រាក់, ដែក, ។ល។ ក៏ហៅថា ធាតុ ។ ឆ្អឹងរបស់បុគ្គលដែលគេគួរគោរព ក៏ហៅថា
- ធាតុ ឬ ហៅថា អដិ្ឋធាតុ ។ មូលដើមរបស់តន្តិភាសាមានភាសាសំស្ក្រឹត, បាលីជាដើម ក៏ហៅថា ធាតុ, ដូចយ៉ាង ធរណី “ផែនដី” មកពី ធរ-ធាតុ “ទ្រទ្រង់”; កម្ម “អំពើ” មកពី ករ-ធាតុ “ធ្វើ” ។ល។ ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ធា-តុ ដូចជា
- ធាតុកថា (ធា-តុកៈថា) ន. (សំ. បា.) ឈ្មោះគម្ពីរព្រះអភិធម្មទី ៣ សម្ដែងអំពីធាតុផ្សេងៗ ។
- ធាតុចេតិយ (--ចេតិយ៉ៈ ឬ-ចែដី) ន. (បា.) ចេតិយដែលបញ្ចុះធាតុ, តាមសេចក្ដីក្នុងគម្ពីរព្រះពុទ្ធសាសនាសំដៅចំពោះតែចេតិយដែលបញ្ចុះព្រះសារីរិកធាតុព្រះសព្វញ្ញុពុទ្ធ ឬដែលបញ្ចុះធាតុព្រះអរហន្ត; មានន័យផ្សេងទៀតថា ទោះបីចេតិយដែលបញ្ចុះព្រះពុទ្ធរូបបាក់បែកក៏ហៅថា ធាតុចេតិយ ដែរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចេតិយ ផង) ។ ធាតុនិធាន ន. (បា.) ការតម្កល់, ការបញ្ចុះធាតុ, បុណ្យបញ្ចុះធាតុ ។
- ធាតុប្បច្ចវេក្ខណៈ (ធាតុប-ប៉័ច-ចៈវ៉េក-ខៈណៈ) ន. (បា.--ណ) ការពិចារណានូវបច្ច័យ៤ មានចីវរប្បច្ច័យជាដើម ឲ្យឃើញថាគ្រាន់តែជាធាតុ ៤ ប៉ុណ្ណោះ : ធាតុប្បច្ចវេក្ខណៈ ជាករណីយកិច្ចរបស់បព្វជិត (ព. ពុ.) ។
- ធាតុវិជ្ជា ឬ ធាតុវិទ្យា ន. (បា. ធាតុ + វិជ្ជា; សំ. ធាតុ + វិទ្យា) ចំណេះខាងការប្រកបឬផ្សំធាតុគ្រប់យ៉ាងឲ្យកើតបានជាអ្វីមួយឡើង ឬឲ្យប្រើការប្លែកៗ បាន ។
- ធាតុវិភាគ (--វិភាក) ន. (សំ. បា.) ការញែកឬរំលែកធាតុ ។
- ធាតុអន្តរធាន (--អន់-តៈរ៉ៈធាន ឬ-អន់-ដ--) ន. (បា.) ការសាបសូន្យឬបាត់បង់នៃព្រះធាតុរបស់ព្រះសម្មាសម្ពុទ្ធ ។ មានសេចក្ដីតំណាលថា កាលណាសាសនារបស់ព្រះពុទ្ធរោយរៀវបាត់សូន្យទៅ ដោយហេតុមនុស្សលោភលន់អស់សេចក្ដីគោរពហើយ, កាលនោះព្រះសារីរិកធាតុរបស់ព្រះអង្គ ទោះបីប្រតិស្ឋាននៅក្នុងទីណាក៏ដោយ សុទ្ធសឹងតែអណ្ដែតត្រសែតឯងៗមកប្រជុំគ្នាទាំងអស់នៅត្រង់ពោធិព្រឹក្ស គឺកន្លែងដែលព្រះអង្គត្រាស់ដឹងជាដំបូង ហើយតេជោធាតុបណ្ដាលឡើងឯងឆេះប្រល័យព្រះសារីរិកធាតុទាំងអស់នោះ សុសសោះសូន្យអស់ទៅ ឥតមានសេសសល់ឡើយ, ត្រង់នេះឯងហើយហៅថា ធាតុអន្តរធាន; ហៅម្យ៉ាងទៀតថា ធាតុបរិនិព្វាន ក៏បាន (តាមមនោរថបូរណីអដ្ឋកថា) ។
-
នាគ
( គុ.គុនសព្ទ, ន.នាមសព្ទ )
[នាក]
ប្រសើរ, ចម្បង, បរិសុទ្ធ ។ ព្រះសព្វញ្ញុពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្តទាំងអស់ហៅថា នាគ ព្រោះលោកលះលែងធ្វើបាបដោយដាច់ខាតហើយ ។ អនាគាមិបុគ្គល ក៏ហៅថា នាគ ព្រោះលោកលែងអន្ទោលវិលត្រឡប់មកកើតក្នុងលោកនេះទៀតហើយ ។ អរិយបុគ្គលដែលបានសម្រេចស្រោតានិងសកិទាគា ក៏ហៅថា នាគ ព្រោះលោកខ្ពើមខ្លាចរអាចំពោះអំពើអាក្រក់ពិតប្រាកដហើយ ។ បុគ្គលជាបុថុជ្ជនណាមួយ ដែលកើតមានសេចក្ដីអៀនខ្មាស ខ្លាចបាបខំប្រឹងប្រព្រឹត្តចៀសចាកទុច្ចរិត ក៏ហៅថា នាគ ។ កុលបុត្រដែលមានសេចក្ដីធុញទ្រាន់ចំពោះការនៅគ្រប់គ្រងផ្ទះ មានចិត្តជ្រះថ្លាចូលទៅសូមផ្នួសបួសសំណាក់ក្នុងព្រះពុទ្ធសាសនា ក៏ហៅថា នាគ ព្រោះអ្នកនោះផ្គងគំនិតបម្រុងនឹងប្រព្រឹត្តព្រហ្មចរិយធម៌សម្រាប់បព្វជិត ។ ដំរីដែលមានរូបរាងស័ក្តិសមប្រសើរក៏ហៅថា នាគ ។ ពស់ដែលមានអានុភាពចម្បង ក៏ហៅថា នាគ ។ ដើមខ្ទឹង, សំណ ក៏ហៅថា នាគ ។ល។
-
បឋម
[ប៉ៈឋៈម៉ៈ ឬ ប៉ៈឋំ]
(ប្រថម) ដំបូង, មុន, មុនគេ, ទី១ : គ្រាជាបឋម ។ ពាក្យនេះច្រើនប្រើជាបទសមាសរួមភ្ជាប់ជាមួយនឹងសព្ទដទៃ ដូចជាបឋមកប្ប (ប៉ៈឋំម៉ៈក័ប) ឬ ប្រថមកល្ប (ប្រៈថំម៉ៈក័ល) ន. (បា. ឬ សំ.) កប្ប ឬកល្បដំបូង គឺសម័យដែលទើបនឹងកទឹកកដីជាដំបូង ដែលមានជាប់ដរាបមកដល់សព្វថ្ងៃនេះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កប្ប និង កល្ប ផង) ។
- បឋមជ្ឈាន (ប៉ៈឋៈម័ចឈាន) ន. (បា.; សំ. ប្រថមធ្យាន) ឈាន ឬធ្យានទី១ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឈាន ២ ន.) ។
- បឋមពុទ្ធវចនៈ (ប៉ៈឋៈម៉ៈពុត-ធៈវៈចៈន៉ៈ) ន. (បា.) ពុទ្ធវចនៈ ដែលទ្រង់ត្រាស់បន្លឺជាដំបូងបំផុតក្នុងកាលដែលព្រះពុទ្ធទ្រង់ទើបបានត្រាស់ថ្មីៗ ។
- បឋមយាម (ប៉ៈឋំម៉ៈយាម) ន. (បា.) យាមទី១ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យាម២ ន. ផង) ។
- បឋមវ័យ (ប៉ៈឋំម៉ៈវៃ) ន. (បា.--វយ) វ័យទី១ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វ័យ ទៀតផង) ។
- បឋមសង្គាយនា (ប៉ៈឋៈម៉ៈ ឬ ប៉ៈឋំម៉ៈសង់គា យៈនា) ន. (បា. ច្រើនប្រើជា បឋមសង្គីតិ) ការប្រជុំផ្ទៀងរួបរួមធម្មវិន័យព្រះពុទ្ធសាសនាជាដំបូងបំផុត ក្នុងកាលដែលព្រះសក្យមុនីសម្ពុទ្ធ ត្រង់ចូលបរិនិព្វានទៅបាន ៨៩ ថ្ងៃ...។
- បឋមសម្ពោធិ (ប៉ៈឋៈម៉ៈស័មពោធិ ឬ--ពោត) ន. (បា.) ការទើបបានត្រាស់នៃព្រះពុទ្ធសព្វញ្ញុពុទ្ធ ។
- បឋមហេតុ (ប៉ៈឋំម៉ៈហែត) ន. (បា. បឋម + ហេតុ) ហេតុដំបូង គឺហេតុដែលក ឬផ្ដើមជាដំបូង ។ល។
-
បរមាភិសម្ពោធិ
( ន.នាមសព្ទ )
[ប៉ៈរ៉ៈម៉ាភិស័ម-ពោធិ ឬ --សំ-ពោត ]
ការត្រាស់ដឹងនូវធម៌ដ៏ឧត្តម គឺការត្រាស់ដឹងនៃព្រះសព្វញ្ញុពុទ្ធ ។
-
បុព្វេនិវាសានុស្សតិញ្ញាណ
( ន.នាមសព្ទ )
[បុប-ពេ-និវា-សា-នុស-សៈតិញ-ញាន]
(បុព្វេ “ក្នុងកាលពីដើម” + និវាស “កំណើត ឬទីដែលធ្លាប់នៅអាស្រ័យ” + អនុស្សតិ “ការនឹកឃើញ” + ញាណ “សេចក្ដីដឹង (ប្រាជ្ញា” > --តិញ្ញាណ) ញាណដែលនឹកឃើញកំណើតក្នុងកាលពីដើម គឺប្រាជ្ញាដែលរឭកឃើញតាំងពីមួយជាតិមុន បន្ទាប់ជាតិនេះរៀងឡើងទៅ... (ចំពោះតែញាណបុគ្គលអ្នកបានសម្រេចគុណវិសេស មានព្រះសព្វញ្ញុពុទ្ធជាដើម) ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
-
សព្វញ្ញុពុទ្ធ
[----- put]
one who is omniscient (epithet of the Buddha)
-
សព្វញ្ញូ
[sɑp -----]
See:សព្វញ្ញុពុទ្ធ